ម្ចាស់ជើងឯកអ៊ីតាលី Inter Milan នៅតែបន្តមានវត្តមានជាក្លឹបមួយ ក្នុងចំណោមក្លឹបជាច្រើន ដែលប៉ុនប៉ងចង់នាំយកអ្នកចាំទីឆ្នើមម្នាក់ របស់ក្លឹបកាំភ្លើងធំ Ajax ចេញពីលីគកំពូលហូឡង់។ គួរឲ្យដឹងដែរថាកីឡាករ Andre Onana ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Ajax រូបនេះនៅសល់កុងត្រា មិនដល់១២ខែផង ហើយមកដល់បច្ចុប្បន្ន នៅមិនទាន់មានកិច្ច ពិភាក្សាបន្តកុងត្រាថ្មី ណាមួយត្រូវបានធ្វើឡើង នៅឡើយដែរ។ ក្រៅតែពីជើងឯកអ៊ីតាលីមួយនេះ...
កីឡាករសញ្ជាតិហូឡង់ Van de Beek មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានរងសំពាធខ្លាំងមែនទែន ក្នុងការបន្តរស់នៅជាមួយនឹង Old Trafford ដោយសារតែមិនមានឱកាសច្រើន ក្នុងការបង្ហាញខ្លួនឡើយ ទាំងរដូវកាលមុន និងរដូវកាលនេះ។ ជាពិសេសនៅក្រោយមកដល់ របស់កីឡាករ CR7 ប៉ុន្តែទោះបីជាយ៉ាងណាក្តី Van de Beek បានអះអាងថា...
ខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបានសារព័ត៌មានដ៏ធំមួយ របស់ប្រទេសអេស្ប៉ាញ El Mundo បានធ្វើការចុះផ្សាយ នៅក្នុងថ្ងៃនេះ ទម្លាយពីកុងត្រាសម្ងាត់ រវាងកីឡាកររូប និងក្លឹប Paris Saint Germain ដែលបានព្រមព្រៀងគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។ បើប្រភពដដែលនេះ កុងត្រាខាងលើនេះ គឺរៀបរាប់ពីប្រាក់ Bonus ដែល...
SAO PAULO៖ ព្រឹត្តិការណ៍ការប្រកួតវគ្គជម្រុះ World Cup រវាងប្រេស៊ីលជាមួយនឹងអាហ្សង់ទីន ត្រូវបានគេលុបចោលភ្លាមៗ កាលពីថ្ងៃអាទិត្យ ដោយសារភាពចម្រូងចម្រាស នៃមេរោគ Covid-19 បានផ្ទុះឡើងនៅលើទីលានប្រកួត ដោយការនឹកស្មានមិនដល់ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។ ចំពេលដែលមានទស្សនីយភាព មិនគួរឲ្យជឿនៅបពហុកីឡដ្ឋាន Neo Quimica Arena នាទីក្រុងSAO PAULO...
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថានឹងអាចបាត់បង់កីឡាករវ័យក្មេង Eddie Nketiah ដោយមិនទទួលបានអ្វីទាំងអស់នៅរដូវក្តៅក្រោយបន្ទាប់ពីការព្យាយាមក្នុងការលក់កីឡាកររូបនេះចេញកាលពីរដូវក្តៅកន្លងមកថ្មីៗនេះបានត្រឹមបរាជ័យ។ កីឡាករវ័យ២២ឆ្នាំរូបនេះមានកុងត្រាផុតសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះហើយមានន័យថាគាត់អាចចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹបផ្សេងបានចាប់ពីខែមករានេះតទៅខណៈ ដែលកុងុត្រាថ្មីជាមួយនឹងក្លឹបហាក់ដូចជាមិនទាន់ត្រូវបានបង្ហាញសញ្ញាវិជ្ជមាននៅឡើយ។ គួរឲ្យដឹងដែរថាកាលពីរដូវក្តៅកន្លងមកនេះ Arsenal បានព្យាយាមលក់កីឡាករ Nkeitah រូបនេះក្នុងតម្លៃខ្លួនប្រមាណជា២០លានផោនទៅកាន់ក្លឹប Crystal Palace ប៉ុន្តែបានត្រឹមចរចាគ្នាត្រឹមតម្លៃ១២លានផោនប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធរូបនេះតែសំណាងអាក្រក់កិច្ចចរចាគ្នាបែរជាបានបរាជ័យនៅចុងម៉ោងទៅវិញ៕ ប្រែសម្រួល៖ស៊ុនលី
រហូតមកដល់ពេលបើករដូវកាលថ្មីជាច្រើនប្រកួតមកហើយនេះប៉ុន្តែកីឡាករហូឡង់ Van de Beek នៅតែមិនទាន់អាចបង្ហាញខ្លួនលេងឲ្យក្រុមបិសាចក្រហមMan UTD បាននៅឡើយនិងក្រោយពេលដែលទំរង់លេងដ៏យ៉ាងយ៉ឺនរបស់គាត់កាលពីរដូវកាលមុនផងនោះ។ ភ្នាក់ងាររបស់កីឡាករ de Beek រូបនេះបានសារភាពថាដំណឹងនៃការមកដល់របស់កំពូលកីឡាករ CR7 គឺជារឿងគួរឲ្យព្រួយបារម្ភបំផុតរបស់កីឡាករហូឡង់រូបនេះពីព្រោះថាវានឹងធ្វើឲ្យអទិភាពរបស់គាត់កាន់តែតិចទៅក្នុងការបង្ហាញវត្តមានប្រកួតនៅ Old Trafford។ ទោះបីជាយ៉ាងណាក្តីលើកលែងតែ Van de Beek ប៉ុណ្ណោះតែមនុស្សគ្រប់គ្នាផ្សេងទៀតទាំងកីឡាករផងសុទ្ធតែបានបង្ហាញអារម្មណ៍រីករាយពេលមានវត្តមានរបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះត្រឡប់មកកាន់ទឹកដីក្លឹបនេះវិញ៕ប្រែសម្រួល៖ស៊ុនលី
ខ្សែប្រយុទ្ធ Neymar បានដោះអាវបង្ហាញដាច់ដុំរបស់ខ្លួនទៅអ្នកគាំទ្រ ក្រោយពីមានការរិះគន់ថារូបគេឡើងគីឡូខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ។ Neymar ក្រោយពីចប់ការប្រកួត Copa America កន្លងទៅ រូបគេទៅសម្រាកលំហែរកាយ និងទើបតែបានចូលហាត់ជាមួយក្រុម PSG ប៉ុន្មានសប្ដាហ៍មុននេះទេ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធរូបនេះមកលេងនៅជម្រើសជាតិប្រេស៊ីល ក៏ស្រាប់តែទទួលបានការរិះគន់ថែមទៀតទាក់ទងទៅនឹងរូបគេមើលទៅមាឌធំជាងមុននិងឡើងសាច់។ ចំពោះរឿងនេះដែរ ក្រោយពីមានការរិះគន់ភ្លាម Neymar បានតបលក្ខណៈលេងសើចវិញថាដោយសារពាក់អាវលេខ L...
តារាឆ្នើមរបស់អេហ្ស៊ីប Mo Salah មកដល់ពេលនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ពីក្លឹបធំៗ នៅអ៊ឺរ៉ុបបួករួមទាំងReal Madrid និង Barcelona ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់ដូចជា មិនមានបំណងចង់ចាកចេញពីក្លឹប ហង្សក្រហម Liverpool ឡើយហើយក៏កំពុងធ្វើការព្យាយាម ចរចាគ្នា ដើម្បីបន្តកុងត្រាថ្មីនៅឡើយដែរ។ The Goal បានចេញផ្សាយថា Salah...
តូក្យូ៖ សកម្មភាពចុងក្រោយ នៃការពន្យារពេលព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលមានរយៈពេលជិត ៨ ឆ្នាំមកហើយនៅថ្ងៃបន្ទាប់ពី រដ្ឋធានីរបស់ប្រទេសជប៉ុន ទទួលបានការប្រកួតកីឡា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិក បានបញ្ចប់រយៈពេល ១៣ ថ្ងៃនៅក្នុងពិធីមួយមានពណ៌ ដូចសៀកនៅពហុកីឡដ្ឋានជាតិ ដែលគ្រប់គ្រងដោយរាជទាយាទ Akishino ដែលជាប្អូនប្រុសរបស់ព្រះចៅអធិរាជ Naruhito...
កីឡាករ Romeo ដែលត្រូវជាកូនប្រុសទី២ របស់អតីតកីឡាករ David Beckham ទើបតែត្រូវបានប្រកាស ជាផ្លូវការម្សិលមិញថា នឹងត្រូវចូលរួមបាល់ទាត់ អាជីពជាមួយនឹងក្លឹប Lauderdale CF ដែលជាក្លឹបលេងនៅលីគទី២ របស់អាមេរិក ស្ថិតនៅក្នុងរដ្ឋ Florida។ ក្លឹបនេះផងដែរក៏ត្រូវបាន គេស្គាល់ដែរថា ជាក្លឹបសម្រាប់ប្រើប្រាស់ ជាក្រុមបម្រុងឲ្យក្លឹបរបស់លោក David Beckham...