កីឡា

Ozil សម្រេចជ្រើសយកក្លឹបមួយនេះ ជាកន្លែងបញ្ចប់អាជីពកីឡាករ

បរទេស៖ កីឡាករវ័យ៣៣ឆ្នាំ Mesut Ozil មិនបានលាក់បាំងទេថាលោក នឹងធ្វើការចាកចេញពីលីគកំពូលតួកគី ក្នុងពេលឆាប់ៗនេះ ក្នុងពេលដែលកុងត្រារបស់គាត់ នឹងឈានមកដល់ទីបញ្ចប់។

ទោះបីជាយ៉ាងណាក្តីកីឡាករអាល្លឺម៉ង់រូបនេះ ក៏បានបញ្ជាក់ផងដែរអំពីអនាគតរបស់គាត់ នៅក្រោយវត្តមាននៅលីគកំពូលតួកគី ដោយគ្រោងនឹងបញ្ចប់អាជីពរបស់គាត់ ទៅជាមួយនឹងក្លឹបកាលពីវ័យកុមារ នៅក្នុងស្រុកកំណើតគឺក្លឹប Fenerbahce ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Ozil បានរស់នៅជាមួយនឹងក្លឹបយក្សតួកគី បាន២រដូវកាលមកហើយ គិតចាប់តាំងតែពីឆ្នាំ២០២១ ដែលគាត់បានសម្រេចចិត្តផ្ទេរពី Arsenal ហើយមិនត្រឹមតែប៉ុណ្ណោះ កុងត្រារបស់គាត់ ដែលបានផុតតាំងតែពីខែមិនានោះ គឺបានធ្វើឲ្យគាត់សម្រេចចិត្តបន្តលេង នៅទីនេះរយៈពេល៦ខែទៀត ទាំងដោយមិនចាំបាច់ ទទួលបានប្រាកកម្រៃនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top