The ESPN នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអង់គ្លេស Declan Rice បានប្រកាសបដិសេធជាមួយនឹងក្លឹបញញួរធំ West Ham ដើម្បីអាចបន្តកុងត្រាថ្មីមានរយៈពេលវែងសង្ឃឹមថា នឹងអាចពិចារណាក្លឹបថ្មីនាពេលណាមួយខាងមុខ។ ប្រភពដដែលបានបន្តទៀតថាក្លឹប West Ham ទោះបីជាយ៉ាងណាក្តីនោតែសង្ឃឹមថា នឹងអាចចរចាជាមួយនឹងកីឡាករ Rice នៅក្នុងរដូវក្តៅនេះដដែល ទោះបីជាកីឡាករខ្សែបម្រើការពាររូបនេះ បានបដិសេធសំណើររបស់ក្លឹប ជាច្រើនដងមកហើយក្តី។ គួរឲ្យដឹងដែរថាកុងត្រាថ្មី...
ភ្នំពេញ៖នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទកីឡាបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ទៀតហើយ ។ នេះជាការចេញដំណើរលើកនេះមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន៦ប្រភេទរួមមាន កីឡាតេក្វាន់ដូ WT កីឡាចំបាប់ កីឡាវាយសី កីឡាបាញ់កាំភ្លើង...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាគ្រូបង្វឹករបស់ ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា គាត់មិនសូវមានក្តីបារម្ភខ្លាំងឡើយ ចំពោះចំនួននៃ ពានរង្វាន់ដែលគាត់អាចទទួលបាន នៅក្នុងអាជីពបើមិនដូច្នេះគាត់គួរតែជ្រើសយក ការងារជាគ្រូបង្វឹករបស់ក្លឹប Bayern Munich បាត់ទៅហើយ។ គ្រូបង្វឹករូបនេះមកដល់ពេលនេះនៅតែមាន ឱកាសក្នុងការចាប់យកពានរង្វាន់ FA Cup...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា បុរសជនជាតិហូឡង់លោក Erik Ten Hag ដែលត្រៀមខ្លួននឹងធ្វើដំណើរ មកកាន់ទឹកដី Old Trafford នោះកំពុងទទួលបានការលើកសរសើរ ជាខ្លាំងពីសំណាក់បុគ្គលល្បីៗ ជាច្រើនរួមទាំងកីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 ផងដែរ។ ទើបតែអាចជួយ Ajax លើកបានរង្វាន់កំពូល របស់ហូឡង់៣រដូវកាលជាប់គ្នា មកហើយនោះលោក Ten...
កីឡាករខ្សែបម្រើអេស្បាញ Cesc Fabregas បានបង្ហាញខ្លួននៅរដូវកាល ២០២១-២០២២កន្លងទៅនេះជាមួនឹង អត្រាដ៏អាក្រក់បំផុតមួយ ដោយសារតែ របួសញាំញីហើយជាលទ្ធផលគាត់អាចលេង បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ពេញមួយរដូវកាល។ អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal រូបនេះនៅថ្ងៃនេះ បានចេញមកធ្វើការប្រកាសអះអាងហើយថាគាត់នឹងមិនចូលរួម ជាមួយនឹង ក្លឹប Monaco វិញឡើយនៅរដូវកាលក្រោយ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះបានហៅរដូវកាលកន្លងមកនេះថា ជាទំព័រជីវិតដ៏អាក្រក់សម្រាប់អាជីពរបស់...
ប៉ារីស៖ FIFA បានចាប់ផ្តើមដំណើរការ នីតិវិធីវិន័យ បន្ទាប់ពីប្រទេសអេក្វាឌ័រត្រូវបាន គេចោទប្រកាន់ថាបានដាក់កីឡាករដែលគ្មានសិទ្ធិចូលប្រកួតក្នុងអំឡុងពេល យុទ្ធនាការប្រកួតវគ្គជម្រុះដ៏ជោគជ័យ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកកាតា “Qatar World Cup” យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីសរបស់ម៉ាឡេស៊ី។ ឈីលីបានបរាជ័យក្នុងការឈានទៅប្រកួតនៅប្រទេសកាតានាចុងឆ្នាំនេះ បានដាក់ពាក្យបណ្តឹងទៅស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ដោយចោទប្រកាន់ថា ខ្សែការពារ Byron Castillo មិនមែនជាជនជាតិអេក្វាឌ័រ ហើយបានកើតនៅប្រទេសកូឡុំប៊ី។ សហព័ន្ធបាល់ទាត់នៃប្រទេសឈីលី បានចោទប្រកាន់ថា...
គូឡាឡាំពួរ៖យោងតាមការចេញផ្សាយពី គេហទំព័រឌឺវីប៊ីសរបស់ម៉ាឡេស៊ី បានប្រាប់ឲ្យដឹងថា ប្រទេសម៉ាឡេស៊ី នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2027 លើកទី៣៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៧។ តាមការបង្ហោះនៅលើ Twitter @olympicmas បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានផ្តល់ដោយក្រុមប្រឹក្សាសហព័ន្ធកីឡា SEA GAMES ។ពួកគេបាននិយាយថា យើងមានសេចក្តីសោមនស្សរីករាយដែលបានទទួលរង្វាន់ជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA GAMES លើកទី៣៤...
កាតា៖FIFA បានគម្រាមលុបចោលកិច្ចសន្យាសណ្ឋាគារ និងអ្នកផ្តល់សេវាផ្សេងទៀតក្នុងកាតាសម្រាប់ការប្រកួត World Cup ឆ្នាំនេះ ដែលរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នា បន្ទាប់ពីការស៊ើបអង្កេតបង្ហាញថា មនុស្សរាប់សិបនាក់បដិសេធការកក់របស់ពួកគេ ហើយប្រាប់ពួកគេឲ្យកែប្រែអាកប្បកិរិយារបស់ពួកគេ និងអ្នកខ្លះបដិសេធមិនអនុញ្ញាតឲ្យគូស្នេហ៍ភេទដូចគ្នាស្នាក់នៅនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការស្ទង់មតិធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក និងស៊ុយអែតក៏បានរកឃើញថា សណ្ឋាគារ World Cup បានស្នើឲ្យអតិថិជនកែប្រែអាកប្បកិរិយារបស់ពួកគេក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេ រួមទាំងការទទូចថា អ្នកឧបត្ថម្ភមិនស្លៀកពាក់ខ្ទើយ។ យោងតាម NRK, SVT...
ទីក្រុងឡុងដ៍៖FIFA អាចនឹកឃើញរូបភាពនៃការប្រកួតបាល់ទាត់ពិភពលោក និងកីឡាករឆ្នើមបំផុតរបស់បាល់ទាត់ ដូចជា Pele, Zinedine Zidane ឬ Lionel Messi ជាដើម ចំណែកអក្សរកាត់ សម្រាប់ស្ថាប័នគ្រប់គ្រងកីឡានេះក៏អាចរំឭកពីការស៊ីសំណូក និងអំពើពុករលួយដែលគ្មានអៀនខ្មាសខ្ លះដែរយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សម្រាប់មនុស្សជាច្រើន វាជាវីដេអូហ្គេមដែលមានន័យដូចនឹង FIFA។ អស់រយៈពេល ៣ ទស្សវត្សមកហើយ ស្ថាប័នបាល់ទាត់មានមូលដ្ឋាននៅប្រទេសស្វីសបានរីករា...
ភ្នំពេញ៖ប្រទេសកម្ពុជាទទួលបានមេដាយ៥គ្រឿងបន្ថែមទៀត ខណៈប្រទេសម្ចាស់វៀតណាមឈ្នះមេដាយមាស១០គ្រឿងឈរកំពូលតារាងការប្រកួតនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។ សម្រាប់ថ្ងៃនេះកម្ពុជាឈ្នះមេដាយ៣គ្រឿងលើ ២ ប្រភេទកីឡា គឺកីឡាប៉េតង់ទទួលបានមេដាយសំរឹទ្ធ២លើវិញ្ញាសាវាយយកពិន្ទុបុរស-នារី ក្រោយចាញ់គូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមានកីឡាការិនីអ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន។ ចំណែកកីឡាករ ទូច រ៉ាឆាន់ ដណ្ដើមបានមេដាយមាស លើកដំបូង...