លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថាក្រុមទាំងមូលបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ ដោយក្រុមមានស្មារតីល្អ និងមានឆន្ទៈមោះមុត។ កម្ពុជា ត្រូវតតាំងជាមួយក្រុមហុងកុងនៅម៉ោង៧ល្ងាចនេះ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 នៅហុងកុង។ ការប្រកួតនេះដែរ នឹងស្វិតស្វាញសម្រាប់ក្រុមទាំងពីរ ត្បិតអីប្រកួតទី១កន្លងទៅនៅទឹកដីកម្ពុជា គឺស្មើគ្នា ១-១ ប៉ុណ្ណោះ។ ដោយឡែកសម្រាប់លោក Felix...
ខ្សែប្រយុទ្ធ Lionel Messi បានទាត់ប៉េណាល់ទីនៅម៉ោងបន្ថែម៩០នាទី ជួយអាហ្សង់ទីនតាមស្មើអ៊ុយរុយហ្គាយ ២-២ ក្នុងកាប្រកួតមិត្តភាព កាលពីយប់មិញ។ លេងក្នុងទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល ជម្រើសជាតិអ៊ុយរុយហ្គាយបានបើកការនាំមុខមុនដោយការទាត់បញ្ចូលទីរបស់កីឡាករ Edinson Cavani មុនពេល Sergio Aguero ស៊ុតតាមស្មើឲ្យអាហ្សង់ទីន។ Luis Suarez រកគ្រាប់នាំមុខជាថ្មីឲ្យអ៊ុយរុយហ្គាយ។...
ទីក្រុងឡុងដ៏៖ក្រុមហ៊ុនជួលផ្ទះរយៈពេលខ្លី Airbnb Inc បាននិយាយថា ខ្លួនបានក្លាយជាដៃគូអូឡាំពិក ទូទាំងពិភពលោកទាន់ ពេលវេលាសម្រាប់ព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូ ខណៈអ្នករៀបចំការប្រកួតដេញថ្លៃ កាត់បន្ថយចំណាយទាក់ទង នឹងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Airbnb បានបន្តថា ភាពជាដៃគូជាមួយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងគ្របដណ្តប់លើព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកចំនួន ៥...
តូក្យូ៖អ្នករៀបចំបាននិយាយថា អ្នកទស្សនានៅអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ម្នាក់ៗអាចនាំយកភេសជ្ជៈគ្មានជាតិអាល់កុលមួយដបរហូតដល់ ៧៥០ មីល្លីលីត្រចូលទៅក្នុងទីលានជាវិធានការពិសេសដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងខ្ពស់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មន្រ្តីរៀបចំការប្រកួតនៅទីក្រុងតូក្យូឆ្នាំ ២០២០ លោក Hidemasa Nakamura បានមានប្រសាសន៍ថា ភេសជ្ជៈដបមិនត្រូវបានអនុញ្ញាតិឲ្យយកទៅកន្លែងប្រកួតនៅទីក្រុងឡុង និងរីយ៉ូទេ។ អ្នករៀបចំកម្មវិធីបានបន្តថា ពួកគេនៅតែសម្រេចចិត្តលើលក្ខណៈវិនិច្ឆ័យលម្អិតអំពីថា តើកីឡាប្រភេទណានឹងត្រូវបានអនុញ្ញាតនៅខាងក្នុងកន្លែងប្រកួតនៅថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហា។ ដោយបានពិនិត្យមើលព្រឹត្តិការណ៍សាកល្បងត្រូវបានធ្វើឡើងនៅរដូវក្តៅពួកគេក៏មានបំណងបង្កើនចំនួនទឹកផឹក...
លោក Massimiliano Riccini ត្រូវបានក្លឹបយុវជនអ៊ីតាលី Invictasauro បណ្ដេញចេញពីតំណែងគ្រូបង្វឹក ទោះបីជាជួយក្លឹបឲ្យឈ្នះក្លឹបបាតតារាង Marina Calcio ក្នុងលទ្ធផល ២៧-០ ក៏ដោយក្ដី។ មូលហេតុនៃការបណ្ដេញចេញនេះគឺដោយសារតែ លោក Riccini បានបណ្ដោយឲ្យកូនក្រុមរបស់លោក អបអរជ្រុលហួសហេតុ ដែលធ្វើឲ្យខ្វះការគោរពដល់ដៃគូប្រកួត នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹប។ ក្នុងសេចក្ដីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា៖ ” គ្រូបង្វឹកមិនមែនមានតួនាទីត្រឹមតែបង្វឹកបច្ចេកទេសដល់ក្រុមយុវជនទេ...
គ្រាន់តែមិនមានឈ្មោះពីក្នុងការ ប្រកួតចុងក្រោយភ្លាមឲ្យជម្រើសជាតិបារាំង កីឡាករខ្សែប្រយុទ្ធ Karim Benzema បានធ្វើការព្រមានមួយភ្លាម ទៅកាន់ជម្រើសជាតិថា លោកនឹងចាកចេញពីទីនេះទៅលេងឲ្យជម្រើសជាតិ នៃប្រទេសមួយផ្សេងទៀតប្រសិនបើខ្លួនមិនអាចលេង បានជាប់លាប់ដូចមុនទេនោះ។ លើសពីនេះក៏មានសេចក្តីប្រកាសមួយ ដែលត្រូវបានធ្វើឡើងដោយប្រធានសហព័ន្ធបាល់ទាត់ បារាំងលោក Noel Le Graet កាលពីថ្ងៃអាទិត្យម្សិលមិញដែរថា ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះនឹងមិនលេងឲ្យ ជម្រើសជាតិបារាំងទៀតឡើយ...
