ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សមិទ្ធផលមេដាយដែលសហព័ន្ធដណ្តើមបានពីលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់អតីតថ្នាក់ដឹកនាំជាច្រើនរូប បានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏មានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដើម្បីបន្តពូជទៅថ្ងៃអនាគត ជាពិសេសគឺគោលដៅស៊ីហ្គេមពីរលើកចំពោះមុខ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើជាម្ចាស់ផ្ទះ sea games លើកទី៣២...
វិលត្រឡប់មកលីគកំពូលអង់គ្លេសវិញ នៅពេលនេះកីឡាករ Philippe Coutinho ទោះបីជាបានប្តូរចេញពី កីឡាករបម្រុង ក្នុងការប្រកួតប៉ះនឹង Man UTD ប៉ុន្តែគាត់អាចជួយឲ្យក្រុម Aston Villa រកបានពិន្ទុ ជាមួយគ្រាប់ដំបូងរបស់គាត់ភ្លាម។ កីឡាករខ្សែបម្រើរូបនេះ បានបង្ហាញខ្លួនការប្រកួតដំបូង នៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បន្ទាប់ពីបានសម្រេចចិត្តចូលរួមជាមួយនឹង Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Barcelona...
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាល វគ្គមន្រ្តីបច្ចេកទេសរៀបចំ ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសមត្ថភាព ក្លាយជាមន្រ្តីបច្ចេកទេស រៀបចំការប្រកួតកម្រិតស្តង់ដាអន្តរជាតិ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសរៀបចំការប្រកួត ដែលសហព័ន្ធរៀបចំឡើងនេះ មានគោលបំណងពង្រឹងជំនាញ...
ចប់ការប្រកួតយប់មិញនេះ តោខៀវ Chelsea បានត្រឹមបរាជ័យ ទៅលើក្រុមមេឃខៀវ Man City ក្នុងលទ្ធផល ទាំងប្រផិតប្រផោយ ប៉ុន្តែគ្រូបង្វឹកលោក Thomas Tuchel ហាក់ដូចជាមិនសប្បាយចិត្តឡើយ ចំពោះទំរង់លេង របស់ខ្សែប្រយុទ្ធប៊ែលហ្ស៊ិកម្នាក់ របស់ក្រុមគឺកីឡាករ Romelu Lukaku។ លោក Tuchel នៅចប់ការប្រកួតបានសារភាពថា ពិតជាមានអារម្មណ៍មិនពេញចិត្តឡើយ...
កីឡាករខ្សែប្រយុទ្ធបារាំង នៅសប្តាហ៍នេះត្រូវបានគេដឹងថា បានធ្វើការស្នើសុំទៅកាន់ ក្រុមបិសាចក្រហម Man UTD ដើម្បីអាចធ្វើការចាកចេញ នៅក្នុងខែមករានេះខណៈចំនួន នៃការអវត្តមាន ប្រកួតនៅតែបន្តកើតមាន ចំពោះរូបគាត់នៅឡើយ។ លោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្ន បានបញ្ជាក់ថាកីឡាករ Anthony Martial គឺបានស្នើសុំមិនមានឈ្មោះ ក្នុងការប្រកួតរបស់ក្រុមឡើយ ដើម្បីប្រកួតប៉ះទៅនឹងក្រុម Aston...
កីឡាករអេហ្ស៊ីប Mohamed Salah មកដល់ពេលនេះនៅសល់កុងត្រា តែរយៈពេល១៨ខែទៀតប៉ុណ្ណោះ ខណៈដែលអាចរកបានប្រាក់កម្រៃ ដល់ទៅ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈដែលកុងត្រាថ្មី នៅមិនទាន់បានធ្វើនៅឡើយ។ យោងតាមការបញ្ជាក់របស់ The Telegraph បានអះអាងថាការចរចាគ្នា រវាងក្លឹបនិងកីឡាករ ចំពោះមុខកុងត្រាថ្មី កំពុងត្រូវបានជាប់គាំង ជាពិសេសអ្វីដែល ជាការទាមទារប្រាក់កម្រៃថ្មី របស់កីឡាករខ្សែប្រយុទ្ធនេះផ្ទាល់តែម្តង។ ទោះបីជាយ៉ាងណាក្តី គ្រូបង្វឹករបស់ក្លឹបលោក Jurgen...
