សេអ៊ូល៖ជប៉ុនបានរក្សាកំណត់ត្រាល្អឥតខ្ចោះរបស់ខ្លួនក្នុងវគ្គជម្រុះអាស៊ី World Cup ដោយយកឈ្នះកៀហ្ស៊ីស៊ីស្ថាន លទ្ធផល ២-០ ខណៈអ៊ីរ៉ង់ចាញ់ការប្រកួតជាប់គ្នាលើកទី២កាលពីយប់មិញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ៊ីរ៉ង់ដែលព្យាយាមឈានទៅប្រកួត World Cup ជាលើកទី៣ជាប់គ្នាបានធ្លាក់ទៅអ៊ីរ៉ាក់ ២-១ នៅទីក្រុង Amman ប្រទេសហ្សកដានី។ កីឡាករ Takumi Minamino បានជួយឲ្យជប៉ុននាំមុខ Bishkek ពីបាល់ពិន័យ១១ នាទីមុនចប់តង់ទី...
ភ្នំពេញ៖ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV នាយប់ថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ អ្នកប្រដាល់កម្ពុជា ឆៃ សារ៉ា ក្លិបសមាគមកីឡាប្រដាល់នៃក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ថៃ Phat Oubun ខណៈអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យ ជួបអ្នកប្រដាល់...
ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១០ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតាក្នុងការហ្វឹកហាត់កម្ដៅសាច់មុនការប្រកួតកីឡាSEA GAMES ២០១៩ លើកទី៣០ នៅប្រទេសហ្វីលីពីន។ លោក នាង សូរិទ្ធីយ៉ា ជាអគ្គលេខាធិការរងនៃសហព័ន្ធខ្មែរហែលទឹក និងគ្រូបង្វឹក បាននិយាយថា ការហ្វឹកហាត់បោះជំរុំនាក្រុងដូហា ប្រទេសកាតារយៈពេល១០ថ្ងៃនោះយើងទទួលចំណេះដឹងជាច្រើនពីកីឡាករ-កីឡាការិនីហែលទឹក និងគ្រូបង្វឹកនូវផ្លាស់ប្ដូរបច្ចេកទេសដែលមានប្រទេសចូលរួមទាំងអស់ក្នុងតំបន់អាស៊ី។ លោកបានបន្តថា ក្រោយមកយើងនឹងទទួលការទស្សនាការប្រកួតហែលទឹកពិភពលោក “FINA Swimming World...
ភ្នំពេញលោក លី ស៊ុនរដ្ឋា គ្រូជំនួយជម្រើសជាតិ គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា កីឡាករតេក្វាន់ដូ WT អោក តុលាឡង់ឌី បានទទួលមេដៃមាសមួយយគ្រឿងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT “KOREAN AMBASSADOR CUP Taekwondo world championship” នៅសាធារណរដ្ឋកូរ៉េ។ លោកបានបន្តថា 2019 World Taekwondo...
ក្រុមជម្រើសជាតិវៀតណាមបានឡើងទៅឈរកំពូលតារាងពូល G ហើយក្នុងវគ្គជម្រុះ World Cup ជុំទីពីរ បន្ទាប់ពីបានយកឈ្នះអារ៉ាប់រួម ១-០ កាលពីយប់មិញក្នុងទីក្រុងហាណូយ។ វៀតណាមចាប់ផ្ដើមមានប្រៀប បន្ទាប់ពីអារ៉ាប់រួមទទួលបានកាតក្រហមនៅសល់គ្នា១០នាក់នាទី៣៧។ ជាការពិតនាទី៤៤ វៀតណាមរកបានមួយគ្រាប់ភ្លាមៗ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Nguyen Tien Linh។ លទ្ធផល ១-០ នេះបានបន្សល់ទុកដល់ចប់ការប្រកួត ធ្វើឲ្យវៀតណាមរក្សាកំណត់ត្រាមិនទាន់ចាញ់ ឈ្នះ៣...
អង់គ្លេសបានអបអរការប្រកួតទី១០០០របស់ខ្លួន ដោយបានយកឈ្នះជម្រើសជាតិ លត់ម៉ុងតេណេក្រូ ៧-០ ក្នុងកីឡដ្ឋាន Wembley បានឡើងទៅវគ្គចែកពូល Euro 2020។ ប្រធានក្រុម Harry Kane ធ្វើបាន៣គ្រាប់ម្នាក់ឯងនាទី១៩,២៤និង៣៧។ សម្រាប់៤គ្រាប់ផ្សេងទៀតរបស់ក្រុមតោកំណាចអង់គ្លេសសម្រេចដោយកីឡាករ Alex Oxlade-Chamberlain, Marcus Rashford Tammy Abraham និង Aleksandar...
