កីឡា

Lautaro Martinez ទាមទារប្រាក់កម្រៃបន្ថែម ក្នុងការចរចាកុងត្រាថ្មី

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lautaro Martinez បានធ្វើការទាមទារប្រាក់កម្រៃបន្ថែម នៅក្នុងការចរចាគ្នា មួយជាមួយនឹងក្លឹប Inter Milan ដើម្បីបន្តកុងត្រាថ្មី។

កីឡាកររូបនេះបច្ចុប្បន្ន មានកុងត្រា ប្រចាំឆ្នាំទាបជាង៩លានផោន ហើយនិងកំពុងព្យាយាមស្វែង រកកុងត្រាថ្មី ដែលអាចអូសបន្លាយពេលវេលា របស់គាត់ដល់ទៅក្នុងឆ្នាំ២០២៨ ខណៈដែលកុងត្រាបច្ចុប្បន្ន នឹងត្រូវផុតកំណត់នៅក្នុងឆ្នាំ២០២៦ ។

ប្រធានផ្នែកកីឡា របស់ក្លឹប Inter Milan លោក Piero Ausillo បានប្រកាសជាសាធារណៈថា ក្លឹបមានជំនឿចិត្តថា កុងត្រាថ្មីនឹងអាចធ្វើឡើង តាមរយៈការផ្តល់កុងត្រា តម្លៃជាង ៩លានផោន ទៅឲ្យកីឡាករអាហ្សង់ទីនរូបនេះ៕

ប្រែសម្រួល៖ស៊ុនលី
AFP

Most Popular

To Top