ដូហា៖ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិកាតា បន្តចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ សេណេហ្គាល់ក្នុងលទ្ធផល ១ ទល់ ៣ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup”នៅកីឡដ្ឋាន Al Tummy ប្រទេសកាតា៕
ដូហា៖នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ក្នុងលទ្ធផល០ទល់ ៣ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup”នៅប្រទេសកាតា៕ដោយ៖លី ភីលីព
ដូហា ៖ ការធ្វើដំណើរក្នុង ព្រឹត្តិការចណ៍ការប្រកួត World Cup នេះត្រូវបានគេសន្មត់ថា មានភាពងាយស្រួល ក្នុងប្រទេសម្ចាស់ផ្ទះតូចមួយ នៃប្រទេសកាតា បន្ទាប់ពីអ្នកគាំទ្រ ត្រូវហោះហើររយៈពេលយូរ រវាងទីក្រុងនានា ក្នុងការប្រកួត៣លើកចុងក្រោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ កីឡដ្ឋានចំនួន៨ ក្នុងប្រទេសកាតា ស្ថិតនៅក្នុង ឬនៅជិតរដ្ឋធានី ដូច្នេះអ្នកគាំទ្រមិនចាំបាច់...
ភ្នំពេញ ៖ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានតំណាងឲ្យ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក YONG JOO LIAW (Tom Liaw) សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៤គ្រឿង ខណៈក្រសួងការពារជាតិ ដណ្តើមមេដាយមាស ២គ្រឿង នៃកីឡាតេក្វាន់ដូ WTក្នុងព្រឹត្តការណ៍ការ ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ដែលរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយខេមរ សហព័ន្ធតេក្វាន់ដូ នៅថ្ងៃទី២៤ ខែវិច្ឆិកា...
ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ នាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២ បើកកិច្ចប្រជុំគណៈកម្មការ បច្ចេកទេស និងចាប់ឆ្នោត ចែកពូលសម្រាប់ព្រឹត្តការណ៍ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានចាប់ផ្តើមការប្រកួតជាផ្លូវការ នៅសាលដំបូកទូកថ្មី នៃពហុកីឡដ្ឋានជាតិអូឡាំពិក...
ភ្នំពេញ ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង គ្រងតំណែងជើងឯក ព្រឹត្តិការណ៍បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០គីឡូកាម ពីអ្នកប្រដាល់ជើងខ្លាំង ឃីម បូរ៉ា បន្ទាប់យកឈ្នះពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសង្វៀន...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បាននិយាយថា នៅពេលកាតា ចាប់ផ្តើមការប្រកួត FIFA World Cup នៅថ្ងៃអាទិត្យក្នុងពិធីបើក ដ៏អស្ចារ្យនៅទីក្រុងដូហា និងត្រូវតែប្រកួតប្រជែង សម្រាប់ការចាប់អារម្មណ៍ ជាសកល ជាមួយនឹងការរិះគន់ជាច្រើនឆ្នាំ ពីសំណាក់ប្រទេសលោកខាងលិច នៃប្រទេសអារ៉ាប់ លើបញ្ហាដូចជាការរំលោភ សិទ្ធិមនុស្ស និងថ្ងៃចេញពីព្រឹត្តិការណ៍នេះ ការហាមប្រាមគ្រឿង...
ដូហា ៖ លោក Hajime Moriyasu អ្នកចាត់ការទូទៅ របស់ប្រទេសជប៉ុន ត្រូវបានទទួលការងូតទឹក ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយម៉ាស៊ីន បាញ់ទឹកលើទីលាន កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែវាមិនបានធ្វើអ្វី ដែលធ្វើឲ្យស្មារតី របស់លោកស្ងប់នោះទេ បន្ទាប់ពីក្រុម របស់លោកបានយកឈ្នះ លើក្រុមអាល្លឺម៉ង់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុម...
ម្ចាស់ផ្ទះនៃការប្រកួតពានរង្វាន់ពិភពលោកប្រទេសកាតា នឹងត្រូវបង្ហាញខ្លួននៅក្នុងជំនួបទី២របស់ខ្លួនក្នុងពូល A ជាមួយនឹង ជម្រើសជាតិសេនេហ្គាល់ដែលជាក្រុមអត់ទាន់មានពិន្ទុដូចគ្នា។ កាតាត្រូវបានគេព្យាករណ៍ថាមានសង្ឃឹមឈ្នះត្រឹមតែ១៧ភាគរយប៉ុណ្ណោះក្នុងការប្រកួតនេះខណៈដែលសេនេហ្គាល់មានទៅដល់៥៨ភាគរយ ហើយលទ្ធភាពស្មើមាន២៥ភាគរយ។ គួរឲ្យដឹងដែរថាកាតាប្រកួតដំបូងចាញ់អេក្វាឌ័រក្នុងលទ្ធផល២ទល់នឹង០ខណៈដែលសេនេហ្គាល់ចាញ់ហូឡង់ក្នុងលទ្ធផល២ទល់នឹង០ដូចគ្នាកាលពីប្រកួតដំបូង៕ ប្រែសម្រួល៖ស៊ុនលី