ទីបំផុតកីឡាករខ្សែការពារ Sergio Ramos បានសម្រេចចិត្តក្នុងការប្រកាសចូលនិវត្ត ពីជម្រើសជាតិអេស្បាញហើយ ក្រោយពេលដែលបានបង្ហាញខ្លួន ដល់ទៅ១៨០ដងជូនក្រុម។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានចំណាយពេល អស់រយៈពេលជិត១៨ឆ្នាំ ជាមួយនឹងជម្រើសជាតិ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ដែលនាំឲ្យក្រុមជម្រើសជាតិ អាចលើកពានរង្វាន់ពិភពលោកបានម្តងផងដែរ និងជាពានរង្វាន់លើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស កាលពីឆ្នាំ២០១០។ កីឡាកររូបនេះក៏ជាម្ចាស់ពានរង្វាន់ ជួយឲ្យក្រុមអេស្បាញអាចលើកពានរង្វាន់អឺរ៉ុប២សម័យកាលផ្ទួនៗ មុននិងក្រោយបាល់ទាតល់ពិភពលោកផងដែរ ពោលគឺនៅឆ្នាំ២០០៨ម្តង និងឆ្នាំ២០១២ម្តងទៀត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង លោក ទុយ ប៊ុនហឿន អនុប្រធាននាយកអប់រំកាយ និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល...
ភ្នំពេញ ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ ចូលរួមពិធីសំណេះសំណាល និងសួរសុខទុក ក្រុមជម្រើសជាតិត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES...
ក្រុមមកពីលីគកំពូលចំនួន ៣ បានចាញ់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Champions League ខណៈពេលដែលក្លឹប Manchester City ត្រៀមបើកទ្វាទទួលក្រុមអាល្លឺម៉ង់ RB Leipzig នៅយប់នេះ។ នៅក្នុងឆ្នាំនេះដែរ មានក្លឹបអង់គ្លេសចំនួន ៤ ដែលបានឡើងទៅកាន់វគ្គ ១៦ក្រុមនៃ Champions League។...
ខណៈពេលដែលក្លឹប Manchester United ត្រៀមបើកទ្វាកីឡដ្ឋាន Old Trafford ស្វាគមន៍ក្លឹប Barcelona សម្រាប់ព្រឹត្តិការណ៍ UEFA Europa League គេសង្កេតឃើញថា អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag ជួបបាយល្ងាចជាមួយអតីតគ្រូបិសាចក្រហម Sir...
ប្រធានប្រតិបត្តិក្លឹប Inter លោក Beppe Marotta កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងពីសុខភាពរបស់ខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែនៅតែមានជំនឿជាក់ថា គាត់អាចបង្ហាញទំរង់លេងល្អក្នុង តំបន់ប្រយុទ្ធរបស់គាត់។ លោកបានសារភាពថាទំងន់របស់ Lukaka នៅពេលនេះពិតជាមានបញ្ហា ពិតមែនហើយមិនត្រឹមតែប៉ុណ្ណោះគាត់មិនអាចលេងលើសពី៧០នាទីឡើយខណៈដែលរដូវកាលនេះគាត់ក៏មិនសូវជា អាចរកគ្រាប់បាល់បានច្រើននោះដែរនិងមានតែ១គ្រាប់គត់ចាប់តាំងតែពីខែវិច្ឆិកា ។ លោកបានបន្តថា៖ខ្ញុំត្រូវតែនិយាយហើយទំងន់ ១០៣គីឡូក្រាមដែលគាត់កំពុងមានបច្ចុប្បន្ននេះ គឺមិនអាចធ្វើឲ្យគាត់លេងក្នុងទំរង់លេងល្អបានឥតខ្ជោះនោះឡើយហើយបញ្ហារបួសក៏ជាចំណែកមួយដែលធ្វើឲ្យគាត់ខ្វះខាតការហ្វឹកហាត់ទំលាក់គីឡូនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី
គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi កាលពីថ្ងៃម្សិលមិញនេះ លោកពិតជាបានទាក់ទងទៅកាន់កីឡាករ Lionel Messi ពិតមែនហើយទំនងជានឹង អាចបើកទ្វា Camp Nou កាវវិលត្រឡប់របស់កីឡាកររូបនេះ មិនវិញផងដែរ។ តារាឆ្នើមវ័យចំណាស់ របស់អាហ្សង់ទីនរូបនេះ ត្រូវបានបង្ខំចិត្តក្នុងការចាកចេញពី Barcelona កាលពីឆ្នាំ២០២១ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ហើយគាត់បាន សម្រេចចិត្តយកក្លឹប...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារឆ្នើមរបស់ក្លឹប RB Leipzig។ Josko Gvardiolកីឡាករខ្សែការពារសញ្ជាតិក្រូអាតរូបនេះ ធ្លាប់ស៊ុតបញ្ចូលទីក្រុម Man City មួយគ្រាប់កាលពីប្រកួតយប់ថ្ងៃពុធម្សិលមិញនេះ ហើយត្រូវបានគេដឹងដែរថា ស្ទើរតែបានចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ទៅហើយកាលពីរដូវក្តៅលើកមុន ។ ទំរង់របស់Josko Gvardiolកាន់តែបង្ហាញយ៉ាងច្បាស់ថា Liverpool ដាច់ខាតត្រូវតែចរចានាំយកកីឡាកររូបនេះឲ្យបាននៅរដូវក្តៅនេះជាពិសេស...
តាមពិតទៅ សមាគមបាល់ទាត់អង់គ្លេស ឬ គេច្រើនតែល្បីថា FA មានព្រះអង្គម្ចាស់ William រជ្ជទាយាទនៃព្រះមហាក្សត្រចក្រភពអង់គ្លេស ជាព្រះប្រធាន។ តាមពិតទៅព្រះអង្គ ត្រូវបានតែងតាំងជាប្រធាន តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ក្នុងនាមជាប្រធាន ព្រះអង្គម្ចាស់ William បានដើរតួអង្គជាអ្នកតស៊ូមតិ លើប្រធានបទនានា ដែលជាទីចាប់អារម្មណ៍នៅក្នុងសង្គមអង់គ្លេស។ ថ្មីៗនេះព្រះអង្គបានភ្ជាប់ការលើកកម្ពស់ សុខភាពផ្លូវចិត្តជាមួយនឹង កីឡាបាល់ទាត់ ដើម្បីឱ្យប្រជាជន...
កីឡាករឆ្នើម របស់ក្លឹប Reims ដែលមានឈ្មោះថា Folarin Balogun ដែលបច្ចុប្បន្នមិនត្រឹមតែ អាចមានសិទ្ធលេង ក្នុងជម្រើសជាតិ របស់អង់គ្លេសនោះទេ ថែមទាំងជម្រើសជាតិនេហ្ស៊ីរីយ៉ា និងសូម្បីតែជម្រើសជាតិអាមេរិកផងដែរ នឹងអាចផ្ទេរទៅលេងជាមួយនឹងក្លឹបធំ មួយជាមិនខាននៅរដូវក្តៅនេះ។ ប្រធានក្លឹប Reims លោក Jean Pierre Caillot បានទទួលស្គាល់ថា ក្លឹបនឹងអាចមិនធ្វើការរារាំង...