កីឡា

Tuchel នឹងរំពឹងទុកថា អាចមានអនាគត វែងឆ្ងាយ ទៀតជាមួយនឹង Chelsea

បើទោះបីជាមិនទាន់ មានការប្រកាសអំពីកុងត្រាថ្មី ណាមួយក្តី សម្រាប់គ្រូបង្វឹក លោក Thomas Tuchel នៅពេលនេះ ប៉ុន្តែកុងត្រារយៈពេល១៨ខែ របស់គាត់នឹងកៀក នឹងកាលកំណត់ទៅ ហើយដែរនៅពេល ដែលរដូវកាលថ្មីនឹងអាចចាប់ផ្តើម។

ចាប់តាំងតែពីបានមកធ្វើការ ជំនួស តំណែងរបស់លោក Frank Lampard មកលោក Tuchel បានដឹកនាំឲ្យក្រុមចាប់ផ្តើម មានទំរង់លេងថ្មី និងឃើញលទ្ធផលភ្លាមៗតែម្តង នៅរដូវកាលនេះ ជាក់ស្តែង តាំងតែពីនៅពាក់កណ្តាល តារាងរហូតឡើង ដល់ចំណាត់ថ្នាក់លេខរៀងទី៤ រក្សាតំណែងសម្រាប់ Champions League រដូវកាលក្រោយជាដើម។

ក្រៅពីនោះដោយផ្អែក ទៅលើ ទំនាក់ទំនងល្អជាមួយនឹង កីឡាករ និងក្លឹបផងលោក Tuchel ក៏បានលើកពានរង្វាន់ FA Cup ជូនក្លឹប ព្រមទាំងកំពុង មានឈ្មោះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League ទៀតផងប៉ះជាមួយនឹង Man Cityដូចនេះវាហាក់ដូចជា មិនមានបញ្ហាអ្វីឡើយថា លោកនឹងមិនអាចបន្តកុងត្រា រយៈពេលវែងនៅ Stamford Bridge នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top