ព្រៃវែង៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ អភិបាល នៃគណៈអភិបាលខេត្តព្រៃបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានរៀបចំកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ ” តោះយើងនាំគ្នាទៅបោះឆ្នោត ” នេះឡើងដើម្បីអបអរសាទរពិធីបិទ ការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ដោយមានអ្នកចូលរួមរត់ជិត ២០០០នាក់នៅទីរួមខេត្តព្រៃវែង។ ក្នុងឱកាសពិធីរត់ខាងលើកនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា...
វៀតណាម ៖ យោងតាម Supercomputer ពីក្រុមហ៊ុន Metadata Gracenote បានឲ្យដឹងថា ក្រុមកីឡាការិនីវៀតណាមមិនអាចឈ្នះព្រឹត្តិការណ៍ការប្រកួតកីឡាពិភពលោកនារី ឆ្នាំ២០២៣ “2023 Women’s World Cup” បានឡើយ ប៉ុន្តែមានឱកាសខ្ពស់ក្នុងការឆ្លងផុតវគ្គចែកពូលជាងក្រុមចំនួន ៨ ផ្សេងទៀត។ វៀតណាមមាន ៨ភាគរយអាចឆ្លងផុតវគ្គចែកពូល និងឈានទៅជុំទី ១៦។ប្រូបាប៊ីលីតេនេះគឺខ្ពស់ជាងហ្វីលីពីន...
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid កីឡាករ Rodrygo បាននិយាយទៅកាន់សារព័ត៌មាន Sport TV នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់មកកាន់ Real Madrid ។ Rodrygo បាននិយាយថា៖” នៅ Real Madrid...
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីពេលថ្មីៗនេះថា គេមិនត្រលប់ទៅលេង នៅអឺរ៉ុបវិញឡើយ។ Ronaldo បាននិយាយថា៖” ខ្ញុំនឹងមិនត្រលប់ទៅលេងបាល់ទាត់អឺរ៉ុបវិញទេ ទ្វាមួយនេះគឺខ្ញុំបិទតែម្ដង។ ណាមួយខ្ញុំអាយុ៣៨ឆ្នាំទៅហើយ មួយវិញទៀតបាល់ទាត់អឺរ៉ុបឥឡូវគឺធ្លាក់គុណភាពខ្លាំង “។ កីឡាករនេះបន្តថា៖” លីគដែលនៅមានគុណភាព នៅអឺរ៉ុប នៅក្នុងពេលនេះគឺសល់តែមួយទេគឺ Premier League ដោយពួកគេបានដើរមុនលីគអឺរ៉ុបឆ្ងាយណាស់ “។...
អូស្ត្រាលី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Xinhua បានប្រាប់ឲ្យដឹងថា ថ្ងៃទី១៨ ខែកក្កដា ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសចិនបានប្តេជ្ញាបង្ហាញទម្រង់លេងឲ្យល្អបំផុតរបស់ពួកគេ និងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោកនារី “FIFA Women’s World Cup” នាពេលខាងមុខ។ ក្រុមចិនបានឈានដល់ជុំទី ១៦ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១៩ បានបន្តការហ្វឹកហាត់របស់ពួកគេនៅទីក្រុង Adelaide កាលពីថ្ងៃអង្គារមួយថ្ងៃ បន្ទាប់ពីស្មើ...
អាមេរិក ៖ កីឡាការិនីបានប្រកាស កាលពីថ្ងៃចន្ទនៅលើ Instagram បានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់ទាត់ជម្រើសជាតិនារី របស់សហរដ្ឋអាមេរិក Christen Press នឹងមិនចូលចូលរួម ជាមួយក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup 2023 ឡើយ បន្ទាប់ពីនាងត្រូវការវះកាត់ជង្គង់ ខាងស្តាំលើកទី ៤របស់នាង ដែលបានរងរបួសជាងមួយឆ្នាំ កន្លងមកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ...
AUCKLAND ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់នារី ពិភពលោក ដែលមាន ៣២ ក្រុមដំបូង នឹងចាប់ផ្តើម នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃព្រហស្បតិ៍ ដោយសហរដ្ឋអាមេរិកមានសង្ឃឹមឈ្នះពានជាលើកទី ៣ ជាប់ៗគ្នា ដែលមិនធ្លាប់មានក្នុង ខែដ៏សំខាន់សម្រាប់បាល់ទាត់នារី ។ វាជាការពង្រីកយ៉ាងឆាប់រហ័ស សម្រាប់ការប្រកួតដោយបានចាប់ផ្តើមកាលឆ្នាំ...
អាហ្សង់ទីន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្លិបបាល់ទាត់ Inter Miami បានបង្ហាញវត្តមានកីឡាករ បាល់ទាត់ឆ្នើម អាហ្សង់ទីននៅយប់ថ្ងៃអាទិត្យ នៅកីឡដ្ឋានរបស់ខ្លួនក្នុងទីក្រុង Fort Lauderdale ។ កីឡាករ Lionel Messi បានបញ្ចប់កិច្ចសន្យារបស់លោក ដើម្បីចូលរួមក្នុង...
ភ្នំពេញ៖ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយច្រើនជាងគេក្នុងចំណោមក្លិបកីឡាតេក្វាន់-ដូ ITF ទំាង១៦ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២3 របស់ក្រសួងអប់រំ យុវជន និងកីឡា ។ កាលថ្ងៃនៅទី១៤ ខែកក្កដា...
ខេត្តកណ្តាល៖ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលបានរៀបចំពិធីកម្មវិធីតំឡើងខ្សែក្រវាត់គ្រប់កម្រិតរបស់ក្លិបដែលមានកីឡាករ-កីឡាការិនីចំនួន ៤០ នាក់ត្រៀមការប្រកួតក្នុងខេត្ត និងទូទាំងប្រទេសក្នុងគោលបំណងរួមចំណែក អភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្សនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិតបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្ស មានទេពកោសល្យតំណាងខេត្តកណ្តាល និងជាតិចូលរួមប្រកួតកីឡាជាតិ។ ក្នុងឳកាសតំឡើងខ្សែក្រវាត់គ្រប់កម្រិតដោយលោកគ្រូ ឆយ យ៉ុងសុក...