ហ្សាការតា៖ ប៉ូលិសឥណ្ឌូនេស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ១៣១ នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នា កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយ នៅខេត្ត East Java របស់ប្រទេសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ មុននេះប៉ូលីសបានបន្តថា ចំនួនអ្នកស្លាប់នៅក្នុងសោកនាដកម្ម គិតត្រឹមថ្ងៃអង្គារគឺ ១២៥នាក់ ទោះបីជាអ្នកគាំទ្រក្លិបបាល់ទាត់ Arema Malang...
ដូហា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ៥០ថ្ងៃ មុនពេលការប្រកួតបាល់ទាត់ពិភពលោក “World Cup” ចាប់ផ្តើមនៅប្រទេសកាតា កម្មករកំពុងចាក់បេតុង និងកាន់ញញួរពេញមួយយប់ ដើម្បីត្រៀមរួចរាល់នូវសណ្ឋាគារប្រណីត និងខនដូ សម្រាប់អ្នកគាំទ្របាល់ទាត់មួយលាននាក់ ឬច្រើនជាងនេះ។ ជនចំណាកស្រុករាប់រយនាក់ កំពុងធ្វើការនៅខាងក្នុងអគារ Katara Towers កម្ពស់ ២១១ ម៉ែត្រមានរាងដូចដាវកោងជាប់គ្នា...
ដូហា៖ អនុរដ្ឋលេខាធិការលោកស្រី Uzra Zeya របស់សហរដ្ឋអាមេរិកបានប្រាប់ថា កម្មករស្ថិតក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធរបស់កាតា កំពុងប្រឈមនឹងហានិភ័យ នៃការកេងប្រវ័ញ្ចនៅពេល ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ហើយទីក្រុងដូហា ត្រូវតែខិតខំកាត់ទោស អ្នកជួញដូរមនុស្ស និងកំណត់អត្តសញ្ញាណ ជនរងគ្រោះរបស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ រដ្ឋឈូងសមុទ្រអារ៉ាប់បានស្ថិត នៅក្រោមការត្រួតពិនិត្យ និងការរិះគន់យ៉ាងខ្លាំង ពីក្រុមសិទ្ធិមនុស្សជុំវិញ ការប្រព្រឹត្តចំពោះកម្មករចំណាកស្រុករបស់ខ្លួន...
ហុងកុង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមការពារសិទ្ធិកីឡា Open Stadiums “Rights group Open Stadiums” បានអំពាវនាវឲ្យ FIFA បណ្តេញអ៊ីរ៉ង់ ចេញពីការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា ក្នុងខែវិច្ឆិកា ដោយសារតែប្រទេសនេះ ប្រព្រឹត្តចំពោះស្ត្រី។ លិខិតមួយផ្ញើទៅកាន់ប្រធាន...
ភ្នំពេញ៖អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ព្រែកថ្លឹងក្នុងពូល B។ អ្នកប្រដាល់...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយក្នុងថ្ងៃពុធនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo មិនសប្បាយចិត្តឡើយ ក្រោយមិនបានចូលលេងកាលពីប្រកួតប៉ះនឹងក្លឹបមេឃខៀវ Manchester City ក្នុងថ្ងៃអាទិត្យកន្លងទៅ។ ក្លឹបបិសាចក្រហមបានចាញ់ក្លឹបគូប្រជែងរួមក្រុងជាមួយគ្នា ក្នុងលទ្ធផល ៦ ទល់នឹង ៣។ លោក...
បរទេស៖ រដ្ឋសភាជាតិរបស់ប្រទេសតួគី កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការអនុម័ត ក្នុងការបញ្ជូនយោធារបស់ខ្លួនជាច្រើន ទៅកាន់ប្រទេសកាតា ដើម្បីជួយដល់កិច្ចការងារថែរក្សាសន្តិសុខ ឲ្យព្រឹត្តការណ៍ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២។ សភាជាតិតួគី នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានសរសេរថា៖តាមរយៈសំណើរសុំពីខាងភាគីកាតា និងត្រូវបានបញ្ជូនទៅដល់សភាជាតិ តាំងតែពីថ្ងៃសៅរ៍ ដើម្បីសុំឲ្យមានការជួយបញ្ជូនយោធាជាច្រើន ទៅឲ្យប្រទេសកាតា ក្នុងរយៈពេល៦ខែដើម្បីផ្តល់ប្រតិបត្តិការសន្តិសុខ ជូនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលគ្រោង នឹងដំណើរការនាខែវិច្ឆិកាខាងមុខ។ បន្ថែមពីលប្រទេសតួគីផងដែរ ក្នុងសូម្បីតែសហរដ្ឋអាមេរិកបារាំងអង់គ្លេសអ៊ីតាលី និងប៉ាគីស្ថានផង...
គ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea លោក Graham Potter បានសារភាពថាលោកពិតជាមានការព្រួយបារម្ភពិតមែនចំពោះកីឡាករ Wesley Fofana ក្រោយពេលដែលគាត់បានទទួលរងរបួស ក្បាលជង្គង់កាលពីប្រកួតយប់មិញ ហើយគាត់ក៏ជា អ្នករកគ្រាប់ជ័យជំនះបានមួយគ្រាប់ផងដែរ។ កីឡាករខ្សែការពារឆ្នើមរូបនេះគឺជាអ្នកស៊ុតបញ្ជូលទីដំបូងនៃការប្រកួត Champions League យប់មិញហើយក៏ជាគ្រាប់បាល់ដែលជួយឲ្យ Chelsea យកឈ្នះ AC Milan ក្នុងលទ្ធផលដល់ទៅ៣គ្រាប់ទល់ ០...
តោខៀវ Chelsea បើកទ្វាផ្ទះ Stamford Bridge ទទួលស្វាគមន៍ក្រុមខ្លាំងអ៊ីតាលី AC Milan ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Champions League ដោយទទួលបានជោគជ័យ យ៉ាងល្អប្រសើរក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង០។ ជ័យជំនះលើកនេះអាចជួយឲ្យ Chelsea មានក្តីសង្ឃឹមកាន់តែខ្លាំង ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយ ខណៈដែលកំពុងឈរនៅលេខ២...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ការប្រកួតប្រជែងរវាងក្លឹបជាច្រើន សម្រាប់កុងត្រារបស់កីឡាករ Rafael Leao នៅតែបន្តកំដៅនៅឡើយ សម្រាប់រដូវកាលនេះ ជាពិសេសនៅក្នុងខែមករាខាងមុខ។ កន្លងមកក្លឹបតោខៀវ Chelsea គឺជាអ្នកដែលមានលេចឬដំណឹង នៃការចរចាខ្លាំងជាងគេបំផុត សម្រាប់កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប AC Milan មួយនេះ ប៉ុន្តែក្រោយមកក៏មានវត្តមានរបស់ក្លឹបធំៗជាច្រើនទៀតផងដែរ ដើម្បីចង់បានកីឡាករប៉ទុយហ្គាល់ វ័យក្មេងដ៏មានសក្តានុពលរូបនេះ។ ប្រភពដដែលបានសរសេរទៀតថា...