គ្រូបង្វឹករបស់ក្លឹប Derby County លោក Wayne Rooney កំពុងបានបង្ហាញស្នាដៃបានយ៉ាងល្អ ក្នុងការដឹកនាំក្រុមឲ្យគេចចេញពីតំបន់ ដែលត្រូវគេកាត់ចោល នៅរដូវកាលនេះ ទោះបីជាត្រូវបាន គណកម្មការបាល់ទាត់អង់គ្លេស កាត់ពិន្ទុពិន័យជាច្រើនក្តី។ ទោះបីជាយ៉ាងណាក្តីបញ្ហាមួយទៀត បានចូលមកដល់ដូចគ្នាផងដែរ គឺតារាឆ្នើមរបស់ក្លឹប បាននាំគ្នាមិនទុកចិត្ត ក្នុងការបន្តលេងនៅទីនេះ ហើយនាំគ្នាដើរចេញ ទៅលេងជាមួយនឹងក្លឹបផ្សេង ជាក់ស្តែងមកដល់ពេលនេះ សូម្បីតែកីឡាករ...
កីឡាករខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបកាំភ្លើងធំ Arsenal ជាច្រើនសម័យ Aubameyang ទើបតែតេស្តរកឃើញវិជ្ជមានកូវីដ នៅពីមុនការប្រកួតពានរង្វាន់ Africa Cup of Nation។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយព្យាបាលសះស្បើយហើយនោះ តារាខ្សែប្រយុទ្ធ គឺត្រៀមចូលរួមប្រកួតវិញ ទៅហើយនៅថ្ងៃសុក្រម្សិលមិញនេះ ឲ្យក្រុមជម្រើសជាតិហ្គាបុង ប៉ុន្តែបែរជាត្រូវដកឈ្មោះចេញទៅវិញ ដោយក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យនិងសង្ស័យថា កីឡាករមានបញ្ហាបេះដូង។ ការស្កេនដែលត្រូវបានធ្វើឡើង...
ការប្រកួតជើងទី១នៃពានរង្វាន់ Carabao Cup រវាងក្រុមហង្សក្រហម Liverpool ជាម្ចាស់ផ្ទះប៉ះជាមួយ នឹងក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយមិនមានគ្រាប់បាល់ ស៊ុតបញ្ចូលទីគ្នាឡើយ ទោះបីជា Arsenal បានទទួលរងកាតក្រហមម្នាក់ក្តី។ Granit Xhaka ទទួលបានកាតក្រហម តាំងតែពីនាទីទី២៤តែហង្សក្រហម Liverpool ដែលជាម្ចាស់ផ្ទះ មិនអាចធ្វើអ្វីបានឡើយ ទោះបីជាបានខិតខំស៊ុតដល់ទៅ១៧លើក តែចំគោលដៅតែ១លើកប៉ុណ្ណោះ...
មែលប៊ន៖ កីឡាករវាយកូនបាល់ពិភពលោក Novak Djokovic ត្រូវបានគេរាយការណ៍ថា នឹងត្រឡប់មកវិញនៅក្នុងការឃុំឃាំង អន្តោប្រវេសន៍នៅថ្ងៃសៅរ៍ បន្ទាប់ពីការប្រឈមផ្លូវច្បាប់ របស់លោក ដើម្បីជៀសវាងការនិរទេស ពីប្រទេសអូស្ត្រាលី ដោយសារមិនបានចាក់វ៉ាក់សាំងសម្រាប់ COVID-19 ត្រូវបានបញ្ជូនទៅតុលាការជាន់ខ្ពស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សវនាការរបស់តុលាការ សហព័ន្ធត្រូវបានកំណត់ពេល សម្រាប់ថ្ងៃអាទិត្យមួយថ្ងៃមុនពេលកីឡាករ វាយកូនបាល់ ចំណាត់ថ្នាក់លេខ១ ផ្នែកបុរស...