កីឡា

Frankfurt ទាមទារតម្លៃខ្លួន តារាឆ្នើមម្នាក់ របស់ខ្លួនដល់ទៅ១០០លានផោន

Le10 Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានចូលរួមក្នុងការប្រកួតប្រជែង ដណ្តើមតារាឆ្នើមម្នាក់ របស់ក្លឹបអាល្លឺម៉ង់ Eintracht ទោះបីជាបានដឹងហើយថា កីឡាកររូបនេះ នឹងមិនមានតម្លៃទាបក្តី ។

កីឡាករ Randal Kolo Muani បច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Frankfurt ក្នុងនាមជាកីឡាករអន្តរជាតិបារាំង ដែលឆ្នើមជាងម្នាក់ក្នុងក្រុមនិង កំពុងមានតម្លៃខ្លាំងព្រមទាំង កំពុងទាក់ចិត្តក្លឹបជាច្រើនផងដែរ។

ក្រៅពតែពីក្លឹប Real Madrid គេជឿជាក់ថា ក្នុងនោះក៏មានក្លឹបផ្សេងទៀត ដូចជាក្លឹបបិសាចក្រហម Man UTD ក្លឹប Bayern Munich និងក្លឹបអ្នកមានបារាំង PSG ផងដែរប៉ុន្តែ Frankfurt នឹងមិនធ្វើការចរចាណាមួយឡើយ ប្រសិនបើតម្លៃខ្លួនរបស់កីឡាករ មិនដល់១០០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top