កីឡា

United ដាក់​គោលដៅ​ចង់​បាន Top Scorer នៅ​លីគ​កំពូល​ព័រទុយហ្គាល់ ​ដើម្បី​ជួយ​តំបន់​ប្រយុទ្ធ

Manchester United ត្រូវ​បាន​រាយការណ៍​ដាក់​ផែនការ ​​ចង់​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Benfica កីឡាករ Darwin Nunez ​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​ កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។

Nunez សញ្ជាតិ​អ៊ុយរុយហ្គាយ​​​កំពុង​ក្លាយ​ជា​តារា​រះ​​ក្នុង​តំបន់​អឺរ៉ុប​​នា​រដូវ​កាល​នេះ ដោយ​គេ​រក​បាន​៣៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​​៤០​ប្រកួត​ឲ្យ Benfica។ យ៉ាងណាមិញ Benfica បាន​ដាក់​តម្លៃ​ខ្លួន​លក់​​ខ្សែ​ប្រយុទ្ធ​​វ័យ​២២​ឆ្នាំ​របស់​ខ្លួន​ដល់​ទៅ​៦៨​លាន​ផោន​សម្រាប់​រដូវ​ក្ដៅ​នេះ។

យោង​តាម TalkSPORT ឲ្យ​ដឹង​ថា Nunez ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ចំពោះ​ការ​រំពឹង​ទុក​ក្នុង​ការ​លេង​ក្រោម​អ្នក​ចាត់​ការ​ថ្មី​របស់ United គឺ​លោក Erik ten Hag។ ក្នុង​ចិត្ត​របស់ Nunez ចង់​​ក្លាយ​​ជា​ចំណែក​​មួយ​​ក្នុង​ការ​កសាង United ឡើង​វិញ និង​ជួយ​បិសាច​ក្រហម​​ឲ្យ​លេចធ្លោ​ឡើង​វិញ​ម្ដង​ទៀត​នៅ Premier League។

​Darwin Nunez គឺ​​ជា​​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​​នៅ​លីគ​កំពូល​ព័រទុយហ្គាល់​ Premeira Liga រដូវ​កាល​នេះ​មាន​២៦​​គ្រាប់។ គេ​ក៏​ជា​កីឡាករ​វ័យ​ក្មេង​បង្ហាញ​សមត្ថភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ Champions League រដូវ​កាល​នេះ​ដូច​គ្នា ដោយ​អាច​រក​គ្រាប់​បាល់​បាន​ទាំង​ពីរ​ជើង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ទល់​នឹង Liverpool៕ ​​

ទស្សនាសមត្ថភាព​របស់ Nunez

Source: Sabay

Most Popular

To Top