កីឡា

Ceballos ជាផ្លូវការ នឹងវិលត្រឡប់ទៅ Real Madridវិញ

កីឡាករខ្សែបម្រើអេស្បាញ Dani Ceballos មកដល់ពេលនេះ ត្រូវបានគេមើលឃើញថា បានចំណាយពេលដល់ទៅ២ឆ្នាំរួចមកហើយជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុន្តែហាក់ដូចជា មិនសូវអាចបានបង្ហាញទំនុកចិត្តឡើយសម្រាប់ក្លឹប ដើម្បីអាចបន្តរស់នៅ ជាមួយគ្នាបាន។

នៅសប្តាហ៍នេះកីឡាករ Ceballos ត្រូវបានគេប្រកាសថា នឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ជាផ្លូវការហើយថាដើម្បីអាចត្រឡប់ទៅកាន់ក្លឹបចាស់ របស់ខ្លួនវិញគឺ Real Madrid ។

ពេលនៅជាមួយនឹង Real Madrid មិនសូវបានបង្ហាញទំរង់លេងល្អ ហើយពេលទៅដល់អង់គ្លេស ក៏កាន់តែយ៉ាប់យ៉ឺនទៀត ដោយអាចជួយមិត្តរួមក្លឹបរកបានតែ៥គ្រាប់ប៉ុណ្ណោះ ក្នុងរយៈពេលកន្លងមក ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះកីឡាករវ័យ២៤ឆ្នាំរូបនេះ នៅសល់រយៈពេលក្នុងកុងត្រា ចាស់ប្រមាណតែ២ឆ្នាំទៀតប៉ុណ្ណោះ នៃកុងត្រាសរុបរបស់ខ្លួន៦ឆ្នាំជាមួយនឹង Real Madrid គិតចាប់តាំងតែឆ្នាំ២០១៧ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top