ភ្នំពេញ៖ កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិគ្រង់តំណែងជើងឯក នៃព្រឹត្តិការណ៍ការរៀបចំការប្រកួត កីឡាអុកចត្រង្គជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះលើកកីឡាករអុកចត្រង្គ ជា ស៊ីដេត នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំដោយសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា ប្រើប្រាស់ថវិកាឧបត្ថម្ភ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឳកាសពិធីប្រគល់ជយលាភី...
ភ្នំពេញ: ការប្រកួតកីឡាប្រណាំង ទូកជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ និង ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើទី៨ ដែល ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពតនោះ មានវិញ្ញាសាប្រកួត ច្រើនជាងឆ្នាំមុនៗ។...
ភ្នំពេញ៖ ការប្រកួតប្រដាល់សកលជើងឯកជាតិ ឆ្នាំ២០២១ ល្ងាចថ្ងៃទី២៤ធ្នូ ដែលជាថ្ងៃប្រកួតទី២នោះ មានការប្រកួតចំនួន២៨គូ តែក្នុងចំណោមនេះមាន១២គូហើយ ដែលឈ្នះដោយស្វ័យប្រវត្តិ ដោយសារតែគូប្រកួតរបស់ខ្លួនអវត្តមាន ។ ការអវត្តមានបែបនេះ មិនដឹងថាដោយសារតែពួកគេ រក្សាតម្ងន់មិនបាន ឬមានបញ្ហាសុខភាពឬ ក៏ត្រូវជួបជាមួយជាគូប្រកួតដែលមានកម្រិតខ្ពស់ជាង ឬ ក៏យ៉ាងណាឡើយ ។ លោក ពេជ្រ សុផែន អគ្គលេខាធិការរង...
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុត នៅលើលោកពីការបង្ហោះផ្សាយ ពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ ។ នេះបើយោងតាមការចុះផ្សាយ របស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលណាមួយម្ដង នៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង...
ភ្នំពេញ៖ មហាសន្និបាតសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ដែលបានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិចាស់ (ទី៦) ឆ្នាំ២០១៧-២០២១ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះបានបន្តគាំទ្រ លោក គៀត ច័ន្ទថារិទ្ធ ដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីទៀត...
ទីបំផុតក្លឹបបិសាចក្រហម Man UTD បានធ្វើការតែងតាំងដៃស្តាំម្នាក់របស់គ្រូបង្វឹកលោក Ralf Rangnick ក្នុងពេលដែលក្លឹបកំពុងធ្វើការកែប្រែទំរង់ក្រុមយ៉ាងស្ងប់ស្ងាត់ហើយការដោះដូរសំខាន់ៗមួយចំនួននឹងអាចកើតឡើងនៅក្នុងខែមករានេះហើយ។ ក្លឹបបិសាចក្រហម Man UTD បានប្រកាសតែងតាំងលោក Ewan Sharp និងលោក Chris Armas ដើម្បីចូលរួមជាមួយនឹងក្រុមការងារ របស់លោក Rangnick ដែលពួកគេទាំងពីរធ្លាប់ជាមនុស្សដ៏ខ្លាំងធ្វើការរួមគ្នានៅនឹងក្លឹប New York...
The Goal និង The Sport ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាបជនជាតិបារាំង Dembeleដែលនឹងអាចក្លាយជាកីឡាករគ្មានតម្លៃខ្លួនរដូវក្តៅក្រោយនោះទីបំផុតគឺនឹងអាចបន្តកុងត្រាថ្មីជាមួយនឹង Barcelona ហើយ។ ប្រភពដដែលបានសរសេរទៀតថាមកដល់ពេលនេះទាំងក្លឹបនិងកីឡាករបានយល់ព្រមគ្នាទៅលើគ្រប់លក្ខខណ្ឌនៃការទាមទាររៀងខ្លួន ជាមួយនឹងកុងត្រាថ្មីដែលមានរយៈពេល៥ឆ្នាំ។ បញ្ហាសំខាន់ដែលបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងថ្មីនេះគឺដោយសារតែកីឡាករ Dembele ផ្ទាល់បានយល់ព្រមក្នុងការបន្ទាប ប្រាក់ក្រៃហើយការប្រកាសកុងត្រាថ្មីនឹងអាចធ្វើឡើងក្នុងពេលសប្តាហ៍ខាងមុខនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមកទល់នេះ ត្រូវបានធ្វើឡើងចំនួន ២១លើកហើយ តាំងពីបង្កើតនៅឆ្នាំ១៩៣០មក។ នៅពេលបង្កើតឡើងដំបូងៗ មិនមានប្រទេសអាស៊ីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដោយគេត្រូវរង់ចាំដល់ឆ្នាំ១៩៣៨ ទើបមានប្រទេសអាស៊ីទី១ បានចូលរួមប្រកួត។ ប្រទេសនោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌាខាងកើតហុល្លង់ ដែលបច្ចុប្បន្នឥណ្ឌូណេស៊ី។ នៅពេលនោះ ប្រទេសអាស៊ីជាច្រើនបានដកខ្លួនចេញពីវគ្គជម្រុះ ដែលក្នុងនោះមាន ជប៉ុន និងចិន ដោយប្រទេសទាំងពីរនេះជាប់ធ្វើសង្គ្រាមនឹងគ្នា។ ឥណ្ឌាខាងកើតហុល្លង់ ត្រូវប៉ះជាមួយក្រុមជម្រើសជាតិសហរដ្ឋអាមេរិក តែសហរដ្ឋអាមេរិកក៏ដកខ្លួនចេញពីវគ្គជម្រុះទៅទៀត។ ហេតុនេះហើយ...
ខាងក្រោមនេះជាកីឡាករបាល់ទាត់១០រូប ដែលធ្លាក់តម្លៃខ្លួនខ្លាំងបំផុតក្នុងឆ្នាំ២០២១នេះ បើប្រៀបធៀបពីចុងឆ្នាំ២០២០កន្លងមក នេះបើយោងទិន្នន័យ Transfermarket៖ ១. Philippe Coutinho៖ ខ្សែបម្រើក្លឹប Barcelona ធ្លាក់តម្លៃខ្លួនជាង ៤៦លានដុល្លារ ពី៧០លានដុល្លារ សល់ត្រឹម២៤លានដុល្លារ។ ២. Sadio Mané៖ ខ្សែប្រយុទ្ធក្លឹប Liverpool ធ្លាក់តម្លៃខ្លួនជាង ៤១លានដុល្លារ ពី១៣៩លានដុល្លារ សល់ត្រឹម៩៨លានដុល្លារ។ ៣....
ភ្នំពេញ៖លោក គៀតច័ន្ទថារិទ្ធបានបន្ដតំណែងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុសម្រាប់អាណត្តិទី៧តាមរយៈមហាសន្និបាតនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។ មហាសន្និបាតអាណត្តិថ្មីសម្រេចបាននូវសមាសភាព គណៈកម្មាធិការប្រតិបត្តិ សរុបចំនួន១៧រូប ក្នុងនោះ គៀត ច័ន្ទថារិទ្ធ ប្រធាន និងអនុប្រធានទី១ លោក បណ្ឌិត ដួង ហេង និងអនុប្រធានទី២ លោក តែ សុខហុង អមដោយអនុប្រធាន៥រូប...