កីឡា

អ្នក​វិភាគ​​ជំរុញ​ឲ្យ United ដេញ Rangnick ចោល​ទៅ កុំ​​ឲ្យ​ស្ដាយ​ក្រោយ​ទាន់

អ្នក​វិភាគ​បាល់ទាត់​លោក Paul Merson បាន​ជំរុញ​ឲ្យ Manchester United ចែក​ផ្លូវ​ជាមួយ​លោក Ralf Rangnick ទៅ បន្ទាប់​ពី​បិសាច​ក្រហម​ធ្លាក់​ចេញ​​ពី​​តំណែង​ទៅ​លេង​នៅ UCL។

អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​​បាន​ស្ថិត​ក្រោម​សម្ពាធ​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ ពេល​ដែល​ដែល United បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ។ ក្នុង​នោះ​មាន​​ការ​ចាញ់ Middlesbrough ក្នុង​កីឡដ្ឋាន Old Trafford ពាន​រង្វាន់ FA Cup។

ហើយ​​សម្ពាធ​​បាន​បន្ត​កើន​ឡើង​លើ​អតីត​អ្នក​ចាត់​ការ​របស់ Leipzig ខណៈ​អ្នក​វិភាគ​បាល់ទាត់​លោក Paul Merson បាន​ផ្ដល់​គំនិត​ឲ្យ United រក​អ្នក​ជំនួស​ឆាប់​ៗ​ទៅ​ល្អ​ជាង​ទុក​យូរ។ Merson បាន​និយាយ​ថា លោក​សឹង​តែ​មិន​​ជឿ​ថា United កំពុង​ធ្វើ​អ្វី។ ត្រូវ​រង​ចាំ​ដល់​រដូវ​កាល​ក្រោយ​ដើម្បី​នាំ​​អ្នក​ចាត់​ការ​ថ្មី​មក? ពេល​នេះ​មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ។ ១០០% Rangnich នឹង​មិន​អាច​ដឹក​នាំ United ដល់​រដូវ​កាល​ក្រោយ​ឡើយ។

ក្លឹប Man United ពេល​នេះ​កំពុង​នៅ​លេខ​៥​ក្នុង​តារាង​ពិន្ទុ Premier League មាន​៤០​ពិន្ទុ គម្លាត​ពី​ក្រុម​កំពូល​តារាង City ដល់​ទៅ​២៣​ពិន្ទុ។ ៣​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​គឺ​ស្មើ​ទាំង​អស់៕

Most Popular

To Top