ភ្នំពេញ ៖ ដោយការកំណត់នូវគោលដៅស្វែង រកមេដាយមាសចំនួន ២ គ្រឿងសម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងមហិច្ឆតារ របស់សហព័ន្ធ ដែលរកមេដាយមាស ឲ្យបានលើសនេះនៅថ្ងៃទី៩ ខែធ្នូ ស្អែកនេះ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា នឹងបញ្ជូនកីឡាជម្រើសជាតិ៨រូប ទៅបោះជម្រំហ្វឹកហាត់រយៈពេល២សប្ដាហ៍ នៅប្រទេសកាហ្សាក់ស្ថាន ។...
ភ្នំពេញ៖លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទតំណាងឲ្យសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាជាតិលើកទី៣ ការងារកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣នៅក្រសួងការពារជាតិ។ លោក តែម ម៉ឺន អគ្គលេខាធិការនៃក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា...
ទីបំផុតកីឡាករ Eden Hazard បានប្រកាសដកខ្លួន ចេញពីជម្រើសជាតិប៊ែលហ្ស៊ិក ហើយបន្ទាប់ពីបរាជ័យយ៉ាងអាម៉ាសនៅកាតា ដោយបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះ ត្រឹមវគ្គជម្រុះតាមពូល។ ការសម្រេចចិត្តត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមរបស់លោកបានបរាជ័យ ប្រកួតចុងក្រោយបានត្រឹមតែស្មើនឹងក្រុមក្រូអាត ហើយជាលទ្ធផលប៊ែលហ្ស៊ិក បានត្រឹមលេខ៣ក្នុងពូល ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញ ជាមួយនឹងកំណត់ត្រាដ៏អាក្រក់បំផុតមួយ។ កីឡាករ Hazard របស់ក្លឹប Real Madrid រូបនេះបានបង្ហាញខ្លួនទាំង៣ប្រកួត ប៉ុន្តែមិនអាចជួយក្រុមរកគ្រាប់បាល់...
ហូឡង់និងអាហ្សង់ទីន នឹងត្រូវប្រកួតប៉ះគ្នាក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ប៉ុន្តែក្នុងជំនួបគ្នារយៈពេល៩ដងចុងក្រោយ គិតចាប់តាំងតែពីឆ្នាំ១៩៧៨ ហូឡង់ធ្លាប់បរាជ័យ ក្នុងការប្រកួតតែម្តងគត់ គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានពិភពលោកឆ្នាំ១៩៧៨តែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីហូឡង់ ធ្លាប់យកឈ្នះអាហ្សង់ទីន ដល់ទៅ៤ដងនិងស្មើគ្នា៤ដង ដែលក្នុងចំណោមការប្រកួតទាំង៩ដងចុងក្រោយនេះ មាន៥ដងគឺជាការប្រកួត ក្នុងពានរង្វាន់ពិភពលោក ដែលមានន័យថា នេះគឺជាជំនួបគ្នាក្នុងពានរង្វាន់ដ៏ធំបំផុតនេះ លើកទី៦ហើយ។ ទោះបីជាយ៉ាងណាក្តី តាមមើលទំរង់លេងរបស់អាហ្សង់ទីន គេជឿជាក់ថាក្រុមមានលទ្ធភាពឈ្នះច្រើនជាង ដល់ទៅ៤៣ភាគរយ ខណៈដែលហូឡង់មានលទ្ធភាពឈ្នះ...
គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Hansi Flick ត្រូវបានគេជឿជាក់ថា នឹងនៅតែបន្តកាន់តំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់ដដែល ទោះបីជាបរាជ័យយ៉ាងអាក្រក់ នៅកាតាឆ្នាំ២០២២ បានត្រឹមវគ្គជម្រុះតាមពូលក្តី។ កិច្ចប្រជុំដែលមានរយៈពេល២ម៉ោងកន្លះ កាលពីថ្ងៃពុធកន្លងមក រវាងលោក Flick ជាមួយនឹងសហព័ន្ធកីឡារបស់អាល្លឺម៉ង់ បានឈានទៅដល់ការសម្រេចចិត្ត និងប្រកាសជាផ្លូវការថា គ្រូបង្វឹករូបនេះនឹងនៅតែបន្តតំណែង ជាគ្រូបង្វឹករបស់អាល្លឺម៉ង់ រហូតដល់ព្រឹត្តិការណ៍អឺរ៉ូឆ្នាំ២០២៤។ ថ្លែងនៅក្រោយការប្រកាសនេះលោក Flick ថ្លែងថា៖ ក្រុមការងារបង្វឹករបស់ខ្ញុំ...
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ថា មេដឹកនាំ នៃប្រទេសអារ៉ាប់រួម បានធ្វើទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃចន្ទទៅកាន់ ប្រទេសកាតា ខណៈប្រទេសនេះធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក ជាលើកទីមួយរបស់លោក ចាប់តាំងពីការបញ្ចប់ នៃការបិទតំបន់ជិត៤ឆ្នាំ ដែលធ្វើឲ្យទំនាក់ទំនង ស្ថិតក្នុងភាពត្រជាក់ ។ លោក Sheikh Mohamed...
កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការស៊ុតបាល់ប៉េណាល់ទី របស់ជប៉ុនចាញ់ក្រូអាតនៅវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃច័ន្ទបានបញ្ចប់យុទ្ធនាការនៃការប្រកួត World Cup ដែលជានិមិត្តរូប នៃដំណើរដ៏ច្របូកច្របល់ របស់ក្រុម Blue Samurai ក្រោមការដឹកនាំរបស់អ្នកចាត់ការ Hajime Moriyasu ។ គំរូនៃការឈ្នះយ៉ាងស្វាហាប់ លាយឡំនឹងការលេង...
ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតាកាន់តែខិតជិតមកដល់ ពេលវេលាគួរឲ្យរំភើប ដោយក្រុមខ្លាំងៗទាំង៨ដែលត្រូវបានរើសចេញពី ក្រុមខ្លាំង១៦ ប៉ុន្មានថ្ងៃកន្លងមកនេះ។ យប់ថ្ងៃទី៩ខែធ្នូការប្រកួតដំបូងបើកឆាកវគ្គ៨ក្រុមចុងក្រោយរវាង ក្រុមក្រូអាតនិងក្រុមប្រេស៊ីលនឹងត្រូវធ្វើឡើង នៅកីឡាដ្ឋាន Education City Stadium ខណៈដែលប្រេស៊ីលមានភាគរយឈ្នះច្រើនដល់ទៅ៧០ភាគរយ។ ក្រុមជម្រើសជាតិប្រេស៊ីលប៉ះនឹងក្រុមក្រូអាត៤ដងមកហើយ ចាប់តាំងតែពីឆ្នាំ២០១៨ មិនដែលស្គាល់ពាក្យថាចាញ់ឡើយដោយឈ្នះ៣ដងនិងស្មើ១ដង៕ ប្រែសម្រួល៖ស៊ុនលី
កីឡាករ Goncalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica បានបង្ហាញខ្លួនឲ្យជម្រើសជាតិប៉ទុយហ្គា ល់យប់មិញនេះជាមួយនឹងទំរង់ប្រយុទ្ធដ៏អស្ចារ្យ ដោយអាចរកគ្រាប់បាល់បានទៅដល់ ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមយកឈ្នះជម្រើសជាតិ ស្វីសក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។ ប៉ទុយហ្គាល់យប់មិញថ្វីត្បិតគ្រប់គ្រងបាល់បានតិចជាង ស្វីសត្រឹមតែ៤៧ភាគរយក្តីប៉ុន្តែក្រុមបានសម្រុកស៊ុត គ្រាប់បាល់យ៉ាងខ្លងដល់ទៅ១៥ដងនិងចំគោលដៅ៩ដងរហូតបែកធ្លាយគ្រាប់បាល់ ដំបូងតាំងតែពីនាទីទី១៧ដោយកីឡាករ Ramos និងបន្តមួយគ្រាប់ទៀតមុនចប់តង់ទី១ដោយខ្សែការពារ Pepe។ ការប្រកួតឈានដល់ការប្រកួតតង់ទី២ កីឡាករ Ramas ដដែលបន្ថែមគ្រាប់ទី៣នាទីទី៥១ ហើយតាមពីក្រោយដោយ...
ការប្រកួតជាប្រវត្តិសាស្ត្រម៉ារ៉ុក ដែលអាចប្រកួតយកឈ្នះជម្រើសជាតិ អេស្បាញហើយ ក៏ជាការប្រកួតជម្រុះដ៏សំខាន់វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់ពិភពលោកទៀតផង។ ម៉ារ៉ុកអាចបិទមិនឲ្យអេស្បាញ រកគ្រាប់បាល់បានឡើយរហូតដល់ចប់ការប្រកួត និងបន្ថែមម៉ោងទៀត។អេស្បាញយប់មិញគ្រប់គ្រងបាល់បានទៅដល់៧៧ភាគរយ ហើយស៊ុតដល់ទៅ១៣ដងប៉ុន្តែ ចំគោលដៅតែម្តងគត់។ គួរឲ្យដឹងដែរថាម៉ារ៉ុកបានក្លាយទៅជាប្រទេស ក្នុងតំបន់អាហ្វ្រិកទី៤ហើយដែលបានឡើងទៅដល់ វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រនៃការប្រកួតដ៏ធំនេះបន្ទាប់ពីកាមេរូនកាលពីឆ្នាំ១៩៩០ប្រទេស សេនេហ្គាល់ កាលពីឆ្នាំ២០០២និងប្រទេសហ្គាណាកាលពីឆ្នាំ២០១០៕ ប្រែសម្រួល៖ស៊ុនលី