កីឡា

Ozil អតីតកីឡាករ Arsenal អាចរកបានគ្រាប់បាល់ដំបូង ហើយក្នុងរយៈពេល ១៨ខែ ជាមួយនឹងក្លឹបថ្មី

កីឡាករខ្សែបម្រើប្រយុទ្ធ Mesut Ozil ដែលបានធ្វើដំណើរ ទៅចូលរួមជាមួយ នឹងក្លឹបតួកគី Ffenerbahce អស់រយៈពបេល១៨ខែ មកហើយនោះ ទីបំផុតគឺអាចរកគ្រាប់បាល់ដំបូង ជូនក្លឹបថ្មីបានហើយ។

Ozil ជាអ្នកបើករកគ្រាប់បាល់ បានដំបូងនៅក្នុងការប្រកួត យប់មិញឲ្យ Fenerbahce ប្រកួតប៉ះនឹង Adana Demirspor ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ នៃការប្រកួត នៅតង់ទី២បានចាប់ផ្តើម។

១គ្រាប់បាល់នេះ ក៏ជាគ្រាប់បាល់ជ័យជំនះផងដែរ ជួយឲ្យ Fenerbahce យកជ័យជំនះក្នុងលទ្ធផល១ ទល់នឹង០លើក្រុម Adana។គួរឲ្យដឹងដែរថា Ozil បានផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Fenerbahce តាំងតែពីខែមករាដោយមិនមានតម្លៃខ្លួនឡើយ បន្ទាប់ពីទទួលរងបញ្ហារកាំរកូស ជាមួយនឹងអ្នកគាំទ្រក្លឹប Arsenal មួយរយៈធំរួចមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top