The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែការពារអេស្បាញដែលមានឈ្មោះថាPau Torresត្រូវបានក្លឹបកាំភ្លើងធំArsenalរំពឹងថានឹងក្លាយទៅជាកូនសោរដើម្បីដោះស្រាយបញ្ហានៅតំបន់ការពារក្នុងរដូវកាលដែលនៅសេសសល់។ ប្រភពដដែលបានសរសេរទៀតថាArsenalកំពុងត្រៀមខ្លួនដើម្បីចចារទិញយកកីឡាករខ្សែការពារកណ្តាលរបស់ក្លឹបVillarrealរូបនេះក្នុងខែមករានេះទោះបីដឹងថានឹងមិនមានភាពងាយស្រួលខ្លាំងក្នុងការទាក់ចិត្តកីឡាករវ័យទើបតែ២២ឆ្នាំរូបនេះក្តី។ក្នុងកុងត្រាបច្ចុប្បន្នគេជឿជាក់ថាTorresនឹងអាចមានតម្លៃខ្លួនប្រមាណជា៤៣លានផោននៅលើទីផ្សារ។ ក្រៅតែពីក្លឹបកាំភ្លើងធំArsenalគេជឿជាក់ថាក៏នៅមានក្លឹបផ្សេងទៀតផងដែរដែលមានបំណងចង់បានTorresជាពិសេសគឺមេឃខៀវMan Cityដែលត្រូវបានគេដឹងថាបានតាមដានស្ថានភាពរបស់កីឡាករជិតស្និទ្ធបំផុតបន្ទាប់ពីArsenal៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក Claude Azema ប្រធានសហព័ន្ធប៉េតង់អន្តរជាតិអញ្ជើញចូលរួមព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រទេសជាសមាជិករបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក ចំនួន ៤៩ប្រទេស ស្មើនឹង...
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសន្យានឹងប្រឹងប្រែងបំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនជាងសម្រាប់ជម្រើសជាតិ បន្ទាប់ពីទាត់ចូលគ្រាប់ទី៩៩កាលពីយប់មិញ ជួយព័រទុយហ្គាល់ឈ្នះលុចហ្សំបួរ ២-០ ធានាបានកៅអីទៅ Euro 2020។ វីរបុរសរបស់អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្នជាអ្នកកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិមាន១០៩គ្រាប់។ ដូច្នេះ Ronaldo ត្រូវការរក១០គ្រាប់ទៀតទើបស្មើនឹងកំណត់ត្រារបស់ Ali។ ក្រោយពីទាត់បញ្ចូលទីមួយគ្រាប់កាលពីយប់មិញកីឡាកររបស់ក្លឹប Juventus បានសន្យាថា...
Virgil van Dijk បានសុំដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតថ្ងៃចុងក្រោយទល់នឹងអេស្តូនីនៅថ្ងៃអង្គារស្អែកនេះ។ ខ្សែការពារនិងជាប្រធានក្រុមវ័យ២៨ឆ្នាំបានរួមចំណែកជួយក្រុមរហស្សនាមថា ពណ៌ទឹកក្រូចកក់កៅអី Euro2020 រួចទៅហើយក្រោយស្មើគ្នា ០-០ ជាមួយអៀរឡង់ខាងជើងកាលពីចុងសប្ដាហ៍។ មូលហេតុដែល Van Dijk សុំដកខ្លួនគឺមិនត្រូវបានទម្លាយនោះទេ គ្រាន់តែរូបគេបញ្ជាក់ថា មានបញ្ហាផ្ទាល់ខ្លួន។ ជយលាភីកីឡាករឆ្នើមទ្វីបអឺរ៉ុបក្លាយជាកីឡាករ Liverpool ទី៥ដែលដកខ្លួនចេញពីជម្រើសជាតិបន្ទាប់ពី Mo Salah, Robertson,...
