កីឡា

Reece James នឹងត្រូវអវត្តមាន ប្រកួតបាល់ទាត់ពិភពលោក

ក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយថាកីឡាករខ្សែការពារឆ្នើមស្លាបស្តាំ Reece James នឹងត្រូវអវត្តមាន ក្នុងការប្រកួតជូនក្រុមជម្រើសជាតិអង់គ្លេសហើយដោយសារតែរបួសក្បាលជង្គង់ ហើយត្រូវការសម្រាកព្យាបាលរហូតទៅដល់៨សប្តាហ៍។

តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ Theo Hernandez នៅអំឡុងពេលនៃការប្រកួត Champions League កាលពីពាក់កណ្តាលសប្តាហ៍កន្លងមក ក្នុងការប្រកួតរវាង Chelsea និង AC Milan ។

ដូចនេះមានន័យថា កីឡាករខ្សែការពាររូបនេះ នឹងត្រូវអវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោក សម្រាប់អង់គ្លេសជាមិនខាន ដោយទុកបន្សល់នូវជម្រើសកីឡាករផ្សេងទៀតដូចជា Alexander Arnold និងកីឡាករ Kyle Walker ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top