ភ្នំពេញ៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមកាលពីយប់មិញ ទោះបីប្រកួតស្មើក្រុមជម្រើសជាតិម៉ុងហ្គោលី ១-១ ក្ដី ព្រោះលោកបានមើលឃើញចំណុចរីកចម្រើនច្រើន ពិសេសគឺការធ្វើបានល្អតាមការគ្រោងទុកតែម្ដង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិយប់មិញ លោក Felix បាននិយាយថា «ការប្រកួតថ្ងៃនេះ គឺដូចជាអ្វីដែលយើងបានគ្រោងទុកហើយ យើងបានអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងមានចំណុចល្អច្រើន»...
កម្មវិធីប្រដាល់កម្ពុជាសង្វៀនគុណខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា បានឈានមកដល់ការប្រកួតផ្តាច់ព្រ័ត្រជុំទី១ហើយ នៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះ។ លោកស្រីគង់ កុសល នាយិការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជុំទីមួយនៃក្រុមពីរនេះ នឹងមានការជួបគ្នារវាងកីឡាករកម្ពុជាគឺ ធន់ ចាន់តាក់ និង កីឡាករថៃ ភេតណងប៊ី គាតបានឌិតយីម ដូច្នេះសូមអ្នកស្នេហាកីឡាប្រដាល់ចូលរួមទស្សនាផ្ទាល់ ឬតាមកញ្ចក់ទូរទស្សន៍ ដើម្បីលើកទឹកចិត្តកីឡាករខ្មែរយើងនៅ សង្វៀន ស្ថានីយ៍ទូរទស្សន៍CBS ( CTN, MYTV, និង CNC) វេលាម៉ោង ៨ព្រឹកតទៅ»។ ស្របពេលនឹងការប្រកួតជ្រើសរើស ជើងឯកនៃក្រុមពីរនេះ ក៏មានការចូលរួមប្រកួតពីកីឡាករជា ច្រើនរូបផងដែរ រួមមាន៖ កីឡាករឈុត សេរីវ៉ាន់ថង ជួបជាមួយកីឡាករ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងលក្ខណៈមិត្តភាព, កីឡាករស៊ីងថង ស៊ីតកាំណាន់ប្រាសឺត ប៉ះជាមួយកីឡាករ នុមស្ទឹក ស. រ៉ូតឆៃ ជាដើម។ គួរបញ្ជាក់ថា ម្ចាស់ជើងឯកនៅថ្ងៃសៅរ៍នេះ នឹងទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធ៥០០ដុល្លារ ម៉ូតូ Zoomer X មេដាយមួយ និងលិខិតសរសើរមួយផងដែរ៕
វីរបុរសបាល់ទាត់ Pele បាននិយាយថា ចង់លេងរួមក្រុម ជាមួយ Lionel Messi។ នៅពេលសួរដោយ សារព័ត៌មាន Gazzetta dello Sport ថា ចង់លេងរួមក្រុម ជាមួយកីឡាករ បច្ចុប្បន្នណាជាងគេ Pele បានឆ្លើយថា Messi ដែលអះអាងថា កីឡាករ អាហ្សង់ទីន ជាកីឡាករដែលមាន បច្ចេកទេសខ្ពស់ហើយមាន សមត្ថភាពក្នុង ការបញ្ជូនបាល់ឲ្យស៊ុតបំប៉ោងសំណាញ់ទី និងញាក់បានយ៉ាងល្អ។ Pele បានបញ្ជាក់ទៀតថា បើសិនជាខ្លួន និង Messi នៅ ក្នុងក្រុមជាមួយគ្នាក្រុមគូប្រកួត ត្រូវព្រួយបារម្ភកីឡាករ រហូតដល់ទៅ ពីររូបមិនមែនតែ មួយរូបឡើយ៕ ប្រភព៖ Sabay
The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកានេះបានសរសេរថា ប្រធានផ្នែកកីឡាក្លឹបរបស់ Juventus ដែលបានធ្វើដំណើរមកដល់ទីក្រុងឡុង ដើម្បីពិភាក្សាជាមួយនឹងក្លឹបបិសាចក្រហម Man United នោះនឹងលើកយកកីឡាករសំខាន់ៗមួយចំនួនមកពិភាក្សាគ្នាពិនិត្យ រាល់លទ្ធភាពថ្មីក្នុងការផ្ទេរ។ កីឡាករដែលនឹងត្រូវលើក យកមកពិភាក្សានោះ មានដូចជាកីឡាករខ្សែប្រយុទ្ធ Mario Mandzukic, Paul Pogba និង...