កីឡា

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងក្រុងប៉េកាំង ចាប់ផ្ដើម បន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ

ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងក្រុងប៉េកាំងបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យនៅរដ្ឋធានី នៃប្រទេសចិន បន្ទាប់ពីព្រឹត្តិការណទ៍នេះ សម្រាកអស់រយៈពេល២ឆ្នាំមកហើយដោយសារតែ ជំងឺរាតត្បាត COVID-19។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨១ ហើយបានក្លាយជាព្រឹត្តិការណ៍និមិត្តសញ្ញាសម្រាប់អ្នកដែលចូលចិត្តរត់ម៉ារ៉ាតុង។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានលុបចោលក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺរាតត្បាត COVID-19។

អ្នករត់ប្រណាំងសរុបចំនួន ២០,០០០នាក់ បានចេញដំណើរពីទីលាន Tian’anmen ហើយបន្ទាត់បញ្ចប់ នៅឧទ្យានអូឡាំពិកដែលជាកន្លែងសំខាន់មួយនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ និងកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងឆ្នាំ ២០២២៕

Most Popular

To Top