កីឡា

កាតក្រហមមួយតែ Man City នៅតែអាចយក ៣ពិន្ទុពី Fulham

គឺជាការប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងទឹកដីរបស់ Etihad របស់ក្រុមមេឃខៀវ Man City កាលពីយប់មិញ ដោយទទួលស្វាគមន៍ ក្រុមភ្ញៀវ Fulham ជាមួយនឹងលទ្ធផល យ៉ាងប្រផិតប្រផោយ២ទល់នឹង១ ។

ម្ចាស់ផ្ទះរបូតគ្រាប់បាល់ដំបូង និងកាតក្រហមកីឡាករ Cancelo តាំងតែពីនាទីទី២៦ និងស៊ុតបញ្ចូលទី ដោយអតីតកីឡាករ Pereira ខណៈដែល ក្រុមម្ចាស់ផ្ទះមាន១គ្រាប់ក្នុងដៃ រួចទៅហើយកាលពីនាទីទី១៦ ដោយកីឡាករ Julian Alvarez ។

ការប្រកួតអូសបន្លាយ ដល់ជិតចុងម៉ោងទោះមានគ្នា ត្រឹមតែ១០នាក់ក្តីប៉ុន្តែ Man City បានបន្តដាក់សំពាធរហូទអាចយកបាន១គ្រាប់ទៀតនៅចុងម៉ោង នាទីទី៩០បូក៥ដោយកីឡាករ Erling Haaland ។

Man City ទទួលបាន៣ពិន្ទុតាមប្រជែង កំពូលតារាងមាន៣២ពិន្ទុ កំពុងនាំមុខបណ្តោះអាសន្ន ក្រុមកាំភ្លើងធំ Arsenal ដែលមានពិន្ទុខុសគ្នាតែមួយ ប៉ុណ្ណោះនិងមាន១ ប្រកួតខុសគ្នាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top