កីឡា

Spurs យកបាន៣ពិន្ទុ ពី Everton 

មាន់ខ្នាយមាស Spurs បើកទ្វាផ្ទះយប់មិញទទួលស្វាគមន៍ក្រុម Everton ប៉ុន្តែមិនអាចធ្វើអ្វីគ្នា បានឡើយរហូតដល់តង់ទី២នៃការប្រកួតទើប២គ្រាប់ បាល់បានកើតឡើង។

Kane ជាអ្នកស៊ុតបានគ្រាប់ទី១ នៅនាទីទី៥៩ជាបាល់ពិន័យ១១ម៉ែត្រ ហើយការប្រកួតអូសបន្លាយដល់នាទីទី៨៦ដោយកីឡាករ Hojbjerg មុនការប្រកួតបញ្ចប់ទៅដោយលទ្ធផល២ទល់នឹង០។

២គ្រាប់នេះសមល្មមឲ្យក្រុម Spurs ដឹកនាំដោយលោក Conte អាចយកបាន៣ពិន្ទុ តាមដេញក្រុមលេខ២មេឃខៀវ Man City នៅក្នុងចំណាត់ថ្នាក់លេខ២ ក្នុងកំពូលតារាង។

Spurs មាន២៣ពិន្ទុស្មើនឹង Man City ក្នុងការប្រកួត១០ដងខណៈដែល Man City នៅសល់១ប្រកួតទៀតក្នុងដៃ តែត្រូវប៉ះនឹងក្រុមខ្លាំងហង្សក្រហម Liverpool៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top