កីឡា

Bayern ទាក់ចិត្តជាមួយនឹងកីឡាករ ឆ្នើមម្នាក់របស់ក្លឹប Aston Villa

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករ ឆ្នើមម្នាក់របស់ក្លឹប Aston Villa ។

កីឡាករ Ollie Watkins ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Aston Villa កំពុងបង្ហាញទំរង់លេងយ៉ាងល្អហើយ ក្នុងនោះសូម្បីតែបិសាចក្រហម Man UTD ក៏កំពុងធ្វើការងារស៊ើបសួរ ស្ថានភាពកីឡាកររូបនេះផងដែរ។

គួរឲ្យដឹងដែរថាមុននោះក៏មានក្លឹបកាំភ្លើងធំ Arsenal ផងដែរដែលតែងតែបានសួរនាំកីឡាករ ខ្សែប្រយុទ្ធរូបនេះក្នុងគោលបំណងប្រើប្រាស់ គាត់ជំនួសឲ្យក្រុមអវត្តមាន របស់កីឡាករខ្សែប្រយុទ្ធ Gabriel Jesus ម្តងៗប៉ុន្តែទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា តម្លៃខ្លួនរបស់កីឡាកររូបនេះគឺនឹង អាចមានប្រមាណជា ៦៧លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top