កីឡា

Chelsea ចាប់អារម្មណ៍កីឡាករ ខ្សែប្រយុទ្ធ គ្មានតម្លៃខ្លួនម្នាក់

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ ឆ្នើមរបស់ក្លឹប Crystal Palace ម្នាក់ដែលជឿជាក់ថា នឹងមិនមានតម្លៃខ្លួនឡើយ នៅរដូវក្តៅនេះ ។

Wilfried Zaha កីឡាករខ្សែ ប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ហាក់ដូចជាមិនមានភាពច្បាស់លាស់ឡើយ ជាមួយនឹងក្លឹប Crystal Palace ក្រោយពេលដែលកុងត្រា បានឈានមកដល់ទី បញ្ចប់ហើយមិនមានសញ្ញានៃការបន្តកុងត្រាថ្មី ឬមានន័យថាគាត់នឹងក្លាយ ជាកីឡាករគ្មានតម្លៃ ខ្លួនឡើយនៅរដូវក្តៅនេះ ។

ខណៈដែលក្លឹប តោខៀវ CHelsea ហាក់ដូចជាមិនសូវមានទំរង់ លេងប្រយុទ្ធមុតស្រួច នោះការរៀបចំផែនការ បន្ថែមខ្សែប្រយុទ្ធហាក់ដូចជាមិនអាច ទាក់ទាញកីឡាករឆ្នើមៗ កម្រិតពិភពលោក បានឡើយដូចនេះ Zahaនឹងអាចជាជម្រើសដ៏ល្អបំផុត ខណៈដែលបច្ចុប្បន្នក៏មានក្លឹប ជាច្រើនតាមចង់បានគាត់ផងដែរ ដូចជា AC Milan, Inter Milan, Napoli និង Marseille ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top