ក្រុម Paris Saint-Germain បានស្នើទាក់ទងជាមួយខ្សែប្រយុទ្ធ Lionel Messi ហើយ ដើម្បីនាំយកកីឡាករវ័យ៣៤ឆ្នាំនេះមកលេងនៅលីគបារាំង។ Messi បានផុតកុងត្រាជាមួយក្រុម Barcelona ទៅហើយកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។ នេះមានន័យថារូបគេពេលនេះ គ្មានក្លឹបលេងនោះទេ ដូច្នេះក្រុមណាចរចាត្រូវជាមួយសាមីខ្លួន អាចនាំយករូបគេទៅលេងបានហើយ។ យ៉ាងណាមិញ រឿងតម្លៃខ្លួនរបស់គេខ្ពស់ពេក ទើបរហូតមកដល់ពេលនេះ នៅមិនទាន់មានក្លឹបណាមួយអាចនាំយករូបគេបានឡើយ។ រំលឹកថាកាលនៅក្លឹប Barcelona...
បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបវ័យក្មេង Saka ដែលបានខកខាន ក្នុងការប្រកួត១ភាគ៤ របស់អង់គ្លេស ដែលបានយកឈ្នះលើ អ៊ុយក្រែន ដល់ទៅ ៤ទល់នឹង០។ នៅថ្ងៃនេះគ្រូបង្វឹករបស់ជម្រើសជាតិ អង់គ្លេស លោក Gareth Southgate បានប្រកាសអះអាងថា កីឡាករ Bukayo Saka នឹងអាចវិលត្រឡប់មកចូលរួម ប្រកួតវិញបានហើយ សម្រាប់ការប្រកួតវគ្គពាក់កណ្តាល...
មកដល់ពេលនេះយើងបានដឹងហើយថា ក្លឹបបិសាចក្រហម Man UTD នៅតែមានបំណងចង់បាន កីឡាករខ្សែការពារបារាំង Varane របស់ក្លឹបយក្សអេស្បាញ Real Madrid ដដែល ហើយកំពុងព្យាយាមទាក់ទងនិងចរចា ដើម្បីពីនិត្យលទ្ធភាព នៃការដោះដូរនេះផងដែរ។ ទោះបីជាយ៉ាងណាក្តីក្លឹប Real Madrid ក៏ហាក់ដូចជា មើលឃើញជម្រើសមួយផងដែរតាមរយៈ ការចេញផ្សាយរបស់ The Goal...
កីឡាករ២រូបរបស់កាំភ្លើងធំ Arsenal ដែលមិនមានតំណែងក្នុងការបង្ហាញខ្លួនក្រោម ការដឹកនាំរបស់លោក Mikel Arteta នោះនឹងត្រូវបានគេរំពឹងទុកថាអាច ផ្ទេរទៅលេងនៅលីគបារាំង ហើយនារដូវកាលក្រោយ។ កីឡាករ Matteo Guendouzi ត្រូវបានគេដឹងថានឹងកៀកក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ហើយជាមួយនឹងកីឡាករ Williman Salibaក្រោយកិច្ចពិភាក្សាចរចាគ្នារវាងក្លឹប ទាំងពីរអស់រយៈពេលជាច្រើនសប្តាហ៍។ កីឡាករ Guendouzi មិនបានបង្ហាញខ្លួនលេង...
កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រូវបានគេដឹងមកហើយថាទើបតែបានបញ្ចប់ទៅ នៃកិច្ចព្រមព្រៀងក្នុងការផ្ទេរ មកចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ជាផ្លូវការដែលវា គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់អ្នកគាំទ្រក្លឹប។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមុនអំឡុងនៃការប្រកួតយកឈ្នះអ៊ុយក្រែន កាលពីយប់មិញនេះ Sancho បានបដិសេធ មិនព្រមទាំងធ្វើការនិយាយអ្វីច្រើន អំពីការផ្ទេរនេះនៅឡើយទេ។ កីឡាករផ្ទាល់បាននិយាយបែបនេះថា៖ ដោយស្មោះត្រង់ខ្ញុំមិនទាន់និយាយអ្វីអំពីវានោះទេ ពីព្រោះថាកំពុងផ្តោតអារម្មណ៍ខ្លាំង ទៅលើជ័យជំនះ...
