ភ្នំពេញ ៖ សហព័ន្ធខ្មែរហែលទឹក បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើស កម្ពុជាទៅចូលរួមប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកពិភពលោក លើកទី១៩ ឆ្នាំ២០២២ “the 19th FINA World Swimming Championships” នៅទីក្រុង Budapest ប្រទេសហុងគ្រីនាយប់ថ្ងៃ ទី ១៦ ខែមិថុនា...
Ana Maria Markovic ត្រូវបានគេចាត់ទុក ជាកីឡាការិនីស្អាត សិចស៊ីបំផុតនៅលើលោកនេះ ដោយនាងបច្ចុប្បន្ន លេងនៅក្លឹប Grasshopper នៅប្រទេសស្វីស ។ នាង Markovic កើតនៅស្វីសស្រាប់ ប៉ុន្តែលេង នៅជម្រើសជាតិក្រូអាត ។ វ័យត្រឹម២២ឆ្នាំនេះ នាងត្រូវបានគេចាប់អារម្មណ៍ខ្លាំង និងចាត់ទុកថាជាកីឡាការិនីស្អាតបំផុត ក្រោយពីជាប់ជម្រើសជាតិ ក្រូអាត...
The Independent នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអាល្លឺម៉ង់ RB Leipzig បានកំណត់ដាក់តម្លៃខ្លួនរបស់ កីឡាករខ្សែប្រយុទ្ធ Christopher Nkunku ហើយជាមួយនឹងតម្លៃខ្លួន រហូតទៅដល់១០០លានផោន ខណៈដែលកីឡាករវ័យ២៤ឆ្នាំ រូបនេះ ហាក់ដូចជាមិនទាន់មានបំណងចាកចេញ នៅឡើយរដូវក្តៅនេះ។ ក្នុងពេលជាមួយគ្នានេះគេជឿជាក់ថា ក្លឹបជាច្រើនដែលកំពុងមានបំណងចង់ចរចា និងផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះទៅចូលរួមជា មួយគ្នាដែលមានដូចជាក្លឹប Man UTD, Liverpool,...
ក្លឹប Juventus បានដាក់សំណើទៅកាន់ក្លឹប Atletico Madrid ក្នុងជម្រើសយកកីឡាករ៣នាក់ប្ដូរយកខ្សែប្រយុទ្ធ Alvaro Morata ម្នាក់។ សារព័ត៌មាន Gazzeta បានចុះផ្សាយថា អ្នកចាត់ការរបស់ Juventus លោក Max Allegri ចង់រក្សាទុកMorata ជាកីឡាអចិន្ត្រៃយ៍ បន្ទាប់ពីខ្ចីជើងមួយរយៈ។ កីឡាករសញ្ជាតិអេស្ប៉ាញបបានចំណាយពេល២រដូវកាលខ្ចីជើងលេងក្នុងទីក្រុង Turin...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបសេដ្ឋីបារាំង PSG កំពុងចាប់ផ្តើមធ្វើការក្នុងការស្វែងរក តំណែងគ្រូបង្វឹកថ្មីម្នាក់ដើម្បីមកជំនួសតំណែងរបស់លោក Mauricio Pochettino។ បច្ចុប្បន្នគេជឿជាក់ថា PSG គឺបានធ្វើការទាក់ទងជាមួយនឹងក្លឹប Nice រួចរាល់ហើយ ដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការផ្ទេរគ្រូបង្វឹកលោក Christophe Galtier មកបំពេញការងារនេះនាពេលខាងមុខ។ ប្រភពដដែលបានឲ្យដឹងដែរថា PSG នឹងត្រូវបានគេរំពឹងទុកថា...
The Sun ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងមិនអាចធ្វើការចុះកុងត្រា នាំយកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Bellingham បានឡើយនៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានអះអាងហើយថា លោកនឹងបន្តរងចាំរហូតដល់ពេលវេលា ដ៏សមស្របមួយនឹងមកដល់ដែល Jude Bellingham នឹងសម្រេចចិត្តមកចូលរួមជាមួយនឹងក្លឹប។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹប Liverpool ហើយនោះក្លឹបជាច្រើនទៀត ដែលកំពុងទន្ទឹងរងចាំវត្តមាន...
The 42 ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករអ្នកចាំទី Gavin Bazunu នឹងក្លាយទៅជាកីឡាកររបស់ក្លឹប Southampton ជាផ្លូវការហើយបន្ទាប់ពីក្លឹបមេឃខៀវ Man City បានទទួលយកសំណើរដែលមានទំហំ ប្រមាណជា១៨,៥លានអឺរ៉ូពីក្លឹប Southampton។ កីឡាករអ្នកចាំទីវ័យ២០ឆ្នាំរូបនេះនៅថ្ងៃនេះ ត្រូវបានគេដឹងដែរថា នឹងចាប់ផ្តើមធ្វើការពិនិត្យសុខភាព ជាមួយនឹងក្លឹប Southampton ហើយនឹងត្រូវគេប្រកាសជាផ្លុវកា រក្នុងពេលឆាប់ៗនេះខណៈដែលកិច្ចចរចា បានធ្វើឡើងអស់រយៈពេល២សប្តាហ៍មកហើយ។...
ក្លឹប Liverpool បានចាយលុយសរុបប្រមាណ ៨លានដុល្លារ ដើម្បីនាំយកខ្សែការពារ Calvin Ramsay ដែលទើបមានវ័យ១៨ឆ្នាំ ពីក្លឹប Aberdeen នៅលីគកំពូលស្កុតឡែន សម្រាប់មកជួយក្រុមនៅរដូវកាល ឆ្នាំ២០២២/២៣។ បើយោងតាមអ្នកកាសែត Fabrizio Romano ខាង Liverpool បានដាក់សំណើស្នើទិញជាផ្លូវការ តាំងអាទិត្យមុនមក ដោយនៅខណៈនេះទាំងក្លឹបក៏ដូចសាមីខ្លួនផ្ទាល់ បានព្រមព្រៀងជាមួយនឹង Liverpool។ បើតាមការឯកភាពលក្ខណៈឯកជនរវាង...
ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មការបច្ចេកទេស របស់សហព័ន្ធ កីឡាជាតិ ទំាង១២ និងគណៈប្រតិភូដឹកនាំ ក្រុមកីឡាករ-កីឡាការិនី...
ភ្នំពេញ៖ កាលល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានកក់កៅអីវគ្គ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ បន្ទាប់ពីយកឈ្នះលើគូប្រកួត ការប្រកួតនេះរៀបចំដោយការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានយកឈ្នះក្រុមបាល់ទាត់យុវជនវិទ្យាល័យជ័យវរន័្មទី៧លទ្ធផល ១ ទល់ ០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យក្រុមនេះឡើងវគ្គផ្តាច់ព្រ័ត្រ ចំណែកក្រុមបាល់ទាត់សមាគមខេត្តកណ្តាល យកឈ្នះក្រុមបាល់ទាត់យុវជន ព្រាបស លទ្ធផល ៥...