នៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានធ្វើការបង្ហាញ ពីអារម្មណ៍របស់ខ្លួនថា គឺជាពេលវេលាដ៏ល្អបំផុត និងឱកាសដ៏ល្អបំផុត សម្រាប់លើកពាន Champions League ជាមួយនឹងក្លឹប PSG ជាជាងក្លឹបណាផ្សេងទៀត។ កីឡាកររូបនេះ ក៏បានរំលឹកឡើងវិញ កាលពីពេលដែលគាត់រកបានហ៊ែតទ្រីក ក្នុងពេលប្រកួតប៉ះនឹង Barcelona កាលពីរដូវកាល២០២០-២០២១ក្នុងវគ្គ១៦ក្រុម ចុងក្រោយនោះ គឺជាពេលវេលា...
អតីតកីឡាករ របស់ក្លឹប Dortmund កីឡាករ Erling Haaland ដូចជាមិនបានបង្ហាញ នូវភាពមនោសញ្ចេតនាឡើយ នៅពេលប្រកួតយប់មិញ តំណាងឲ្យក្លឹបថ្មី Man City ដោយក្នុងនោះ គាត់អាចរកគ្រាប់បាល់ ជ័យជំនះទៀតផង។ ជ័យជំនះលើទឹកដី Etihad បានធ្វើឲ្យ Haaland ក្លាយ ទៅជាវិរៈបុរសរបស់ Man...
លោក Graham Potter ក្នុងនាមជាគ្រូបង្វឹកថ្មី របស់តោខៀវ Chelsea បានដឹកនាំក្រុមប្រកួត ដ៏សំខាន់មួយប៉ះនឹងក្រុម Salzburg ប៉ុន្តែលទ្ធផលហាក់ ដូចជាមិនសូវល្អប្រសើរឡើយ ដោយបានត្រឹម តែគ្រាប់បាល់មួយស្មើ។ សំពាធនៅតែបន្តមាន នៅឡើយពីព្រោះថា លទ្ធផលនៃការប្រកួតនេះ គឺជាលទ្ធផល ដែលប្រធានក្លឹប និងអ្នកគាំទ្រចង់ឃើញនោះទេ ទោះបីជាទំរង់លេងរបស់ Chelsea មានកម្លាំង...
The Marca ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Cristiano Ronaldo នៅសប្តាហ៍នេះ បានធ្វើការបដិសេធសំណើរដ៏ធំមួយ ពីក្លឹប Al Hilal របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំឬក្នុងមួយឆ្នាំ ប្រមាណជា២៤២លានអឺរ៉ូ។ កុងត្រាដ៏ធំនេះមានន័យថា នឹងធ្វើឲ្យកីឡាកររបស់បិសាចក្រហមរូបនេះ ក្លាយទៅជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុត មិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រ ខណៈដែលកីឡាករផ្ទាល់វិញ កំពុងផ្តោតសំខាន់ទៅលើសមត្ថភាព...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និងលោក Oliver Sheer ជំនាញការជនជាតិអូទ្រីសមកពីស្ថាប័ន អត្តពលកម្មពិភពលោកចូលរួម ការអភិវឌ្ឍប្រព័ន្ធកឡាជាភសម្រាប់ឥឡាអត្តពលកម្ម ដោយគម្រោងសាមគ្គីអូឡាំពិកនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...
កិឡាករខ្សែការពារ Jules Kounde នៅក្រោយប្រកួតបរាជ័យសាជាថ្មី ទៅលើក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich ហើយនោះបានលើកឡើងថា កីឡាករខ្សែប្រយុទ្ធ Lewandowski ប្រកួតលើកក្រោយ នឹងអាចរកគ្រាប់បាល់ បានជាមិនខាន។ ប្រកួតយប់មិញនេះ Barcelona សម្រុកខ្លាំងហើយ Lewandowski ក៏បានបង្កើតឱកាសជាច្រើន លើកច្រើនសាដែរ ប៉ុន្តែសំណាងហាក់ដូចជាមិនផ្តល់ ឱ្យដោយចប់ការប្រកួត Bayern...
មកដល់ពេលនេះកំពស់របស់កីឡាករ Lisandro Martinex បានក្លាយទៅជាប្រធានបទ ដែលត្រូវបានពិភាក្សាគ្នា ស្ទើរគ្រប់ទីកន្លែង សម្រាប់ក្រុមអ្នកគាំទ្រ របស់ក្លឹបបិសាចក្រហម Man UTD ហើយក្នុងនោះសូម្បីតែ វិរៈបុរសរបស់ក្លឹបម្នាក់ ដែលជាអតីតខ្សែការពារឆ្នើមលោក Jaap Stam នោះក៏បានចេញមកបញ្ចេញយោបល់ ពីបញ្ហានេះដែរ។ មានសំណួរជាច្រើននាពេលកន្លងមកថា តើកីឡាករខ្សែការពាររូបនេះ នឹងអាចប្រកួតប្រជែងជាមួយ នឹងកីឡាករខ្សែការពារឆ្នើមៗ របស់លីគកំពូលអង់គ្លេស...
ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២ សហព័ន្ធកីឡាបាល់បោះកម្ពុជា ប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកម្រិតជាតិ ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ និង ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ...
Thomas Muller នឹងឈរលើទីលានម្ដងទៀត ជាមួយ Robert Lewanowski ក្នុងពានរង្វាន់ Champions League ប៉ុន្តែលើកនេះពាក់អាវក្លឹបខុសគ្នា។ មុនការប្រកួតមកដល់ Muller បានទម្លាយរឿងមួយដែល Sadio Mane បានប្រាប់ខ្លួនមុនពេលលេង ទល់មុខនឹង Lewandowski។ “Mane បានប្រាប់ខ្ញុំកាលពី១០ថ្ងៃ មុនត្រូវប្រុងប្រយ័ត្ន មិនត្រូវប៉ះបាល់ឲ្យ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការប្រកួតក្នុងផ្ទះ របស់ក្លិបបាល់ទាត់ Manchester United ទល់នឹងក្លិបបាល់ទាត់ Leeds និងជំនួបរបស់ Chelsea ជាមួយ Liverpool នៅកីឡដ្ឋាន Stamford Bridge នឹងលែងដំណើរការ នៅថ្ងៃអាទិត្យ ហើយការប្រកួត នៅថ្ងៃសៅរ៍រវាង...