កីឡា

Dalot នៅមិនទាន់ច្បាស់​ នៅឡើយអំពីអនាគត ជាមួយនឹង Man UTD

កីឡាករវ័យក្មេង Diogo Dalot ត្រូវបាន the Goal ចេញផ្សាយថា នៅមិនទាន់មានអនាគត ច្បាស់លាស់នៅឡើយជាមួយនឹងក្លឹបបិសាចក្រហម Man UTD បន្ទាប់ពីកុងត្រាខ្ចីជើងជាមួយនឹង AC Milan គឺកាន់តែខិតជិត នឹងទីបញ្ចប់។

កីឡាករខ្សែការពារប៉ទុយហ្គាល់រូបនេះ រំលឹកដែរថា ត្រូវបានអនុញ្ញាតិ ឲ្យទៅចូលរួមជាមួយនឹងកីឡដ្ឋាន San Siro តាំងតែពីខែតុលាឆ្នាំ២០២០បន្ទាប់ពីបានបាត់បង់តំណែង នៅក្នុងជម្រើសកីឡាករឈុតធំ របស់ក្លឹបបិសាចក្រហម Man UTD។

ទោះបីជាយ៉ាងណាក្តីសមត្ថភាពរបស់ Dalot បានកើនឡើង និងត្រូវបានទទួលស្គាល់យ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ីតាលី ហើយក៏បានជាប់ឈ្មោះជាកីឡាករដ៏សំខាន់ម្នាក់ សម្រាប់ក្លឹបយក្សអ៊ីតាលីនេះផងដែរ ប៉ុន្តែមកដល់ពេលនេះ AC Milan ហាក់ដូចជាមិនទាន់បានបង្ហាញបំណងចង់បានកីឡាកររូបនេះបន្តជាមួយនឹង San Siro នៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top