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រ និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩។ លោក មាស សារិន បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩រយៈពេល៣ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបញ្ចេញនូវទេពកោសល្យសមត្តភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ជើងថ្មី កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខបានបង្ខំឲ្យអ្នកប្រដាល់ លីន និមល ក្លិបបូរីរាជសីហ៍មានរិទ្ធលើកទង់ជ័យស មុនស្នូរជួងបញ្ចប់ទឹកទី៣ បន្ទាប់ពីទទួលរងការវាយលុកយ៉ាងសន្ធាប់នោះ។ នៅទឹកទី១និមលបានព្យាយាមប្រើស្នៀតចម្លែកៗដើម្បីសម្លុតស្មារតីម៉េងហុង សម្រាប់ម៉េងហុងដែលជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥១គីឡូក្រាមនោះគេក៏បញ្ចេញស្នៀតប្លែកៗរួមទាំងស្នៀតនាគវ័ធកន្ទុយសងវិញយ៉ាងធ្ងន់ៗមិនតែប៉ុណ្ណោះ ម៉េងហុង ក៏ប្រើស្នៀតជង្គង់ហោះ និងលោតផ្កាប់ចានធ្វើឲ្យនិមលបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ...
The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកានេះបានសរសេរថា លោក Jose Mourinho រហ័សនាមថាជាគ្រូបង្វឹក The Special One ត្រូវបានគេជឿជាក់ថា នៅតែបន្តឃ្លាំមើល ស្ថានភាពរបស់ក្លឹបមាន់ ខ្នាយមាស Spurs នៅឡើយបើទោះបីជាគេបានដឹងថា Real Madrid គឺជាគោលដៅអទិភាព បំផុតរបស់គាត់ក្តី។ លោក...
The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធ Victor Mosesត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់មក ក្លឹបតោខៀ វChelsea ក្នុងខែមករានេះ បន្ទាប់ពីក្លឹប Fenerbahce បានបង្ហាញពីបំណង ចង់បញ្ចប់កុងត្រាលក្ខណ្ឌខ្ចីជើង មុនកាលកំណត់។ កីឡាករនេហ្ស៊េរីយ៉ា វ័យ២៨ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅលេង នៅតួកគីជាមួយ នឹងក្លឹប Fenerbahce...
ទំរង់លេងដ៏ល្អរបស់ Atletico Madrid នៅរដូវកាលនេះបានធ្វើឲ្យអ្នកគាំទ្រ គ្នាសប្បាយចិត្តខ្លាំងមិនស្ទើរឡើយ ប៉ុន្តែជឿជាក់ថាគ្រូបង្វឹកលោក Diego Simeoneនឹងមិនអាចបន្ថែមសមាជិកថ្មី ដើម្បីពង្រឹងក្លឹបបានឡើយ នៅខែមករាខាងមុខនេះ។ The Sunsportsចេញផ្សាយនៅថ្ងៃសោរ៍ទី១៦ ខែកញ្ញានេះបានឲ្យដឹងថា ក្លឹបបច្ចុប្បន្នកំពុងស្ថិត នៅក្នុងចំណាត់ថ្នាក់លេខរៀងទី៣ បន្ទាប់ពី Real Madridនិង Barcelonaប៉ុណ្ណោះប៉ុន្តែក្លឹប នឹងមិនអាចមានផែនការពង្រឹងខ្លួន នៅពាក់កណ្តាល រដូវកាលនេះឡើយដោយសារ...
Marcus Rashford នៅថ្ងៃសៅរ៍នេះបានធ្វើការប្រកាស រំលឹកឡើងវិញអំពីក្តីស្រម៉ៃ របស់គាត់ដែលបានបំពេញ បានសម្រេចតាមរយៈការលេងអោយក្លឹប បិសាចក្រហម Manchester Unitedហើយព្រមទាំងបានបញ្ជាក់ថា ក្តីបំណងនេះជាការពិតតាមរយៈ ការចែករំលែកនូវសំណេរមួយ ដែលខ្លួនបានសរសេរឡើងកាល ពីក្នុងវ័យអាយុ១១ឆ្នាំ។ ប៉ុន្តែមិនត្រឹមតែក្លាយ ជាការពិតនោះទេបច្ចុប្បន្នកីឡាករវ័យ ២២ឆ្នាំរូបនេះ គឺជាកីឡាករដ៏ សំខាន់បំផុតសម្រាប់ក្លឹប លើសពីនេះជាពិសេស សម្រាប់ក្រុមជម្រើស ជាតិ អង់គ្លេសផងដោយចុងក្រោយនេះ...