កីឡា

Solkjare និយាយចង់បាន ខ្សែប្រយុទ្ធ ម្នាក់ទៀត ក្រោយយកបាន Mandzukic

បិសាចក្រហម Man United ហាក់បីដូចជាបានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ហើយថា នឹងអាចុះកុងត្រាទិញបានខ្សែប្រយុទ្ធក្រូអាតវ័យចំណាស់ Mandzukic ពីក្លឹបយក្សអ៊ីតាលី Juventus ពិតមែនដោយក្នុងនោះព័ត៌មាន ចុងក្រោយបានអះអាងទៀតថា លោក Solkjare នឹងត្រូវការខ្សែប្រយុទ្ធម្នាក់ ក្រោយចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះរួចរាល់។

មានន័យថាក្នុងខែមករានេះលោក Solkjare នឹងមិនបញ្ចប់ការនាំចូលកីឡាករខ្សែ ប្រយុទ្ធចំណូលថ្មីឡើយក្រោយជោគជ័យទិញបាន Mandzukic ដោយសារមើលឃើញថា តំបន់ប្រយុទ្ធនៅ មានភាពខ្វះខាតខ្លាំងជាមួយនឹង ខ្សែប្រយុទ្ធវ័យក្មេងទាំងពីរគឺRashford និងGreenwood។

ទោះបីជាមិនអាចបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធម្នាក់ទៀតជាអ្នកណាក្តីប៉ុន្តែប្រភពដដែល បានសរសេរទៀតថា ក្រៅតែពីខ្សែប្រយុទ្ធរូបនេះលោក Solkjare នឹងចាប់ផ្តើមស្ទាបស្ទង់និងចចារជាមួយនឹង ខ្សែប្រយុទ្ធដូចជា Moussa Dembele របស់ក្លឹប Lyon កីឡាករJadon Sancho របស់ក្លឹប Dortmund និងកីឡាករកំពូលរបស់ក្លឹប RB Leipzig គឺTimo Wernerផងដែរ៕

ប្រែសម្រួល: ស៊ុន​ លី

Most Popular

To Top