MONTREAL៖លោកស្រី Hayley Wickenheiser សមាជិកគណៈកម្មាធិការ អត្តពលកម្ម គណៈកម្មាធិការអូឡាំពិកអន្តរជាតិកាណាដានិយាយថា អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត គួរសម្រេចចិត្តថា តើត្រូវរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកតូក្យូ មិនមែនអត្តពលិក ឬ IOCឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោកស្រី Wickenheiser ជាអតីតកីឡាការិនីម្ចាស់មេដាយអូឡាំពិក ៦ សម័យកាល ដែលបានឈ្នះមេដាយមាស កីឡាហុកគីលើទឹកកកចំនួន៤ និងកីឡាក Softball ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវក្តៅឆ្នាំ ២០០០ បានប្រាប់ CBC Sports ថា សុវត្ថិភាព និងសុខភាពសាធារណៈចាំបាច់ ត្រូវតែជាកត្តាសម្រេចចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍ កីឡានៅប្រទេសជប៉ុន ក្នុងខែកក្កដា និងសីហា។ លោកស្រី Wickenheiser បាននិយាយនៅក្នុងសេចក្តីប្រកាសមួយនៅលើ គេហទំព័ររបស់ CBC ថា ការសម្រេចចិត្តនេះចាំបាច់ត្រូវធ្វើឡើង ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងសុខភាព មិនមែនដោយក្រុមហ៊ុន និងអាជីវកម្មធំ ៗ ទេ។ ការពន្យល់ច្បាស់លាស់និងតម្លាភាពចាំបាច់ត្រូវផ្តល់ឲ្យ ប្រសិនបើព្រឹត្តិការណ៍ កីឡានឹងដំណើរការទៅមុខ។ លោកស្រី Wickenheiser ដែលជាកីឡាការិនី កីឡាហុកឃីបានប្រាប់ដឹងថា បន្ទាប់ពីបានហ្វឹកហាត់ អស់រយៈពេលជាច្រើនឆ្នាំដើម្បីប្រកួតប្រជែង លោកស្រីនឹងធ្វើអ្វីគ្រប់យ៉ាង ដែលត្រូវទៅដូច្នេះ អត្តពលិក និង IOC មិនគួរធ្វើការជ្រើសរើសចុងក្រោយ លើជោគវាសនា ការប្រកួតទេ៕ ដោយ៖លី ភលីព
កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិកអន្តរជាតិ Eden Hazard ដែលកន្លងតែងតែទទួលរងរបួសចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹប Real Madrid នោះនៅពេលនេះ ត្រូវបានគេដឹងថានឹងអាចវិលត្រឡប់ មកចូលរួមប្រកួតជូនក្លឹបសាជាថ្មីហើយក្រោយការរបួស ចុងក្រោយមួយកាលពីថ្ងៃទី១៣ខែមិនា។ គួរឲ្យដឹងដែរថាការវិលត្រឡប់លើកនេះ ត្រូវបានគេដឹងថានឹងធ្វើឡើងនៅចំពេលដែលក្លឹប Real Madrid ត្រូវប្រកួតប៉ះនឹងក្លឹបចាស់របស់ខ្លួនគឺតោខៀវ Chelsea ព្រមទាំងក្លឹប Real Betis ផងនៅសប្តាហ៍នេះ។ Hazard បង្ហាញខ្លួនចុងក្រោយបានតែ១៥នាទី ប៉ុណ្ណោះក្នុងការប្រកួតប៉ះនឹងក្រុម...
AS នៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បានរៀបចំកិច្ចការងារ របស់ខ្លួនរួចហើយ ដើម្បីអាចលក់កីឡាករ ខ្សែការពារបារាំង Varane ចេញនៅរដូវក្តៅនេះ ខណៈដែលព័ត៌មានចចាមអារ៉ាម បានបញ្ជាក់ថា ក្លឹបបានចរចាទិញបាន Alaba រួចមកហើយដោយមិនមានតម្លៃខ្លួន ឡើយ នៅរដូវក្តៅនេះ ពីBayern Munich។ ក្រៅតែពីនាំចូលយក...
