កីឡា

កីឡាហែលទឹកកម្ពុជា កាន់តែខ្លាំងក្រោម ដឹកនាំរបស់លោក ស៊ុន ចាន់ថុល ក្រោយឈ្នះមេដាយមាស ២ គ្រឿងក្នុង SEA GAMES 2023

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ របស់កម្ពុជា យើងបានបំបែកកំណត់ត្រា ប្រវត្តិសាស្រ្ត ក្នុងការប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដោយទទួលបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ៤ គ្រឿង ក្នុងនាមម្ចាស់ផ្ទះការប្រកួត ។

ជ័យជម្ននះដ៏ត្រចះត្រចង់មួយនេះ មិនមែនជាមោទកភាព សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក និងក្រសួងសាធារណការ និង ដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទកភាពជាតិ ក្នុងវិស័យកីឡាហែលទឹកមួយនេះ ក្រោមការដឹកនាំលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក ។

សហព័ន្ធខ្មែរកីឡាហែលទឹកឈរចំណាត់ទី១៤ ក្នុងចំណោមសហព័ន្ធកីឡារបស់ប្រទេសកម្ពុជា ចំនួន ៣៧ ដែលចូលរួមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដោយដណ្តើមបានមេដាយសរុប ៧ គ្រឿង។ មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ៤ គ្រឿង ទទួលបានលើវិញ្ញាសាហែលទឹកពាក់ជើងទា ។

កីឡាការិនីហែលទឹកពាក់ជើងទា កាំង មុយនីន ឈ្នះមេដាយមាស ២គ្រឿង ដែលបានបំពេញសង្ឃឹមយ៉ាងធំធេងជូនដឹកនាំ សហព័ន្ធខ្មែរកីឡាហែលទឹក លោកគ្រូអ្នកគ្រូ ជាពិសេស លោកព្រឹទ្ធាចារ្យ ហែម ថុន ដោយ លោកព្រឹទ្ធាចារ្យ ហែម ថុន បានបូជាទំាងសាច់ទំាំង ឈាមខិតខំប្រឹង ប្រែងអភិឌ្ឍន កីឡាហែកទឹក នេះក្រោមការ ដឹកនាំលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកដើម្បីដណ្តើមមេដាយមាស នៃកីឡា SEA GAMES។

មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ចាប់ផ្តើម កីឡាការិនីហែលទឹកពាក់ជើងទា កាំង មុយនីន បានឈ្នះមេដាយមាសចំនួន ៣គ្រឿង និងសំរិទ្ធ១គ្រឿងក្នុងការប្រកួតកីឡាហែលទឹកពាក់ជើងទា Finswimming’s World Cup Round Swimming Pool 2022 នៅខេត្តភូកេត ប្រទេសថៃរួចមកហើយ។

Most Popular

To Top