ខ្សែប្រយុទ្ធជួរមុខបច្ចុប្បន្នកីឡាករវ័យ២២ឆ្នាំMarcus Rashfordនឹងប្តូរតួនាទីមកលេងជាខ្សែប្រយុទ្ធស្លាបវិញនៅពេលដែលខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងHaalandផ្លាស់មកដល់Old Traffordហើយនឹងត្រូវចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធជើងឆ្វេងកំពូលល្បឿនGareth Baleផងដែរនៅស្លាបខាងស្តាំ។ ទាំងនេះជាអ្វីដែលThe Sunsportsបានចេញផ្សាយនៅថ្ងៃចន្ទទី១៨ខែវិច្ឆិកានេះប្រសិនបើកីឡាករគោលដទៅទាំង២នេះនឹងពិតជាអាចផ្លាស់មកចូលរួមជាមួយនឹងលោកSolskjaerបានក្នុងខែមករានេះ។ ក្នុងនោះនៅតំបន់កណ្តាលវិញក៏នឹងត្រូវដាក់ជំនួសPaul PogbaដែលThe Sunជឿជាក់ថានឹងត្រូវចាកចេញក្នុងពេលជាមួយគ្នានិងជំនួសមកវិញដោយកីឡាករFernandesចាប់ដៃគូជាមួយនឹងកីឡាករFredរបស់ប្រេស៊ីលនិងកីឡាករខ្សែបម្រើឆ្នើមម្នាក់ទៀតគឺMcTominay។ ចំណែកឯនៅតំបន់ខ្សែការពារទាំង៤នាក់គឺនឹងបន្តមានវត្តមានរបស់កំពូលកីឡាករឆ្នើមចាស់ដែលមានស្រាប់ដូចជាLuke Shaw, Maguire, LindelotនិងកីឡាករWan Bissakaព្រមទាំងអ្នកចាំទីអេស្បាញDe Gea៕ ប្រែសម្រួល:ស៊ុនលី
លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចង់ឈ្នះគ្រប់ប្រកួតទាំងអស់នៅស៊ីហ្គេម ២០១៩នៅប្រទេសហ្វីលីពីន ដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមយុវជនក្រោមអាយុ២២ឆ្នាំរបស់កម្ពុជាកំពុងហ្វឹកហាត់ជុំគ្នា ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅស៊ីហ្គេម។ ដោយបច្ចុប្បន្ននេះមានកីឡាករជាង២០នាក់ដែលកំពុងហ្វឹកហាត់ ហើយលោក Felix នឹងត្រូវជ្រើសយកតែ២០នាក់ប៉ុណ្ណោះ តមតាមការកំណត់របស់ការប្រកួត។ ស្របពេលបញ្ជីឈ្មោះ២០នាក់នោះ អាចនឹងចេញក្រោយពីការប្រកួតមិត្តភាពទល់ក្រុមហុងកុងរួច។ ជាមួយការរំពឹងទុកសម្រាប់ស៊ីហ្គេមឆ្នាំនេះដែរ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបញ្ជាក់ថាលោកចង់ឈ្នះការប្រកួតគ្រប់ទាំងអស់ក្នុងពូល និងបានឡើងទៅជុំបន្ដទៀត។ នេះជាអ្វីដែលគ្រប់គ្រូបង្វឹកទាំងអស់ចង់បាន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះក្រុមទាំងអស់សុទ្ធតែល្អនិងប្រឹងប្រែងដូចគ្នា។ កម្ពុជានៅពូលA...
កាលពីរដូវក្តៅកន្លងមកគ្រប់គ្នាបានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធវេលGareth Baleស្ទើរតែបានផ្លាស់ទៅលេងនៅក្លឹបលីកកំពូលចិនJiangsu Suningពីអេស្បាញក្នុងកុងត្រាដែលអាចទទួលបានកម្រៃរហូតទៅដល់១លានផោនក្នុងមួយសប្តាហ៍ប៉ុន្តែចុងក្រោយត្រូវបានReal Madridបដិសេធតាមរយៈការទាមទារតម្លៃផ្ទេរថ្លៃ។ The Sunsportsនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានសរសេរថាតាមពិតមូលហេតុចុងក្រោយដែលReal Madridបានបដិសេធការផ្ទេរនេះនៅនាទីចុងក្រោយនោះគឺដោយសារតែក្លឹបជឿជាក់ថាMan Unitedនឹងហ៊ានចំណាយច្រើនសម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះឬជម្រើសមួយទៀតគឺការដោះដូរគ្នារវាងកីឡាករគោលដៅរបស់ខ្លួនPaul Pogbaជាមិនខាននៅក្នុងខែមករាឬយ៉ាងយូរណាស់ដល់រដូវក្តៅក្រោយ។ ទាំងReal Madridនិងគ្រូបង្វឹកក្លឹបលោកZidaneជាពិសេសអ្នកគាំទ្រក្លឹបមិនដែលមានបំណងចង់ឲ្យកីឡាករBaleបន្តនៅទីនេះឡើយតាមរយៈការមើលឃើញជាក់ស្តែងសូម្បីទំនាក់ទំនងល្អជាមួយនឹងមិត្តរួមក្លឹបក៏Baleមិនសូវមានឡើយ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីសមាសភាពតាមប្រភេទកីឡា កម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនហើយដើម្បីចូលជួបសម្តែងការគួរសម និងជម្រាប់លាសម្តេចតេជោ ហ៊ុន សែនចេញបំពេញបេសកកម្ម។ កីឡាចំនួន ៣០ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍...