កីឡា

Sergio Ramos ម្នាក់ទៀត នឹងចាកចេញពី PSG ក្រោយ Lionel Messi

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាកីឡាករខ្សែការពារជើងចាស់ Serio Ramos នឹងត្រូវចាកចេញពីក្លឹប PSG ហើយបន្ទាប់ពីបានចំណាយ ពេលអស់២ឆ្នាំនៅទីនេះ ។

ដំណឹងនេះត្រូវបានលេច ឬបន្តិចប៉ុណ្ណោះក្រោយពេល ដែលសារព័ត៌មានជាច្រើនបានចេញផ្សាយថាកីឡាករ Lionel Messi នឹងសម្រេចចិត្តមិនបន្តកុងត្រាថ្មី ដែលផុតកំណត់ នៅរដូវក្តៅនេះ ឡើយជាមួយនឹង PSG ហើយអាចសម្រេចចិត្តទៅចូល រួមជាមួយនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃប្រាក់កម្រៃ យ៉ាងច្រើនសន្ធឹកមួយ។

Sergio Ramos ដែលមានវ័យ៣៧ឆ្នាំ ទៅហើយនោះបានបង្ហាញខ្លួនឲ្យ PSG តាំងតែពីបាន ចូលរួមជាមួយនឹង ក្លឹបកាលពីឆ្នាំ២០២១សរុប៥៧ដង និងលើកពានរង្វាន់បារាំង Ligue1ទាំង២រដូវកាលផង ប៉ុន្តែមិនមានសំណាងជាមួយនឹង Champions League ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top