ភ្នំពេញ ៖ លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងអគ្គនាយដ្ឋានកីឡាតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយដ្ឋាន បានអញ្ជើញចូលរួមពិធីបិទ ជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ជឺជីតស៊ូជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២២ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ ។...
Welsh ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតប្រធានក្រុមបាល់ឱបជម្រើសជាតិ Welsh លោក Gareth Thomas បានដោះស្រាយសំណុំរឿងផ្លូវច្បាប់ ជាមួយអតីតដៃគូ របស់លោកដោយបានចោទប្រកាន់ លោកពីបទបោកប្រាស់ ដោយចម្លងមេរោគអេដស៍ ទៅឲ្យលោក ។ លោក Ian Baum បានប្តឹង លោក...
ទីក្រុងឡុងដ៍៖នាយកប្រតិបត្តិស្តីទី Welsh Rugby Union លោក Nigel Walker បានព្រមានថា អនាគត នៃការប្រកួតកីឡា កីឡាបាល់ឱបនៅប្រទេស Wales កំពុងតែជាប់គាំង លើការចោទប្រកាន់ពីភាពខុសឆ្គង ការរើសអើងផ្លូវភេទ ការរើសអើងជាតិសាសន៍ និងការស្រឡាញ់ភេទដូចគ្នា បានធ្វើឲ្យអង្គការនេះ កាន់តែមានកំហឹង ។ ការអះអាង នៃវប្បធម៌ពុល...
ភ្នំពេញ ៖ ក្រុមបាល់ទាត់ សហភាព សហព័ន្ធយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដណ្តើមបានកៅអី វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៦ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន AIA បន្ទាប់ពីក្រុមនេះ...
តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករជិះស្គី Halfpipe ជាម្ចាស់ជើងឯក ពិភពលោក កីឡាករ Kyle Smaine បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានកប់ក្នុងផ្ទាំងទឹកកក នៅលើភ្នំនៃភាគកណ្តាលប្រទេសជប៉ុន កាលពីចុងសប្តាហ៍ ។ ក្រុមការងារ Freeski របស់សហរដ្ឋអាមេរិក បានបង្ហោះនៅលើបណ្តាញ សង្គមអំពីការស្លាប់របស់ជនជាតិ...
កាលពីប៉ុន្មានថ្ងៃមុន Juventus ត្រូវបានអាជ្ញាធរបាល់ទាត់អ៊ីតាលីដក ១៥ពិន្ទុ ក្រោយរកឃើញថាក្លឹបនេះ មានភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ ជាពិសេសរឿងបំប៉ោងប្រាក់ចំណូល របស់ខ្លួនពីការទិញដូរកីឡាករអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ថ្ងៃនេះដែរ សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកដឹងអំពីរឿងអាស្រូវមួយ កាលពីជាង ១៥ឆ្នាំមុន ដោយ Juventus ត្រូវបានគេទម្លាក់ទៅលេងលីគទី២ ទោះជាខ្លួនឈ្នះពាន Serie A ក្ដី។ ក្នុងឆ្នាំ ២០០៦...
កីឡាករ Caicedo បានក្លាយទៅជាគោលដៅរបស់ក្លឹប Arsenal ក្នុងរយៈពេលចុងក្រោយនេះ ហើយជាលទ្ធផលក្លឹបដែលកំពុង នាំមុខគេក្នុងលីគអង់គ្លេសមួយនេះ បានដាក់សំណើរជាទឹកប្រាក់ប្រមាណជា ៧០លានផោនហើយដើម្បីចរចា។ ទោះបីជាយ៉ាងណាក្តីក្លឹប Brighton បានធ្វើការបដិសេធរួចរាល់ហើយ ផងដែរចំពោះកីឡាករឆ្នើម Moise Caicedo ទាំងដែកាលពីអាទិត្យមុន Arsenal បានដាក់សំណើ ៦០លានផោន ម្តងរួចទៅហើយដែលម្តងហើយម្តងទៀត ក្លឹបបានបញ្ជាក់ថា នឹងចាំបាច់រក្សាទុកកីឡាករគ្រាប់ពេជ្យរូបនេះ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតតោខៀវ Chelsea បានសម្រេចចិត្ត ក្នុងពេលចុងក្រោយនៃខែមករានេះ ដើម្បីនាំយកកីឡាករឆ្នើមវ័យក្មេង Enzo Fernandez ដែលមានតម្លៃខ្លួនយ៉ាងហោចណាស់ជាង ១០០លានផោន។ Chelsea បានសម្រេចចិត្តដាក់សំណើ ជាទឹកប្រាក់ប្រមាណជា ១០៥លានផោន សម្រាប់កីឡាកររបស់ក្លឹប Benfica រូបនេះទោះបីជាធ្លាប់បាន បរាជ័យម្តងហើយកាលពីដើមខែមករា ប៉ុន្តែក្លឹបហាក់ដូចជាមិនបោះបង់ ឱកាសសម្រាប់កីឡាករអាហ្សង់ទីន...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបកាំភ្លើងធំ Arsenal បានធ្វើការរៀបចំឯកសារមួយចំនួន រួចទៅហើយដើម្បិអាចធ្វើការ ចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការពិនិត្យមើលលទ្ធភាព ផ្ទេរកិឡាករ Jorginho ក្នុងខែមករានេះ។ Arsenal កំពុងត្រូវការកីឡាករបន្ថែម ក្នុងតំបន់បម្រើខណៈដែល Thomas Partey និង Mohamed Elnely សុទ្ធតែកំពុងរងរបួសហើយជឿជាក់ថា...
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនីចំបាប់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក ថ្នាក់ជាត់ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនី ចំបាប់ក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ក្រុមក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាសចំនួន ៨គ្រឿង ។ ក្នុងឱកាសប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីចំបាប់នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅសាលដំបូលទូក...