កីឡា

លោកតា Sir Alex Ferguson រួមដំណើរយន្តហោះជាមួយ នឹងបិសាចក្រហមទៅប្រកួតផ្តាច់ព្រ័ត្រ Europa League

ជាដំណឹងគួរឲ្យរីករាយមួយ នៅពេលដែលលោកតា Sir Alex Ferguson គឺអាចបានរួមដំណើរជាមួយនឹងកីឡាករទាំង២៦ទៀត ព្រមទាំងក្រុមការងាររបស់ក្លឹបផង ក្នុងការ
ទៅចូលរួម ប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Europa League នៅ Gdansk។

លោក Ole Solskjare ដែលជាគ្រូបង្វឹករបស់ក្លឹប ត្រូវបានគេដឹងថាបានមានបំណងចង់រំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាល ពីឆ្នាំ១៩៩៩ដែលគ្រានោះលោកតា Ferguson គឺបានដឹកនាំក្រុមទៅលេងវគ្គផ្តាច់ព័្រត្រពានរង្វាន់នេះ ប្រកួតប៉ះជាមួយនឹងក្រុម Villareal ដូចគ្នានៅ Gdansk។

នេះគឺជាការប្រកួតដ៏សំខាន់របស់លោក Solskjaer ដើម្បីអាចលើកពានរង្វាន់ជាលើកដំបូង ក្នុងអាជីពរបស់គាត់ជាមួយនឹងបិសាចក្រហម Man UTD ខណៈដែលការប្រកួតនឹងប្រព្រឹត្ត ទៅនៅថ្ងៃពុធនេះ៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top