ម្ចាស់ពានរង្វាន់ពិភពលោក នៅក្នុងការប្រកួតយប់មិញនេះដែលបានត្រឹមស្មើជាមួយ នឹងអ៊ុយក្រែនបានទទួលការចោទជាសំណួរជាច្រើនជាពិសេសពាក់ព័ន្ធ នឹងការផ្លាស់ប្តូរទំរង់ប្រយុទ្ធរបស់ក្រុមបន្តែហាក់ដូច ជាមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយ។ លេងនៅក្នុងទឹកដីរបស់ខ្លួនឯងប៉ុន្តែបារាំងរកបានត្រឹម១គ្រាប់ស្មើជាមួយ នឹងអ៊ុយក្រែនប៉ុណ្ណោះទោះបីជាក្រុមបានប្តូរទំរង់លេងពី 4-2-3-1 មកជាង 4-4-2ក្តីហើយក្នុងនោះមាន Griezmann ដើរតួជាកីឡាករខ្សែប្រយុទ្ធជួរមុខ។ ក្រោយចប់ការប្រកួត Griezmann បាននិយាយថា៖ពួកយើងពិតជាត្រូវការកីឡាករដែលមានជំនាញមួយទល់នឹងមួយជាមួយនឹងអ្នកចាំទីដូចនេះយើងចាំបាច់ត្រូវតែបន្តអភិវឌ្ឍនិងរៀនសូត្រ បានបន្ថែមទៀតដើម្បីអាចយកជ័យជំនះគ្រប់ការប្រកួត៕ ប្រែសម្រួល៖ស៊ុនលី
WELLINGTON៖រ ដ្ឋាភិបាលបាននិយាយថា អត្តពលិកដែលតំណាងឲ្យប្រទេស នូវែលហ្សេឡង់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូនៅចុងឆ្នាំនេះនឹងទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគ COVID-19 មុនពេលពួកគេចាកចេញ ពីប្រទេសយោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Chris Hipkins រដ្ឋមន្រ្តីទទួលបន្ទុកឆ្លើយតបនូវែលហ្សេឡង់ចំពោះ វិបត្តិសេដ្ឋកិច្ចពិភពលោកបាននិយាយថា អត្តពលិកនឹងមានសិទ្ធិដើម្បីទទួលជោគជ័យក្នុងការតម្រង់ជួរសម្រាប់វ៉ាក់សាំង ដោយផ្អែកលើក្តីអាណិតអាសូរ ឬដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍នៃ”សារសំខាន់ជាតិ” ។ ប្រភេទកីឡាចុងក្រោយត្រូវបញ្ជូនចូលរួមមានកីឡាករអូឡាំពិក ប៉ារ៉ាឡាំពិក និងក្រុមកីឡាគ្រីឃីតដែលត្រូវធ្វើដំណើរទៅប្រទេស...
Juventus ត្រូវបានរាយការណ៍ពិចារណាចង់បានលោក Zinedine Zidane យកមកជំនួសកន្លែងលោក Andrea Pirlo ដែលកៅអីជាអ្នកចាត់ការកំពុងតែក្ដៅ។ Juventus កំពុងជួបរដូវកាលដ៏ពិបាក គម្លាត១០ពិន្ទុពីក្រុមកំពូលតារាង Serie A គឺ Inter Milan ខណៈការលងសល់១១ប្រកួតទៀតនឹងបញ្ចប់លីគ។ ហើយថ្មីៗនេះ ពួកគេទើបតែធ្លាក់ចេញពីពាន Champions League នៅវគ្គ១៦ក្រុមចុងក្រោយទៀត។...
the Goal នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool គឺកំពុងតែព្យាយាម ក្នុងការស្វែងរកកីឡាករខ្សែប្រយុទ្ធជើងចាស់ និងពោរពេញដោយបទពិសោធមកជួយក្លឹប ខណៈដែលអតីតកីឡាករម្នាក់របស់ខ្លួន គឺពិតជាសាកសមបំផុតនៅពេលនេះ។ ប្រភពដដែល បានសរសេរទៀតថា Liverpool គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការផ្តល់សំណើរមួយ ទៅដល់ក្លឹបអេស្បាញAT Madrid ដើម្បីសុំចរចា និងពិនិត្យមើលលទ្ធភាព នៃការនាំយកកីឡាករ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ...
កីឡាករឆ្នើម Martin Odegaard នៅក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីយប់មិញប៉ះនឹងក្រុម Gibraltar ប៉ុន្តែត្រូវបានប្តូរចេញត្រឹមការប្រកួតពាក់កណ្តាលតង់ប៉ុណ្ណោះ ដោយសារតែរបួស ក្បាលជង្គង់ដែលក្រោយមកត្រូវបានបញ្ជាក់។ កីឡាករខ្សែបម្រើក្លឹបកាំភ្លើងធំ Arsenal រូបនេះត្រូវបានប្តូរចេញហើយត្រូវបាន ក្រុមគ្រូពេទ្យពិនិត្យរបួសនៅនឹងទីលានតែម្តងផងប៉ុន្តែត្រូវបាន គ្រូបង្វឹកក្រុមជម្រើសជាតិលោក Stale Solbakken និយាយចប់ការប្រកួតដោយសង្ឃឹមថានឹងមិនមែនជា របួសធ្ងន់ធ្ងរឡើយហើយនឹងអាចសះស្បើយទាន់ការប្រកួតមួយទៀត ប៉ះនឹងក្រុមតួកគីនៅថ្ងៃសៅរ៍នេះ។ គួរឲ្យដឹង...
the Goal នៅថ្ងៃពុធនេះ បានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេដឹងថា នៅតែបន្តដាក់គោលដៅ ចំពោះកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane នៅឡើយទោះបីជាធ្លាប់បានបរាជ័យ ជាច្រើនដងមកហើយ កាលពីរដូវកាលមុនៗ។ ទោះបីជាយ៉ាងណាក្តីប្រភពដដែល បានបញ្ជាក់ថា Kane គឺមានឈ្មោះត្រឹមជាជម្រើសបន្ទាប់ប៉ុណ្ណោះប្រសិនបើ Real Madrid រដូវក្តៅនេះនៅតែមិនអាចចរចា...
កីឡាករ Fikayo Tomori ដែលទើបត្រូវបានជម្រើសជាតិ កោះហៅបានចូលលេងម្តងនោះ ពេលនេះ កំពុងបានកសាង កេរ្ត៍ឈ្មោះយ៉ាង ល្អតាមរយៈទំរង់ លេងរបស់គាត់ក្នុងគ្រា ដែលកំពុងលេង លក្ខខណ្ឌខ្ចីជើង ឲ្យក្លឹប AC Milan ។ មកដល់ទឹកដី San Siro ពីក្លឹបតោខៀវ Chelsea មិនជាកីឡាករពេញសិទ្ធក្តី...
the Goal នៅថ្ងៃពុធនេះបានសរសេរថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងតែស្ថិតនៅក្នុងនាមជាក្លឹបដែលតាមចង់បានកីឡាករខ្សែបម្រើ Vazquez របស់ក្លឹប Real Madrid ខ្លាំងជាងគេបំផុត នៅរដូវក្តៅខាងមុខនេះ។ ប្រភពចេញផ្សាយរបស់ AS ក៏បានចេញផ្សាយស្រដៀងគ្នាផងដែរថា Bayern Munich គឺកំពុងបានបើកកិច្ចចរចា បានមុនគេហើយក្នុងការពិនិត្យទៅលើលទ្ធភាព នៃការនាំយកកីឡាករ Lucas...
ភ្នំពេញ៖ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធបានបន្ដកុងត្រាថ្មី ជាមួយលោក Keisuke Honda រួមជាមួយនឹងសហការី របស់លោក ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងក្រុមយុវជន អាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅព្រឹត្តិការណ៍ការ ប្រកួត SEA GAMES 2023...
ទីក្រុង LOS ANGELES ៖ កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Juan Martin del Potro បាននិយាយថា លោកនឹងធ្វើការ វះកាត់លើកទី ៤ នៅលើជង្គង់ ខាងស្តាំ របស់លោក ដើម្បីត្រៀមខ្លួន សម្រាប់ចូលរួមការប្រកួតកីឡា វាយកូនបាល់ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូ...