The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Ittihad ទីបំផុតបានប្រកសហើយថាបានឈានទៅដល់ការសម្រេចចិត្តចុះហត្ថលេខាជាមួយនឹងកីឡាករប្រេស៊ីល Fabinho ហើយក្នុងតម្លៃខ្លួន៤០លានផោនពីក្លឹប Liverpool។ កីឡាករខ្សែបម្រើឆ្នើមរូបនេះបានក្លាយទៅជាកីឡាករទី២របស់ក្លឹបហង្សក្រហម Liverpool ដែលបានសម្រេចចិត្តផ្លាស់ទៅលេងនៅលីគកំពូលអារ៉ាប់នេះបន្ទាប់់ពីកីឡាករប្រធានក្រុម Jardan Henderson។ សេចក្តីប្រកាសដែលត្រូវបានធ្វើផ្ទាល់កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះហើយជឿជាក់ថាកីឡាករវ័យ២៩ឆ្នាំរូបនេះនឹងបន្តរស់នៅទីនេះរហូតដល់ឆ្នាំ២០២៦៕ គួរឲ្យដឹងដែរថា Fabinho នឹងចូលរួមជាមួយនឹងកីឡាករឆ្នើមៗផ្សេងទៀតដែលបានផ្ទេរមកដល់ទីនេះរួចទៅហើយដូចជា Kanteនិង Benzima ជាដើម៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា បន្ទាប់ពីបានបរាជ័យក្នុងការទាក់ទងជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Victor Osimhen និងកីឡាករ Harry Kane ហើយនោះក្លឹប PSG នៅពេលនេះកំពុងចាប់ផ្តើមចរចាជាមួយនឹងកីឡាករគោលដៅទី៣គឺកីឡាករ Kolo Muaniវិញម្តង។ ប្រភពដដែលបានសរសេរទៀតថាក្លឹប PSG ហាក់ដូចជាអស់ចិត្តនឹងការព្យាយាមជាមួយនឹងកីឡាករគោលដៅទាំង២ហើយខណៈដែល Kane សម្លឹងឃើញតែ Bayern Munich ប៉ុណ្ណោះហើយ...
The Goal ចេញផ្សាយនៅថ្ងៃនេះថា ក្លឹបតោខៀវ Chelsea បានព្រមព្រៀងជាមួយនឹងកុងត្រាថ្មីដែលរយៈពេលវែងដល់តៅ៦ឆ្នាំជាមួយនឹងកីឡាករចំណូលថ្មីម្នាក់។ កីឡាករខ្សែការពារ Levi Colwill ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Brighton នឹងទទួលយកកុងត្រានេះហើយចូលរួមជាមួយនឹង Chelsea នៅរដូវកាលក្រោយ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Colwill ជាមួយនឹងក្លឹបនៅសល់រយៈពេលដល់ទៅ២ឆ្នាំទៀតប៉ុន្តែកីឡាករវ័យ២០ឆ្នាំរូបនេះមិនព្រមសម្រេចចិត្តបន្តកុងត្រាថ្មីដែល Brighton បានព្យាយាមបញ្ចុះបញ្ចូលគាត់នោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី របស់ខ្លួនចំនួន១០ នាក់របស់សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់យ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួន មុនចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាលាអាស៊ានលើកទី១៣ ឆ្នាំ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាម នឹងប្រព្រឹត្ត ទៅនៅខែសីហា ឆ្នាំ២០២៣...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា Harry Maguire ជាខ្សែការពារដ៏ល្អមួយរូប។ លោក Ten Hag បាននិយាយថា៖” ខ្ញុំចង់និយាយថា Harry Maguire នឹងនៅតែជាកីឡាករមួយរូបដែលជាផ្នែកមួយដ៏សំខាន់ជួយដល់ក្លឹបរបស់យើង “។ លោកបានបន្តថា៖” គ្រាន់តែថា...
ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រកម្ពុជា មានក្តីរំភើបយ៉ាងខ្លាំង ដែលអ្នកគ្រូនុត ជាបង្វឹកបាល់ទាត់ឆ្នើមរបស់ ISF បានធ្វើដំណើរ ចូលរួមព្រឹត្តិការណ៍ ការប្រកួត FIFA Women’s World Cup 2023 ធ្វើឡើង នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីពាក់កណ្តាល...
ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ចំនួន ៣ ក្រុមបានណាត់ជួបគ្នា រៀបចំការប្រកួតពានមិត្តភាព វ័យចាស់ Home Sports ឆ្នាំ២០២៣ កាលពីថ្ងៃអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីលានហ្វឹកហាត់ ក្រុមជម្រើសជាតិមរតកតេជោ ក្នុងពហុកីឡដ្ឋាន ជាតិមរតកតេជោ ក្រោមគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់...
ក្នុងកាលប្រកួត រវាងក្លឹបនៅលីគកំពូលហូឡង់គឺ Feyenoord និង FC Twente មានការកើតមាន នូវរឿងរ៉ាវដ៏ហួសចិត្ត ឬអាចថាគួរឲ្យអស់សំណើចមួយ។ ហេតុការណ៍នោះគឺអ្នកចាំទីរបស់ក្លឹប Feyenoord កីឡាករ Justin Bijlow បានឡើងជ្រុល ទៅឈូសបាល់ចេញក្រៅ បន្ទាប់មកដើម្បីពន្យារ កុំឲ្យបាល់លេងលឿនបាន រូបគេបាននឹកឃើញវិធីមួយ ដោយបោះបាល់ចូលទីលានវិញ ធ្វើឲ្យកីឡាកររបស់ Twente...
The Goalចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Luis Suarez ក្រោយបានប្រកាសថានឹងចាកចេញពីក្លឹបប្រេស៊ីល Gremio ហើយនោះគាត់ក៏បានបដិសេធហើយដែរថាមិនបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Inter Miami នោះទេ។ ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាកីឡាករអ៊ុយរ៉ាហ្គាយរូបនេះក៏នឹងមិនទាន់ចូលនិវត្តភ្លាមៗដោយអះអាងថានឹងរៀបចំផែនការព្យួរស្បែកជើងនេះជាមួយនឹងកីឡាករមិត្តភ័ក្តជិតស្និទ្ធរបស់គាត់គឺ Lionel Messi។ ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍អ៊ុយរ៉ាហ្គាយ Punto Penal កីឡាករ Suarez បាននិយាយថា៖ជាមួយនឹង Messi យើងមានក្តីសុបិន្តមួយគឺចូលនិវត្តជាមួយគ្នាហើយវាគឺជាអ្វីដែលយើងតែងតែមានផែនការជាមួយគ្នាជាយូរមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
Ousmane Dembele កីឡាករខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Barcelonaកាលពីថ្ងៃម្សិលមិញនេះត្រូវបាន The Goal ជឿជាក់ថាបានឈានទៅដល់ការយល់ព្រមលើកិច្ចព្រមព្រៀងដែលមានរយៈពេល៥ឆ្នាំហើយជាមួយនឹងក្លឹបបារាំង PSG។ ប្រភពដដែលបានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយនឹងកីឡាករនេះនឹងត្រូវរងចាំរហូតដល់មានការយល់ព្រមពីសំណាក់ក្លឹប Barcelona ជាមុនសិនខណៈដែលតម្លៃខ្លួនរបស់កីឡាករមានត្រឹមតែ៥០លានផោនប៉ុណ្ណោះ។ ក្លឹប PSG បានកំណត់ឃើញគោលដៅកីឡាករ Dembele នេះមួយរយៈធំមកហើយប៉ុន្តែដោយសារតែតម្លៃខ្លួនរបស់កីឡាករមុនខែសីហាគឺំមានទៅដល់១០០លានផោនហេតុដូច្នេះទើប PSG រងចាំរហូតមកដល់ពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី