The Marca ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្ស Real Madrid បានសម្រេចចិត្តច្បាស់ហើយថា នឹងមិនវិលត្រឡប់ទៅរកការចរចា ជាមួយនឹងកីឡាករឆ្នើម Kylian Mbappe ឡើយសម្រាប់ខែមករាខាងមុខនេះ ឬរដូវក្តៅខាងមុខក្តី។ តារាឆ្នើមរបស់បារាំងរូបនេះ បានបដិសេធ មិនព្រមផ្ទេរទៅចូលរួម Santiago ឡើយ កាលពីរដូវក្តៅកន្លងមក ដោយសម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG...
Real Madrid ក្រោយការប្រកួតយប់មិញនេះ បានឡើងទៅដល់កំពូលតារាង ជាមួយនឹងពិន្ទុនាំមុខដាច់៣ពិន្ទុ ពីលើគូប្រជែង Barcelona នៅក្នុងជ័យជំនះលទ្ធផល៣ទល់នឹង១ គឺជាការប្រកួតដ៏ធំបំផុតប្រចាំសប្តាហ៍ របស់ La Liga។ កីឡាករ Rodrygo ជាអ្នករកបាល់បានចុងក្រោយគេ នៅនាទីទី៩១ ដែលជាបាល់ពិន័យ១១ម៉ែត្រ និងក៏ជាបាល់ពិន័យដែលបានផ្តល់ ឲ្យដោយអជ្ញាកណ្តាលលោក Sanchez Martinez ផងដែរ...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញប្រកាសជាផ្លូវការពិធី បើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ ក្រោមការរៀបចំ សហព័ន្ធកីឡាបាល់ទះកម្ពុជា និងដៃគូឧបត្ថម្ភ។ ក្នុងពិធីដ៏សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី...
ភ្នំពេញ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ និងប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមបាល់ទះក្រោមអាយុ ២១ឆ្នាំ ប្រទេសគុយបា...
ប៉ារីស៖ អាជ្ញាធរបាល់ទាត់បារាំង បាននិយាយថា ពួកគេនឹងអនុវត្តការត្រួតពិនិត្យផ្ទាល់ខ្លួន របស់ពួកគេលើលក្ខខណ្ឌការងាររបស់ពលករចំណាកស្រុក ក្នុងប្រទេសកាតាមុនការប្រកួតបាល់ទាត់ពិភពលោក បន្ទាប់ពីការបង្ហាញថ្មីនៅក្នុងភាពយន្តឯកសារទូរទស្សន៍។ កម្មវិធីទូរទស្សន៍បារាំងបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីបន្ទប់គេលមានមនុស្សច្រើន និងបង្គន់អនាម័យរបស់ពលករចំណាកស្រុកនៅរដ្ឋធានីកាតា។ ទូរទស្សន៍ជាតិបាននិយាយថា រូបភាពទាំងនេះត្រូវបានថត ដោយសម្ងាត់មុនរដូវក្តៅជាផ្នែកមួយនៃការស៊ើបអង្កេត លើភាពចម្រូងចម្រាសជុំវិញការប្រកួតបាល់ទាត់ពិភពលោក លើកដំបូងដែលនឹងធ្វើឡើងនៅមជ្ឈិមបូព៌ា។ ប្រទេសកាតាបានប្រកែក ជាយូរមកហើយថាការវាយប្រហារលើកំណត់ត្រាសិទ្ធិការងាររបស់ខ្លួន គឺមិនសមហេតុផលទេ ផ្ទុយទៅវិញ ការគូសបញ្ជាក់កំណែទម្រង់ខ្លួន បានអនុវត្តក្នុងទសវត្សរ៍កន្លងមក។...
កាហ្សាក់ស្ថាន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ព្រះអធិរាជរបស់ប្រទេសកាតាបានថ្លែងអំណរគុណ ដល់លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់អ្វីដែលលោកបាននិយាយថា គឺជាការគាំទ្រ របស់ប្រទេសរុស្ស៊ីក្នុងការរៀបចំការប្រកួតបាល់ទាត់ពិភពលោក នាពេលខាងមុខ។ ព្រះអង្គ Sheikh Tamim bin Hamad Al Thani ក៏បានកោតសរសើរ ចំពោះការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់នៅឆ្នាំ ២០១៨...
មាន់ខ្នាយមាស Spurs បើកទ្វាផ្ទះយប់មិញទទួលស្វាគមន៍ក្រុម Everton ប៉ុន្តែមិនអាចធ្វើអ្វីគ្នា បានឡើយរហូតដល់តង់ទី២នៃការប្រកួតទើប២គ្រាប់ បាល់បានកើតឡើង។ Kane ជាអ្នកស៊ុតបានគ្រាប់ទី១ នៅនាទីទី៥៩ជាបាល់ពិន័យ១១ម៉ែត្រ ហើយការប្រកួតអូសបន្លាយដល់នាទីទី៨៦ដោយកីឡាករ Hojbjerg មុនការប្រកួតបញ្ចប់ទៅដោយលទ្ធផល២ទល់នឹង០។ ២គ្រាប់នេះសមល្មមឲ្យក្រុម Spurs ដឹកនាំដោយលោក Conte អាចយកបាន៣ពិន្ទុ តាមដេញក្រុមលេខ២មេឃខៀវ Man City នៅក្នុងចំណាត់ថ្នាក់លេខ២...
ក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយថាកីឡាករខ្សែការពារឆ្នើមស្លាបស្តាំ Reece James នឹងត្រូវអវត្តមាន ក្នុងការប្រកួតជូនក្រុមជម្រើសជាតិអង់គ្លេសហើយដោយសារតែរបួសក្បាលជង្គង់ ហើយត្រូវការសម្រាកព្យាបាលរហូតទៅដល់៨សប្តាហ៍។ តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Theo Hernandez នៅអំឡុងពេលនៃការប្រកួត Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងមក ក្នុងការប្រកួតរវាង Chelsea និង AC Milan ។...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison ក្នុងការប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួន Everton យប់មិញនេះ ត្រូវបានប្តុរចេញទាំងមិនទាន់អស់ចិត្ត និងដោយមានទឹកភ្នែកទៀតផង ដោយសារតែកាន់តែកៀកមកដល់ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកទៅហើយនោះ។ កីឡាករប្រេស៊ីលរូបនេះ បានទទួលរងរបួសចាស់នៅក្នុងការប្រកួតដើមតង់ទី២ហើយ ត្រូវបានប្តុរជំនួសវិញដោយកីឡាករ Yves Bissouma នៅនាទីទី៥២ទាំង ដែលកីឡាកររូបនេះមានទឹកមុខ មិនសូវសប្បាយចិត្តឡើយ។ ការប្រកួតបាល់ទាត់ពិភពលោក ដែលប្រព្រឹត្តទៅនៅខែក្រោយ ប៉ុន្តែកីឡាករ័យ២៥ឆ្នាំរូបនេះ នឹងត្រូវសម្រាកព្យាបាលរបួសមួយ រយៈដោយមិនទាន់ច្បាស់អំពីស្ថានភាពយ៉ាងណាឡើយ...
ទីក្រុង Zurich ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា FBI បានត្រឡប់មក FIFA នៅសប្តាហ៍នេះ ដោយធ្វើការជាមួយ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ដើម្បីការពារការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតាពីឧក្រិដ្ឋកម្ម ដែលអាចកើតមានរួមទាំងការជួយសម្របសម្រួល ការប្រកួតផងដែរ។ FIFA បាននិយាយថា អ្នកស៊ើបអង្កេតសហព័ន្ធមកពីសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំមួយនៅទីក្រុង Zurich រួមមាន...