សេអ៊ូល ទីភ្នាក់ងារសារព័ត៌មានYonhap បានរាយការណ៍ថា អត្តពលិកកូរ៉េខាងត្បូង ដែលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិកនៅចុងឆ្នាំនេះនឹងទទួលបាន វ៉ាក់សាំងការពារមេរោគ COVID-19 ចាប់ផ្តើមនៅសប្តាហ៍នេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ Yonhap បាននិយាយដោយ ដកស្រង់សម្ដីគណៈកម្មាធិការអូឡាំពិកកីឡាកូរ (KSOC)ថា អត្តពលិក និងគ្រូបង្វឹកប្រហែល ១០០ នាក់នឹងទទួលបានការចាក់វ៉ាក់សាំងលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ខណៈប្រហែល ៥០០ នាក់ផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅសប្តាហ៍ទី...
វីរបុរសរបស់មីយ៉ាន់ម៉ា Aung La N Sang បានរបូតខ្សែក្រវាត់របស់ខ្លួនមួយខ្សែទៀតប្រភេទទម្ងន់ Light Heavyweight ទៅឲ្យកីឡាករហុល្លង់ Reinier De Ridder ក្នុងការប្រកួតកម្មវិធី ONE on TNT IV ដែលទើបបញ្ចប់មុននេះ។ ក្នុងការប្រកួតរយៈពេល៥ទឹកពេញ ដែលមួយទឹកមាន៥នាទី Aung La...
Mike Tyson បានប្រកាសថា លោកនឹងប្រកួតជាមួយ Lennox Lewis នៅខែ កញ្ញាខាងមុខ ដែលជាការប្រកួតសងសឹក រវាងអតីតជើងខ្លាំងទម្ងន់ធ្ងន់ទាំងពីរ ។ Tyson បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ម្ដងរួមមកហើយ កាលពីឆ្នាំមុន ដោយលោកបានត្រឡប់មកកាន់សង្វៀន ជាថ្មីប៉ះជាមួយ Roy Jones Jr។ លោកក៏ធ្លាប់បង្ហើបពីបំណង ចង់សងសឹកជាមួយគូប្រកួតចាស់...
សិង្ហបូរី ៖ ម្ចាស់មេដាយមាស អូឡាំពិក និងមេដាយប្រាក់កីឡា អូឡាំពិក កីឡាការិនី Park In-bee និងកីឡាការិនី Lydia Ko និយាយថា ពួកគេមិនមានការព្រួយ បារម្ភអំពីការ ការប្រកួតកីឡា អូឡាំពិក នៅទីក្រុងតូក្យូ ដែលពន្យារពេល នៃការឆ្លងមេរោគ COVID-19 នេះទេ...
YANGON ៖ កីឡាករហែលទឹក ជនជាតិមីយ៉ាន់ម៉ា ម្នាក់ បោះបង់កៅអីព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ក្នុងការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារ ដែលប្រព្រឹត្ត ដោយយោធា របស់ប្រទេសរបស់លោក ដោយនិយាយថា លោក នឹងមិនតំណាង ឲ្យប្រទេសរបស់លោក នៅពេលដែលក្រុមបាតុកររាប់រយនាក់ ត្រូវបានសម្លាប់ដោយអាជ្ញាធរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក...
តូក្យូ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ បានបើកនៅក្នុងរយៈពេល៣ខែ ហើយនៅតែមានសំណួរ ច្រើនជាងចម្លើយ ទោះបីជាមាន ការចេញផ្សាយ កាលពីថ្ងៃពុធ នៃច្បាប់ការប្រកួតថ្មី ដើម្បីពន្យល់ពីរបៀបការ ប្រកួតនឹងកើតឡើងនៅចំកណ្តាល ការរីករាលដាល នៃជំងឺរាតត្បាតនៅប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ច្បាប់សម្រាប់អត្តពលិក៦០ សន្លឹកទំព័រទី ២ ត្រូវបានចេញផ្សាយ...
កីឡាករខ្សែបម្រើឆ្នើមសញ្ជាតិប៉ទុយហ្គាល់ Bruno Fernandes មកដល់ពេលនេះត្រូវបានគេមើលឃើញថា មានពេលវេលាច្រើន ណាស់ក្នុងការបង្ហាញ សមត្ថភាពក្នុងនាមជាកីឡាករ របស់ក្លឹបបិសាចក្រហម Man UTD និងកីឡាករអាជីព ប៉ុន្តែកីឡាកររូបនេះជាក់ស្តែង បានរៀបចំផែនការ ដ៏វែងឆ្ងាយរបស់គាត់ផ្សេងទៀតផងដែរ។ សប្តាហ៍នេះ Fernandes បានធ្វើការបង្ហើបថាលោកពិតជារំពឹងទុកថានៅថ្ងៃណាមួយនឹងក្លាយទៅជាគ្រូបង្វឹកក្លឹបអាជីពម្នាក់នៅក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់ហើយសង្ឃឹមថានឹងអាចទទួលបានឧិកាសក្នុងការបង្វឹកក្លឹបបិសាចក្រហម Man UTD នាពេលអនាគត។ គួរឲ្យដឹងថាដែរថាបច្ចុប្បន្នវ័យទើបតែ២៦ឆ្នាំ Fernandes...
លទ្ធផល១ស្មើ នៅជើងទី១ រវាងក្រុមតោខៀវ Chelsea និងអធិរាជស Real Madrid គឺពិតជាមិនអាចធ្វើឲ្យ គ្រូបង្វឹកលោក Thomas Tuchelសប្បាយចិត្តនោះឡើយ ខណៈដែលក្រុម Chelsea របស់លោក គឺជាអ្នកមានឧិកាសច្រើនជាង ក្នុងការប្រកួតនេះ។ Timo Werner សាជាថ្មី ត្រូវបានគេមើលឃើញថា ជាអ្នកទទួលខុសត្រូវ ចំពោះលទ្ធផល...
រហូតមកដល់ពេលនេះ ក្លឹបយក្សបារាំង PSG ហាក់ដូចជាមិនទាន់អស់ចិត្តឡើយ ជាមួយនឹងការ ខិតខំប្រឹង ប្រែងក្នុងការនាំយកកំពូលកីឡាករ ខ្សែប្រយុទ្ធ Lionel Messi មករួមក្លឹបទោះបីជាព័ត៌មានបែបនេះ កើតឡើងជាយូរ មកហើយក្តី ។ TNT sports នៅសប្តាហ៍នេះ បានធ្វើការអះអាងថា ម្តងទៀតថាក្លឹប PSG គឺបានត្រៀមខ្លួន ជាមួយនឹងកុងត្រា...
កាសែតអ៊ីតាលី Tuttosport នៅថ្ងៃនេះបានសរសេរថាកីឡាករប៉ទុយហ្គាល់ CR7 ត្រូវបានគេជឿជាក់ថានឹងសាកល្បងក្នុងការព្យាយាមចាកចេញពី Juventus ហើយនៅក្រោយពេលដែលក្លឹប នឹងបរាជ័យក្នុងការប្រកួត Champion League សាជាថ្មីនៅរដូវកាលនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករនឹងចាប់ផ្តើមពិចារណាក្នុងការផ្ទេរទៅ លេងជាមួយនឹងក្លឹបយក្សបារាំង PSG ឬក្លឹបបិសាចក្រហម Man UTD នៅរដូវក្តៅនេះតែម្តង ហើយជាពិសេសប្រសិនបើ Juventus នឹងអាចរបូតសិទ្ធក្នុងការមានវត្តមានលេងនៅ...