ភ្នំពេញ ៖ ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២ សហព័ន្ធ អត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត-១កីឡា អត្តពលកម្ម មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋាន ជាតិ មរតកតេជោ អញ្ជើញចូលរួមពីសំណាក់...
កំពូលអ្នកប្រដាល់ Oleksandr Usyk របស់អ៊ុយក្រែន បានប្រកាសចូលធ្វើទាហាន និងស្ម័គ្រចិត្តនៅទ័ពជួរមុខទៀត ដើម្បីប្រឆាំងជាមួយកងទ័ពរុស្ស៊ីដែលព្យាយាមរុលមកក្រុងគៀវ ។ បន្ទាប់ពីអ្នកប្រដាល់ និងអ្នកកីឡាជាច្រើន បានសម្រេចចិត្តបោះបង់ក្ដីសុខខ្លួនឯង ដើម្បីចូលធ្វើទ័ពស្រោចស្រង់ ប្រទេសជាតិមក ពេលនេះ Oleksandr Usyk ក៏មិនអាចនៅសុខបានដែរ ។ កាលផ្ទុះសង្គ្រាមដំបូងអ្នកប្រដាល់មិន ដែលចាញ់រូបនេះនៅអង់គ្លេសទេ តែក្រោយពីដឹងថា រុស្ស៊ីវាយសង្គ្រប់លើប្រទេសខ្លួនភ្លាម...
អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគេ នឹងឈានដល់វ័យ៤៦ឆ្នាំ ពេលដែលកុងត្រានេះបញ្ចប់។ អតីតសមាជិកឈ្នះពាន World Cup វ័យ៤៤ឆ្នាំ បានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅ Serie B ជាមួយកុងត្រារយៈពេល២ឆ្នាំ កាលពីរដូវក្ដៅមុន។ Buffon ធ្លាប់ឈ្នះពាន...
ក្លឹប New York City FC បានប្រកាសកាលពីថ្ងៃចន្ទថា ក្លឹបបានសម្រេចចិត្ត ក្នុងការចុះកុងត្រា នាំយកកីឡាករវ័យទើបតែ១៤ឆ្នាំម្នាក់ មានឈ្មោះថា Maximo Carrizo និងបានធ្វើឲ្យកីឡាកររូបនេះ ក្លាយទៅជាកីឡាករវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់លីគអាមេរិក។ កីឡាករ Carrizo បានចុះកុងត្រាដែលមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៧ និងអាចបន្តរយៈពេលមួយឆ្នាំបន្ថែមទៀត ហើយកំណត់ត្រានេះ ត្រូវបានក្លាយទៅជាកំណត់ត្រាថ្មី...
កុងត្រាថ្មីមិនទាន់បានបន្តនៅឡើយ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Mbappe ក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយ ចំពោះអនាគតរបស់ខ្លួន ជាមួយនឹងក្លឹប PSG ឬទៅតាមក្លឹប Real Madrid នៅឡើយដែរ។ យោងតាមការចេញផ្សាយដោយ The Marca បានឲ្យដឹងដែរថា មកដល់ពេលនេះក្លឹប PSG បានកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើការងារធ្វើយ៉ាងណា អាចចរចាកីឡាករ Kylian Mbappe...
The Footmercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មកដល់ពេលនេះ ក្លឹបនៅលីគកំពូលអាមេរិកមួយ កំពុងបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករ ខ្សែការពារជើងចាស់ម្នាក់ របស់អេស្បាញ។ ក្លឹបយក្សអាមេរិក LA Galaxy បានដាក់សំណើររួចទៅហើយ ដើម្បីសុំពិនិត្យស្ថានភាពទូទៅ និងលទ្ធភាពនៃការចរចាគ្នា ជាមួយនឹងភ្នាក់ងារ របស់កីឡាករ Sergio Ramos ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបបារាំង...
ចិន ៖ ស្ថាប័នកីឡា និងតួរលេខជុំវិញពិភពលោក បានថ្កោលទោសរុស្ស៊ី បន្ទាប់ពីការលុកលុយ របស់ខ្លួនលើ អ៊ុយក្រែន ដែលវិបត្តិនេះ បានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅពាក់កណ្តាល នៃការប្រកួតកីឡា នៅទីក្រុងប៉េកាំង ដែលផ្អាក យោងតាមការចេញផ្សាយ ពីគេហទំព័រkyodonews ។ ឧបទ្ទវហេតុនេះ មានឥទ្ធិពលភ្លាមៗ ទៅលើព្រឹត្តិការណ៍កីឡា ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានប្រកាស បើកការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើស ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ រយៈពេល៥ថ្ងៃ ដែលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា...
បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញ ប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយ ត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman...
កីឡាករវ័យ៤០ឆ្នាំ Zlatan Ibrahimovic នៅសប្តាហ៍នេះបានធ្វើការសន្យាសាជាថ្មីថា នឹងមិនបញ្ចប់អាជីព របស់គាត់ឡើយ ប្រសិនបើមិនទាន់អាច លើកពានរង្វាន់ណាមួយ ជាមួយនឹងក្លឹបជាលើកចុងក្រោយទេនោះ។ កីឡាកររូបនេះ បានសម្រេចចិត្តវិលត្រឡប់ មកចូលរួមជាមួយនឹង AC Milan វិញកាលពីឆ្នាំ២០២០ បន្ទាប់ពីបានចូលរួម ជាមួយនឹងក្លឹបលីគកំពូលអាមេរិក និងបន្តទៅក្លឹបបិសាចក្រហម Man UTD និងលើកពាន Europa...