កីឡា

Liverpool សម្រេចឲ្យ Davies ចាកចេញទៅ Sheffield

កីឡាករវ័យ២៦ឆ្នាំ លេងក្នុងតំណែងការពារ Davies ទីបំផុតគឺអាចធ្វើការចាកចេញ ពីក្លឹបហង្សក្រហម Liverpool បានហើយ
ទោះបីក្នុងលក្ចខណ្ឌខ្ចីជើង ជាមួយនឹងក្លឹបនៅពាន Championship រយៈពេល១ឆ្នាំក្តី ។

The Goal ហ៊ានអះអាងថា Ben Davies ត្រូវបានក្លឹប Sheffield United និង Liverpool ឈានទៅដល់ការ ព្រមព្រៀងគ្នា
ដើម្បីឲ្យគាត់អាចចាកចេញ ពីផ្លូវការហើយនឹងត្រូវធ្វើការប្រកាស យ៉ាងហោចណាស់ នៅដើមសប្តាហ៍នេះផងដែរ ។

Davies បានធ្វើដំណើរមកចូលរួម Anfield កាលពីខែមករាក្នុងនាមជាកីឡាករ បណ្តោះអាសន្នជំនួសឲ្យខ្សែការពារ Virgil van Dijk ប៉ុន្តែ
ហាក់ដូចជាមិនសូវមាន លទ្ធផលល្អឡើយ ក្នុងការទំរង់លេងដែលធ្វើឲ្យអតីត តារាឆ្នើមរបស់ក្លឹប Preston វ័យ២៦ឆ្នាំរូបនេះត្រូវបានក្លឹប Liverpool
អនុញ្ញាតិឲ្យចាកចេញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top