កីឡា

ក្រុមកីឡាកំពង់សំណាញ់ ឈ្នះមេដាយមាស២គ្រឿង នៃការប្រកួតកីឡាសម្រាប់ទាំងអស់គ្នា ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣

ខេត្តកណ្តាល៖ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ការប្រកួតកីឡាសម្រាប់ទាំងអស់គ្នាខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ប្រភេទកីឡាប៉េតង់បានបញ្ចប់ការប្រកួតជាផ្លូវការហើយ នៅសល់ប្រភេទកីឡាបាល់ទះ បាល់បោះ និងបាល់ទាត់ ដោយការប្រកួតមានរយៈពេល ៧ ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ នៅតាមទីលានសាលារៀនរបស់ខេត្ត រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ប្រភេទកីឡាប៉េតង់៖វិញ្ញាសាយុវជន២ទល់២នាក់ (បុរស) មេដាយមាសបានទៅលើក្រុមកីឡាកសិដ្ឋាន អមរៈ មេដាយប្រាក់បានទៅលើក្រុមកីឡាវិទ្យាល័យហ៊ុនសែន តាខ្មៅ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាកំពង់សំណាញ់ ។ ប្រភេទកីឡាប៉េតង់៖វិញ្ញាសាយុវជន២ទល់២នាក់ (នារី) មេដាយមាសបានទៅលើក្រុមកីឡាកំពង់សំណាញ់ មេដាយប្រាក់បានទៅលើក្រុមកីឡាវិទ្យាល័យហ៊ុនសែន សេរីភាព១ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាវិទ្យាល័យហ៊ុនសែន តាខ្មៅ។

ចំណែកប្រភេទកីឡាប៉េតង់៖វិញ្ញាសាយុវជន៣ទល់៣នាក់ (នារី) មេដាយមាសបានទៅលើក្រុមកីឡាវិទ្យាល័យហ៊ុនសែន តាខ្មៅ មេដាយប្រាក់បានទៅលើក្រុមកីឡាកសិដ្ឋាន អមរៈនិងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាកំពង់សំណាញ់ ។ ប្រភេទកីឡាប៉េតង់៖វិញ្ញាសាយុវជន៣ទល់៣នាក់ (បុរស) មេដាយមាសបានទៅលើក្រុមកីឡាកំពង់សំណាញ់១ មេដាយប្រាក់បានទៅលើក្រុមកីឡាយុវជនតាខ្មៅខេត្តកណ្តាល និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡាកំពង់សំណាញ់២។

ដោយឡែកប្រភេទកីឡាប៉េតង់៖ វិញ្ញាសាយុវជន២ទល់២នាក់ (វ័យចាស់) មេដាយមាសបានទៅលើក្រុមកីឡាកំពង់សំណាញ់ មេដាយប្រាក់បានទៅលើក្រុមកីឡា វ័យចាស់ វិទ្យាល័យហ៊ុនសែន តាខ្មៅ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ប្រភេទកីឡាប៉េតង់៖វិញ្ញាសាយុវជន៣ទល់៣នាក់ (វ័យចាស់) មេដាយមាសបានទៅលើក្រុមកីឡាកំពង់សំណាញ់ មេដាយប្រាក់បានទៅលើក្រុមកីឡាសមាគមកីឡាខេត្ត១ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡា នាយកដ្ឋានបុគ្គលិក នៃក្រសួងអយក។ ដោយ៖លី ភីលីព

Most Popular

To Top