The Athletic ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអេស្បាញ AT Madrid កំពុងរៀបចំផែនការក្នុងការលក់កីឡាករ Joao Felix ចេញពីបញ្ជីកីឡាកររបស់ខ្លួនហើយនៅរដូវក្តៅខាងមុខនេះ។ ក្លឹបនេះក៏បានបង្ហាញអំពីតម្លៃខ្លួនដែលក្លឹបថ្មីអាចទិញយកកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះទៅហើយនោះគឺប្រហែលជា៩០លានផោនខណៈដែលក្លឹបតោខៀវ Chelsea តែមួយគត់ប៉ុណ្ណោះនៅពេលនេះដែលមានលទ្ធភាពទាំងលក្ខខណ្ឌកីឡាករនិងក្លឹបសម្រាប់ផ្ទេរកីឡាករ Felix។ Felix បច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងឲ្យក្លឹបតោខៀវ Chelsea នៅឡើយរហូតដល់ខែមករាហើយតម្លៃខ្លួនថ្លៃបែបនេះក៏ដោយសារតែកុងត្រារបស់គាត់ជាមួយនឹង AT Madrid នឹងមានរហូតទៅដល់ឆ្នាំ២០២៧៕ ប្រែសម្រួល៖ស៊ុនលី
The Sky Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea នៅតែមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Declan Rice នៅឡើយសម្រាប់ការដោះដូរនៅរដូវក្តៅខាងមុខនេះ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានឈានចូលមកដល់កុងត្រាឆ្នាំចុងក្រោយជាមួយនឹងក្លឹប West Ham ទៅហើយប៉ូន្តែជឿជាក់ថាក្លឹបនិងកីឡាករនឹងមិនអាចបន្តកុងត្រាថ្មីបានទៀតឡើយដោយសារតែទំរង់លេងរបស់ក្លឹបទាំងមូលកំពុងធ្លាក់ចុះខណៈដែលកីឡាករវិញគឺកំពុងមានទីផ្សារខ្លាំង។ ក្លឹបញញួរធំនឹងអាចបានត្រឹមឈរមើលកីឡាកររូបនេះចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅនេះដោយក្នុងនោះក្លឹប Chelsea គឺជាអ្នកមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើការពាររូបនេះជាងគេហើយក្រៅពីនោះក៏មានក្លឹបកាំភ្លើងធំ Arsenal ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖លោកស្រីបណ្ឌិត ដាំ ដាវីនី ប្រធានផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលតំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាលបានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិ កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតកីឡា Sea Games ២០២៣ លើកទី៣២ និងASEAN Para...
ខេត្តកណ្តាល ៖ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលតំណាងលោក គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងមន្រ្តីក្រុមឱកាទខេត្តកណ្តាល ព្រមទំាងមន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទ នៃព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលឆ្នាំសិក្សា ២០២២-២០២៣ នៅកីឡដ្ឋានក្រុងតាខ្មៅ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣...
The AS ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ ខ្សែការពារវ័យចំណាស់ Sergio Ramos បានសម្រេចចិត្តរួចរាល់ហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបបារាំង PSG ។ កុងត្រាដែលគាត់ នឹងត្រូវផុត កំណត់ត្រឹមខែមិថុនា នឹងត្រូវបន្តរយៈពេលមួយឆ្នាំទៀត ដែលមានន័យថា អ្នកគាំទ្រនឹងអាចឃើញមានវត្តមាន របស់កីឡាករអេស្បាញរូបនេះ មួយរដូវកាលទៀតនៅឆ្នាំក្រោយ។ គួរឲ្យដឹងដែរថា...
គិតចាប់តាំងតែពីបានផ្ទេរ ទៅចូលរួមជាមួយ នឹងក្លឹបយក្សអេស្បាញ Real Madrid កាលពីប៉ុន្មានរដូវកាលកន្លងមកនេះ កីឡាករ Eden Harzard អតីតកីឡាករ របស់ក្លឹបតោខៀវ Chelsea គឹមិនបានបង្ហាញសមត្ថភាព អ្វីទាល់តែសោះ ជាមួយនឹងក្លឹបដោយសារ តែបញ្ហារបួសរដ៏រ៉ាំរ៉ៃ។ មកទល់ពេលនេះ មានសារព័ត៌មានជាច្រើនចេញ ផ្សាយថា កីឡាករប៊ែលហ្ស៊ិករូបនេះ នឹងអាចចុះហត្ថលេខា ក្នុងការចាកចេញពីក្លឹបអេស្បាញនេះហើយ...
The AS នៅថ្ងៃនេះចេញផ្សាយ នៅថា ក្លឹបយក្សអេស្បាញ Barcelona បានត្រៀមកញ្ចប់លុយ ប្រមាណជា១០០លានផោន ដើម្បីគ្រូបង្វឹកក្លឹបលោក Xavi ក្នុងការទិញយកកីឡាករចំណូលថ្មីៗ មកបន្ថែមទៀត ។ គ្រូបង្វឹក របស់ក្លឹបបុរសជនជាតិ អេស្បាញរូបនេះ ត្រូវបានគេដឹងថា កំពុងចាប់អារម្មណ៍ជាមួយ នឹងកីឡាករចំណូលថ្មីៗ វ័យក្មេងចំនួន២នាក់ ដែលអាចនឹងមានតម្លៃ សរុបប្រមាណជា១០០លានផោននេះ។...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញនឹង ធ្វើការបញ្ជូនយន្តហោះចម្បាំង សល់ពីសម័យសូវៀត ប្រភេទ Mig fighter ជាច្រើនគ្រឿង ទៅឲ្យប្រទេសអ៊ុយក្រែន ។ ការសម្រេចចិត្ត របស់រដ្ឋាភិបាលប្រទេសប៉ូឡូញ លើកនេះនឹងធ្វើឲ្យប្រទេសនេះ បានក្លាយទៅជាសមាជិក របស់អង្គការណាតូដំបូងគេបង្អស់ ដែលបានសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង ចូលទៅក្នុងជម្លោះរវាងប្រទេស...
ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់កុមារា បឋម ស្រុកខ្សាច់កណ្តាល គ្រងតំណែងជើងឯក បន្ទាប់ឈ្នះ ពីក្រុមបាល់ទាត់កុមារា បឋម ស្រុកល្វាឯមវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២២-២០២៣ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតទូទំាំងប្រទេស រៀបចំដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន...
ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅពេលនេះលេងដល់វគ្គ ៨ក្រុមចុងក្រោយហើយ។ ចំណោមក្លឹបទាំង ៨នេះ មានមកពីប្រទេសចម្រុះៗគ្នា ដោយក្នុងនោះអ៊ីតាលី មានក្លឹបលេងច្រើនជាងគេ។ អ៊ីតាលីមានដល់ទៅ ៣ក្លឹបនៅវគ្គនេះ។ ក្លឹបទាំង ៣នោះគឺ ក្លឹបទីក្រុងមីឡានទាំងពីរគឺ AC Milan និង Inter Milan និងក្លឹប...