កីឡាករខ្សែប្រយុទ្ធជើងចាស់ ស៊ុតអែត Zlatan Ibrahimovic នៅថ្ងៃនេះត្រូវបាន the Goal ចេញផ្សាយថាបានឈានទៅដល់ការយល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹងទឹកដី San Siro ហើយ។ កុងត្រាថ្មិដែលត្រូវបានគេជឿជាក់ថា នឹងមានរយៈពេល១ឆ្នាំអាចអនុញ្ញាតិឲ្យ Ibrahimovic បន្តលេងនៅលីគកំពូល Serei A បានមួយរដូវកាលទៀតខណៈដែលគាត់នឹងឈាន ចូលវ័យ៤០ឆ្នាំហើយ នៅក្នុងពេលប៉ុន្មាន ខែទៀតនេះ។...
ក្រុមអ្នកមានបុណ្យ Barcelona បើកកីឡាដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ក្រុម Getafe យ៉ាងចាស់ដៃក្នុងលទ្ធផល៥ទល់ នឹង២កាលពីប្រកួតយប់មិញនេះ។ ទៅដល់៨០ភាគរយ Barcelona ទោះបីជាយ៉ាងណាក្តីស៊ុតចេញ បានតែ៩ដងចំគោលដៅ៦ដងខណៈដែលក្រុមភ្ញៀវស៊ុតបាន តែ១ដងប៉ុណ្ណោះចំគោលដៅ។ ៥គ្រាប់យប់មិញរកបានដោយ Messi នៅនាទីទី៨ Chakla នៅនាទីទី២៨ជាបាល់បញ្ចូលទីខ្លួនឯង Messi មួយគ្រាប់ ទៀតនៅនាទីទី៣៣...
Juventus បើកទ្វាផ្ទះយប់មិញនេះ ទទួលស្វាគមន៍ក្រុមភ្ញៀវ Parma បានយ៉ាងល្អនិងប្រមូល យកបាន៣ពិន្ទុងាយៗ ក្រោយបញ្ចប់ការប្រកួតទៅក្នុងលទ្ធផល៣ទល់នឹង១ ។ Juventus អាចគ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចំគោលដៅបានតែ៦ដងប៉ុណ្ណោះ ខណៈដែលក្រុមភ្ញៀវស៊ុតចំគោល ដៅបានត្រឹមតែ៣ដង ប៉ុណ្ណោះហើយគ្រាប់បាល់ដំបូង កើតឡើងតាំងតែពីនាទីទី២៥ ដោយកីឡាករ Brugman របស់ Parma។ Sandro ជាអ្នករកបាន១គ្រាប់...
ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រៀមបញ្ជូនកីឡា ៣ប្រភេទ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលប្រព្រឹត្តទៅជាផ្លូវការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីថ្នាក់ដឹកបេ្តជ្ញា នឹងរៀបចំការប្រកួត តាមផែនការកំណត់ជាដាច់ខាត ទោះបីមានការរីករាល ដាលមេរោគ COVID-19 ក៏ដោយ ។ លោក វ៉ាត់...
Lamela លេខ១១របស់ Spurs ជាកីឡាករខ្សែប្រយុទ្ធ ដែលមានវត្តមានជាមួយ នឹងក្លឹបជាយូរមកហើយ ចាប់តាំងតែពីបានផ្ទេរ មកពីលីគ អ៊ីតាលីមកដល់ទីក្រុងឡុង។ យោងតាមការចេញផ្សាយរបស់ Area Napoli បានអះអាងថាទីបំផុត ពេលវេលារបស់ Erik Lamela ជាមួយនឹង Spurs គឺឈានមកដល់ទីបញ្ចប់ហើយ ហើយជឿជាក់ថា នឹងអាចផ្ទេរទៅលីគកំពូល អ៊ីតាលី...
ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករកាយវប្បកម្ម របស់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ចំនួន៥នាក់ បានចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិ២០២១ កម្ពុជាពេញសិទ្ធិជាផ្លូវការ ដើម្បីទៅប្រកួតព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និង ការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក...
បន្ទាប់ពីការបណ្តេញ ចេញលោក Jose Mourinho មកក្លឹប Spurs នៅមិនទាន់បានរកឃើញ គ្រូបង្វឹកថ្មី ដែលពោរពេញទៅដោយបទ ពិសោធដើម្បីមកជំនួស តំណែងនេះនៅឡើយ។ ខណៈដែលមិនទាន់ អាចរកបានគ្រូបង្វឹកថ្មី នៅឡើយនោះលោក Ryan Mason ដែលមានវ័យ ទើបតែ២៩ឆ្នាំពោលគឺមានវ័យតិចជាងកីឡាករ ៥នាក់ របស់ក្លឹបផងនោះ ត្រូវបានតែងតាំងជាគ្រូបង្វឹក បណ្តោះអាសន្ន។...