អារ៉ាប៊ីសាអ៊ូឌីតបានជាប់ឈ្មោះជាម្ចាស់ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៤។ ការប្រកាសនេះធ្វើឡើងដោយគ្មានការជំទាស់ណាមួយពីសំណាក់ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបទាំង ៦ លើពិភពលោក។ ព្រឹត្តិការណ៍ Club World Cup ជាការប្រកួតមួយ ដែលសម្រាំងយកក្លឹបជើងឯកមកពីទ្វីបទាំង ៦ ដើម្បីស្វែងរកជើងឯកបាល់ទាត់ក្លឹបពិភពលោក។ នៅឆ្នាំ២០២៣នេះ ក្លឹប Real Madrid បានលើកពាននៅប្រទេសម៉ារ៉ុក។ តាំងពីបង្កើតនៅឆ្នាំ២០០០មក...
មហាសេដ្ឋីកូនកាត់អ៊ីរ៉ង់-អាមេរិកលោក Jahm Najafi ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវិនិយោគផ្នែកកីឡាករ MSP Sports Capital គ្រោងនឹងដាក់ពាក្យដេញថ្លៃទិញយកក្លឹប Tottenham Hotspur។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។ ក្លឹបដែលមានមូលដ្ឋាននៅរាជធានីឡុងដុងមួយនេះដាក់លក់ក្នុងតម្លៃប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ បើតាមប្រភពខាងលើ លោក Najafi មិនមែនទិញដាច់តែឯងទេ ពោលគឺលោកគ្រោងនឹងចូលហ៊ុន ៧០% ហើយសហការជាមួយក្រុមហ៊ុនផ្សេងទៀត...
កីឡាករខ្សែប្រយុទ្ធ Erling Haaland បានបង្ហាញអំពីជំហនៅតែចង់រកគ្រាប់បាល់ ឲ្យបានច្រើនជាងនេះទៀត ទោះបីជាបានស៊ុតបញ្ចូលទីបាន១គ្រាប់ ជ័យជំនះលើក្រុម Arsenal កាលពីយប់ថ្ងៃពុធម្សិលមិញក្តី។ Man City បានយកឈ្នះក្រុមកំពូលតារាង Arsenal នៅទឹកដី Emirates ក្នុងលទ្ធផល៣ទល់នឹង១ហើយនៅតែកីឡាករ Haaland មិនសប្បាយចិត្តទៀត ទាំងដែលគាត់ក៏ជាអ្នកស៊ុតចូលទី១ គ្រាប់ហើយបច្ចុប្បន្ន Man City...
លោក Thierry Henry ត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមរៀបចំខ្លួនរួចរាល់ហើយ ដើម្បីអាចវិលត្រឡប់មកកាន់អាជីពជាគ្រូបង្វឹកវិញ ហើយក្នុងនោះកំពុងពិចារណាការងារ នៅលីគកំពូលរបស់អាមេរិក ឬតំណែងជាគ្រូបង្វឹកជម្រើសជាតិអាមេរិក ដែលកំពុងទំនេរនោះតែម្តង។ មកដល់ពេលនេះគ្រប់គ្នាបានដឹងថា លោក Henry គឺជាបុគ្គលម្នាក់ដែលមានការសាកសមបំផុត ជាមួយនឹងតំណែងនេះ ពីព្រោះថាគាត់ស្វែងយល់ និងដឹងច្បាស់អំពីស្ថានភាពបាល់ទាត់របស់អាមេរិក និងបាល់ទាត់នៅអឺរ៉ុប ព្រមទាំងលីគនិងក្រុមជម្រើសជាតិផងដែរ។ អតីតកីឡាករឆ្នើមរបស់...
ទាំងបិសាចក្រហម Man UTD និងកាំភ្លើងធំ Arsenal សុទ្ធតែត្រូវបានគេជឿជាក់ថា កំពុងធ្វើការពិចារណានិងកំពុងចរចា ជាមួយនឹងកីឡាករខ្សែការពារស្លា Denzel Dumfries ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប នៅលីគកំពូលអ៊ីតាលី។ The Goal ជឿជាក់ថាក្លឹបយក្សរបស់អង់គ្លេសទាំងពីរនេះ នឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងរដូវក្តៅខាងមុខ នៅពេលដែលឱកាសមកដល់ហើយជឿជាក់ថាម្ចាស់ក្លឹប នឹងមិនខ្វះខាតលុយដើម្បីចំណាយឲ្យ Dumfries ឡើយ។ Dumfries បច្ចុប្បន្នបន្តលេងក្នុងនាមជាកីឡាករខ្សែការពារស្លាបស្តាំ...