Euro ២០២០ ៖ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក កាលយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ដណ្តើមបានកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័តរៀងៗខ្លួន ពីគូប្រកួតនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០នៃវគ្គ៨ក្រុម ។ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន ក្នុងលទ្ធផល៤ទល់នឹង០ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆែក ក្នុងលទ្ធផល២ទល់នឹង១៕ ដោយ៖លី ភីលីព
បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានការ ត្រួតពិនិត្យឱ្យបានកាន់តែប្រសើរ អំពីការប្រកួតបាល់ទាត់អឺរ៉ូ ២០២០ នៅពេលករណីឆ្លង ជំងឺកូវីដ១៩ កើនឡើងជាថ្មីម្តងទៀតនៅទ្វីបអឺរ៉ុប ដែលបង្កឡើង ដោយវីរុសបំលែងខ្លួនថ្មី ។ យោងតាមសារព័ត៌មាន Yahoo Mail ចេញផ្សាយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១...
កីឡាករវ័យក្មេង របស់កាំភ្លើងធំ Arsenal កីឡាករ Saka ត្រូវបានគេដឹងថា បានទទួលរងរបួស នៅក្នុងការហ្វឹកហាត់ត្រៀមមួយ មុនការប្រកួតយប់ ថ្ងៃសៅរ៍នេះប៉ះនឹងក្រុមអ៊ុយក្រែន ក្នុងវគ្គ១ភាគ៤ ចុងក្រោយ។ Saka បានបង្ហាញខ្លួន២ប្រកួតចុងក្រោយ ឲ្យអង់គ្លេសនិងបានបំពេញ តំណែងបានយ៉ាងល្អ យកឈ្នះក្រុមឆេក និងក៏ដូចជាការយកឈ្នះក្រុមអាល្លឺម៉ង់ផង នៅវគ្គ១៦ក្រុម ចុងក្រោយ ដែលវាបានធ្វើឲ្យគាត់បានក្លាយទៅជាកម្លាំង ដ៏សំខាន់មួយសម្រាប់...
កីឡាករម្ចាស់ពានរង្វាន់ ពិភពលោក អេស្បាញ Sergio Ramos ដែលបានក្លាយទៅជាកីឡាករ គ្មានតម្លៃខ្លួន ទៅហើយនោះពេលនេះកំពុង តែនៅមិនទាន់បានសម្រេចចិត្ត ណាមួយជាមួយ នឹងក្លឹបថ្មីឡើយ ។ ប៉ុន្តែនៅថ្ងៃនេះ The Goal បានសរសេរថា កីឡាករវ័យចំណាស់រូបនេះ គឺកំពុងពិភាក្សារួចរាល់ហើយ ជាមួយនឹងក្លឹប PSG ដើម្បីអាចផ្ទេរទៅបារាំង ហើយទោះបីជាមិនទាន់មានលទ្ធផលក្តី...
ក្រុមបាល់ទាត់ ជម្រើសជាតិអង់គ្លេស នឹងត្រូវតតាំង ជាមួយក្រុមអ៊ុយក្រែន នៅម៉ោង២រំលងអាធ្រាត្រនេះហើយ សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ។ ការឡើងមកវគ្គ៨ក្រុមចុងក្រោយនេះបាន គឺអង់គ្លេស បានយកឈ្នះលើក្រុមអាល្លឺម៉ង់ ក្នុងលទ្ធផលដល់ទៅ ២-០ ឯណោះ ដែលជាការឈ្នះលើកដំបូងរបស់ពួកគេក្នុងរយៈពេល៥៥ឆ្នាំក្នុងពានរង្វាន់ផ្លូវការវគ្គចាញ់ធ្លាក់។ មួយវិញទៀត ក្រុមមួយនេះ ក៏កំពុងកាន់កំណត់ត្រា គ្មានក្រុមណាស៊ុត ពួកគេចូល៤ប្រកួតកន្លងមកផងដែរ ។ មើលឃើញទម្រង់លេងល្អនេះហើយ ទើបគេបានបង្ហាញហេតុផល៥...