កីឡា

Lautaro បន្តផ្តោតសំខាន់ជាមួយនឹង Inter ទោះបីមានព័ត៌មានចចាមអារ៉ាម

អស់រយៈពេលជាច្រើនខែមកនេះ ​​កីឡាករខ្សែប្រយុទ្ធ Lautaro Martinez នៅតែមានឈ្មោះជាកីឡាករគោលដៅ​ របស់ក្លឹបជាច្រើនរបស់អឺរ៉ុបនៅឡើយ ដោយសារតែសមត្ថភាព និងទំរង់លេងនៅតែល្អខ្លាំង ធៀបទៅនឹងកីឡាករ ខ្សែប្រយុទ្ធផ្សេងទៀត ជាច្រើនរដូវកាលកន្លងមកនេះ។

The Goal ជឿជាក់ថាដំណឹងនៃការចាកចេញ របស់កីឡាករជាមួយនឹងក្លឹបធំៗជាច្រើន នៅតែបន្តមាននៅពេលនេះ ទោះបីជាកីឡាករធ្លាប់បានសារភាពហើយដែរថា នឹងមិនទាន់បានគិតគូរ អំពីការចាកចេញពីក្លឹប Inter Milan នៅឡើយក្តីហើយកំពុងតែផ្តោតសំខាន់ ទៅលើលទ្ធផលជាមួយនឹងក្លឹប។

Lautaro បាននិយាយបែបនេះថា៖ ពាក្យចចាមអារ៉ាមទាំងនោះ គឺស្ថិតនៅក្នុងអតីតកាលប៉ុណ្ណោះ ពេលនេះខ្ញុំជាកីឡាកររបស់ Inter Milan ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីក្លឹប ដើម្បីមិត្តរួមក្លឹប និងអ្នកគាំទ្រ។ ខ្ញុំសប្បាយចិត្តនៅទីនេះ ហើយអរគុណជាពិសេស ចំពោះគ្រូបង្វឹក ចំពោះពាក្យណែនាំល្អៗ នាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top