ខេត្តកំពង់ធំ៖កីឡាករ-កីឡាការនីជាកុមារ និងយុវជនសរុបចំនួន ៣៦០នាក់ មកពី៣០ក្រុមបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅបរិវេណទីលានបាល់ទាត់ ហ្វុតសាលក្លឹបអាចារ្យលក្ខនៅទីរួមខេត្តកំពង់ធំចូលរួមព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំ កុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំនេះក្រោមការសហការរវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត AIA Cambodia ។ការប្រកួតនេះដោយមានការចូលរួមកុមារ និងយុវជន ជាកីឡាករ-កីឡាការនីបានបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងស្វាហាប់ និងអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួតមិត្តភាពមួយនេះ...
បារាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់វគ្គផ្ដាច់ព្រ័ត្រ Champions League នៅទីក្រុងប៉ារីសកាលពីខែឧសភាឆ្នាំមុន ត្រូវបានពន្យារពេលត្រឹម ៣៧ នាទី ហើយឃើញអ្នកគាំទ្របានបាញ់ថ្នាំម្រេច និងបង្ហូរទឹកភ្នែកដោយប៉ូលិស ខណៈពួកគេព្យាយាមចូលទៅក្នុងកីឡដ្ឋាន។ ការត្រួតពិនិត្យដែលធ្វើឡើងដោយ UEFA លើការព្យាបាលមិនល្អរបស់អ្នកគាំទ្រ Liverpool នៅខាងក្រៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២...
កីឡាករ Chrsitian Atsu គិតមកដល់ពេលនេះនៅមិនទាន់ ត្រូវបានកំណត់បានទីតាំងរបស់គាត់នៅឡើយ ក្រោយពេលដែលហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រកនៅតួគីនិងស៊ីរី។ កីឡាករ Atsu បច្ចុប្បន្នកំពុងមានកុងត្រាជាមួយនឹងក្លឹបតួគី Hatayspor ហើយមកដល់ពេលនេះបានបន្តបាត់ខ្លួន អស់រយៈពេល៩ថ្ងៃមកហើយ នៅក្បែរទៅនឹងព្រំដែនភាគខាងត្បូង នៃប្រទេស។ កីឡាកររូបនេះ ធ្លាប់បានបង្ហាញខ្លួនយ៉ាងល្បីល្បាញ នៅអង់គ្លេស ប្រមាណជា១១២ដងឲ្យក្លឹប Newcastle និងក៏ដូចជា Everton...
ខាងក្រោមនេះជាកីឡាករវ័យ៣០ឆ្នាំឡើងទាំង១០រូប ដែលរកគ្រាប់បាល់បានច្រើនបំផុត ក្នុងលីគកំពូលអឺរ៉ុបទាំង៥ នៅខណៈនេះ បើតាមស្ថិតិរបស់ Transfermarkt៖ ១. Robert Lewandowski៖ ខ្សែប្រយុទ្ធក្លឹប Barcelona មានវ័យ៣៤ឆ្នាំ រកបាន១៤គ្រាប់។ ២. Alexandre Lacazette៖ ខ្សែប្រយុទ្ធក្លឹប Olympique Lyonnais មានវ័យ៣១ឆ្នាំ រកបាន១៣គ្រាប់។ ៣.Wissam Ben Yedder៖ ខ្សែប្រយុទ្ធក្លឹប...
The FutoSporចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សតួគី Fenerbahce បានធ្វើការទាក់ទងជាមួយ នឹងក្លឹបបិសាចក្រហម Man UTD ហើយដើម្បីពិនិត្យលទ្ធភាព នៃការចុះកុងត្រានាំយកកីឡាករអង់គ្លេស Mason Greenwood មករួមក្លឹប។ មកដល់ពេលនេះ Greenwood នឹងមិនរំពឹងអាចវិលត្រឡប់ ទៅលេងឲ្យ Man UTD វិញឡើយក្រោយការប្រឈមមុខ ទៅនឹងទោសទណ្ឌករណី ប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទ...