យោងតាមប្រភពជាច្រើន បានចុះផ្សាយថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាចៅប្រុស របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានចាប់អារម្មណ៍ទិញក្លឹប បាល់ទាត់ Saint-Étienne ដែលកំពុងលេង នៅលីគកំពូលបារាំង។ ប្រភពបានបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់បានចាប់អារម្មណ៍ លើក្លឹបបាល់ទាត់នេះ ជាយូរមកហើយ ។ ដោយទើបតែពេលនេះ ព្រះអង្គសម្រេចចិត្តដាក់សំណើទិញយកតែម្ដង ក្នុងតម្លៃប្រមាណជា១០០លានអឺរ៉ូ...
អ្នកគាំទ្ររបស់ Manchester United បានបង្ហាញការ មិនពេញចិត្ត ចំពោះលោកអាជ្ញាកណ្ដាល Martin Atkinson ដែលមិនផ្ដល់បាល់ ប៉េណាល់ទីដល់ទៅ២បាល់ អំឡុងការប្រកួត ទល់នឹង West Ham។ ខ្សែការពាររបស់ West Ham បានបង្កកំហុសដល់ទៅ២ដងលើ Cristiano Ronaldo ក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែអាជ្ញាកណ្ដាល...
យុវជនរបស់ក្លឹបមេឃខៀវ Man City មួយចំនួននឹងអាចទទួលបានឱកាស ក្នុងការបង្ហាញខ្លួនឲ្យឈតុធំ របស់ក្លឹបខណៈដែលគ្រូបង្វឹក លោក Pep Guardiola កំពុងដាក់ផែនការថ្មី ដើម្បីអាចធ្វើឲ្យបានពានរង្វាន់ League Cup ជាលើកទី៥ជាប់គ្នា នៅក្នុងរដូវកាលនេះ។ បញ្ហារបួសរបស់កីឡាករឈុតធំ របស់ក្លឹប Man City គឺជាមូលហេតុសំខាន់ ដែលលោក Pep...
កីឡាករឆ្នើម របស់ជម្រើសជាតិអាមេរិក Christian Pulisic ដែលត្រូវបានគេដឹងថា បានទទួលរងនូវរបួសក្បាលជង្គង់ កាលពីពេលប្រកួតឲ្យក្រុមជម្រើសជាតិ នាពេលកន្លងមកនោះ នៅតែមិនទាន់អាចបង្ហាញវត្តមាន ក្នុងការហ្វឹកហាត់វិញនៅឡើយ។ គ្រូបង្វឹករបស់ក្លឹបលោក Thomas Tuchel ក៏បានចេញមកបញ្ជាក់ផងដែរថា កីឡាករ Pulisic រូបនេះក៏នឹងមិនអាចបង្ហាញខ្លួន វិញបាននៅឡើយ ជូនក្រុមក្នុងការប្រកួត Carabao Cup នៅយប់ថ្ងៃពុធនេះ...
ក្លឹប Juventus នៅតែមិនទាន់ស្គាល់ពាក្យថាឈ្នះ នៅឡើយទេនៅក្នុងលីគ Serie A ក្រោយលេងស្មើគ្នាជាមួយ AC Milan ១-១ កាលពីយប់មិញ។ ការប្រកួតលេងក្នុងកីឡដ្ឋាន Allianz Stadium ខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់នាំមុខ ឲ្យក្រុមម្ចាស់ផ្ទះ Juventus ត្រឹមនាទីទី៤។ ការប្រកួតរងចាំរហូតដល់ទី៧៦...
អ្នកចាំទី David de Gea បានសង្គ្រោះបាល់ប៉េណាល់ទី បានជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ និងជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល ២-១។ សម្រាប់ការប្រកួតនៅយប់មិញនេះដែរ ពិតជាជក់ចិត្តខ្លាំងមែនទែន។ ម្ចាស់ផ្ទះ West Ham ជាអ្នករកគ្រាប់បាល់បានមុននៅនាទី៣០ ដោយ...
ក្រៅតែពីក្លឹបតោខៀវ Chelsea ហើយក្លឹបមេឃខៀវ Man City ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការចរចាទិញយកកីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេងអង់គ្លេស Jude Bellingham ផងដែរពីក្លឹបនៅលីកកំពូលអាល្លឺម៉ង់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរ គឺនឹងត្រូវជួបដៃគូប្រជែងខ្លាំងមួយទៀតគឺបិសាចក្រហម Man UTD មួយទៀតដែល The Sun ជឿជាក់ថាកំពុង ចាប់អារម្មណ៍ខ្លាំងផងដែរជាមួយនឹងកីឡាករឆ្នើមរបស់ក្លឹប Dortmund រូបនេះ។ ដូចនេះគិតមកត្រឹមពេលនេះក្លឹបធំៗ...
កីឡាករខ្សែបម្រើប្រយុទ្ធ Kai Havertz បន្ទាប់ពីកែប្រែកស្ថានភាពវិញទាំងស្រុងពីការចាប់ផ្តើមនៅ Premier League ទាំងយ៉ាប់យ៉ឺនរួចមករហូត ក្លាយទៅជាវិរៈបុរសក្នុងសៀវភៅកំណត់ត្រារបស់ក្លឹបតោខៀវ Chelsea ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champion League រដូវកាលមុន។ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាងថានឹងបន្តជួយដល់ Havertz ថែមទៀតដើម្បីអាចទាញ យកសក្តានុពលដ៏ខ្លាំងបំផុតរបស់កីឡាករវ័យក្មេងរូបនេះ...
គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti បានធ្វើការផ្តល់ព័ត៌មានចុងក្រោយ អំពីបញ្ហាកូនក្រុមរបស់ខ្លួននៅមុនការប្រកួតប៉ះនឹង Valencia នៅយប់ថ្ងៃអាទិត្យនេះជាពិសេស Eden Hazard និង Gareth Bale។ Bale ដែលកំពុងបន្តព្យាបាលរបួស នៅឡើយត្រូវបានគ្រូបង្វឹករូបនេះបញ្ជាក់ថានឹងអាចខកខាន បង្ហាញខ្លួននៅក្នុងការប្រកួតឬសូម្បីតែហ្វឹកហាត់ យ៉ាងហោចណាស់រយៈពេល២ខែ។ របួសសាច់ដុំនៅជើងខាងឆ្វេង ដែលទទួលបានកាលពីពេលហ្វឹកហាត់នាសប្តាហ៍កន្លងមក...
ក្លឹបយក្សអេស្បាញ Barcelona ក្រោយបានបន្តបាត់បង់ខ្សែប្រយុទ្ធឆ្នើមៗជាច្រើននាក់រួចមករដូវកាលនេះហាក់ដូចជាមិនទទួលបានភាពជោគជ័យ នៅឡើយចំពោះតំបន់ប្រយុទ្ធជាពិសេសចុងក្រោយនេះចាញ់ Bayern Munich នៅក្នុងទឹកដីខ្លួនឯងទាំងដែលមិនមានគ្រាប់បាល់ បញ្ចូលទីសូម្បីបាល់ចំគោលដៅទៀតផង។ បញ្ហាតំបន់ប្រយុទ្ធនឹងក្លាយ ទៅជាការដោះស្រាយចំបងរបស់ក្លឹបនៅក្នុងរដូវកាលដោះដូរ ខាងមុខជាពិសេសខែមករានេះដែលក្នុងនោះគេជឿជាក់ថា ក្លឹបបានសម្លឹងមើលឃើញកីឡាករខ្សែប្រយុទ្ធម្នាក់ របស់អង់គ្លេសដើម្បីជួយក្លឹបនៅពាក់កណ្តាលរដូវកាលនេះ។ The Goal ជឿជាក់ថា Raheem Sterling គឺបានក្លាយទៅជាកីឡាករគោលដៅ របស់ក្លឹបសម្រាប់ការទិញលក់កីឡាករនៅខែមករានេះ ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះខណៈដែលក្លឹបមានវត្តមានរបស់ Sergio...