ភ្នំពេញ៖នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ឱបកម្ពុជាប្រកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បាល់ឱប ឆ្នាំ២០២២ “The training course of the Abitrator-Judge (2022)” ដែលបានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ ទី៥ ខែធ្នូ ឆ្នាំ២០២២ បង្រៀនដោយលោក YUSUKE HORIE...
ដូហា៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមរបស់ក្រូអាតមានកីឡាករតែ២ឬ៣នាក់ប៉ុណ្ណោះលេចធ្លោនាំទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup 2018 ដែលជាជើងឯករងទៅប្រទេសបារាំង ប៉ុន្តែ Luka Modric កំពុងផ្គាប់ចិត្តពេលវេលាដើម្បីក្លាយជាកីឡាករមួយក្នុងចំណោមកីឡាករមួយចំនួនតូចនោះ។ ខ្សែបម្រើ Real Madrid វ័យ ៣៧ ឆ្នាំរូបនេះបានធ្វើការដោយមិននឿយហត់ពេញ ៩០ នាទីនៃលទ្ធផលស្មើ ០-០ ជាមួយបែលហ្ស៊ិកកាលពីថ្ងៃព្រហស្បតិ៍ដោយបានកក់កៅអីរបស់ក្រូអាតវគ្គ ១៦ ក្រុមចុងក្រោយដែលពួកគេត្រូវជួបជាមួយជប៉ុននៅថ្ងៃចន្ទ។...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពិភពលោក “World Cup” នៅប្រទេសកាតា បានផ្តល់ភាពតក់ស្លុត ជាច្រើនរួចមកហើយ ប៉ុន្តែនៅពេលវាឈាន ចូលដល់វគ្គជម្រុះ គូប្រជែងកំពូលៗ រួមទាំងប្រេស៊ីល និងបារាំងមានរឿងជាច្រើនដើម្បីបញ្ជាក់ ។ នេះជាការប្រកួត World Cup...
កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ភាពតានតឹងខ្លាំង នៃការបំបែកអេក្រង់ ក្នុងអំឡុងពេលការប្រកួតដំណាលគ្នា សម្រាប់ការ ប្រកួតវគ្គក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” គឺជារឿងអតីតកាល ។ ការប្រកួតបន្ទាប់នៅឆ្នាំ ២០២៦ នឹងមានក្រុមចំនួន ៤៨ ដែលច្រើនជាង ១៦...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករបម្រុង Ritsu Doan សមាជិកក្រុមបាល់ទាត់ លំដាប់ពិភពលោក World Cup ជឿជាក់ថា ភាពខ្លាំង នៃកៅអីបម្រុងរបស់ជប៉ុន អាចបង្ហាញពីការសម្រេចចិត្ត ខណៈពួកគេត្រៀម ជួបក្រុមក្រូអាតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅថ្ងៃចន្ទ ។...
ភ្នំពេញ ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងនាយកមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានអញ្ជើញចូលរួមពិធីបិទ...
ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយចាប់ផ្តើមដំណើរការបានជាច្រើនប្រកួតមកហើយដូចជាយប់មិញនេះ បារាំង និងអង់គ្លេសគឺត្រូវបានគេមើលឃើញថាអាចឡើងទៅវគ្គ៨ក្រុម ចុងក្រោយយ៉ាងងាយស្រួលរួចទៅហើយ។ យប់នេះក៏មានការប្រកួតគូផ្សេងរវាងជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិក្រូអាតផងដែរខណៈដែលលទ្ធភាពនៃការយកជ័យជំនះរបស់សាំម៉ូរ៉ៃមានត្រឹមតែ២៤ ភាគរយហើយក្រូអាតក្រុមខ្លាំងនៅអឺរ៉ុបមានភាគរយឈ្នះច្រើនដល់ទៅ៤៧ភាគរយ។ ការប្រកួតលើកនេះគឺជាជំនួបលើកទី៣ហើយនៅក្នុង ព្រឹត្តិការណ៍បាល់ទាត់គិតចាប់តាំងពីឆ្នាំ១៩៩៨ ម្តងនិងឆ្នាំ២០០៦ ម្តងដោយជប៉ុនមិនអាចយកឈ្នះក្រូអាត ឬសូម្បីតែស៊ុតបាន១គ្រាប់ណាឡើយទាំងពីរលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី
អង់គ្លេសយប់មិញនេះធ្វើបានល្អខ្លាំងបំផុតក្នុងវគ្គ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបានយកឈ្នះសេនេហ្គាល់ក្នុង លទ្ធផលយ៉ាងចាស់ដៃដល់ទៅ៣គ្រាប់ទល់នឹង០ ក្នុងនោះសេនេហ្គាល់ស៊ុតចំគោលដៅបានតែមួយដងគត់។ Henderson ស៊ុតបាន១គ្រាប់ ដំបូងនៅនាទីទី៣៨ ដែលជាការបញ្ចូនបាល់បានយ៉ាងល្អដោយកីឡាករ Bellingham ហើយការប្រកួតបន្តអូសបន្លាយដល់ចង់តង់ទី១នាទី ទី៤៥ បូក៣ ទើបកីឡាករខ្សែប្រយុទ្ធ Harry Kane អាចបន្ថែមបាន១គ្រាប់ទៀត។ ការប្រកួតចូលទៅដល់តង់ទី២នាទី ទី៥៧កីឡាករ ខ្សែប្រយុទ្ធ Saka អាចបន្ថែមបាន១គ្រាប់...
ប៉ូឡូញទីបំផុតក៏នឹងអាចវិលត្រឡប់ទៅផ្ទះវិញដែរហើយក្រោយការប្រកួតវគ្គ១៦ក្រុមចុងក្រោយប៉ះនឹងក្រុមខ្លាំងបារាំងកាលពីយប់មិញនេះក្នុងលទ្ធផល៣ទល់នឹង១។ ១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៤៤ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបអាចមានគ្រាប់បាល់ថ្មី ដោយកីឡាករខ្សែប្រយុទ្ធ Mbappe នាទីទី៧៤និងមួយគ្រាប់ទៀតដោយកីឡាករ Mbappe ដដែលនៅនាទីទី៩០បូក១។ ប៉ូឡូញតាមវិញបាន១គ្រាប់គិតនៅនាទីទី៩០បូក៩បញ្ចប់ការប្រកួតទៅហើយដោយកីឡាករខ្សែប្រយុទ្ធ Lewandowski បញ្ចប់ការប្រកួតមុនត្រឡប់ទៅប្រទេសវិញ។ ប្រែសម្រួល៖ស៊ុនលី
ដូហា ៖ ជប៉ុនត្រូវបានគេដាក់ឈ្មោះថា “ល្ងង់” នៅពេលពួកគេធ្លាក់ចេញ ពីព្រឹត្តិការណ៍ការប្រកួត World Cup កាលពី៤ឆ្នាំមុន ទល់នឹងបែលហ្សិក ឥឡូវនេះ កលល្បិចរបស់ពួកគេ បានធ្វើឲ្យ អាល្លឺម៉ង់ និងអេស្ប៉ាញខកចិត្ត ហើយបាននាំពួកគេទៅវគ្គ ១៦ ក្រុម ចុងក្រោយយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្រុម...