បរទេស ៖ យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Rodrygo គឺនឹងមិនត្រូវបានដោះដូរឡើយ ទៅឲ្យក្លឹបនៅលីគកំពូលអារ៉ាប់ ទោះបីជាតម្លៃខ្លួនថ្លៃយ៉ាងណាក្តី។ គេជឿជាក់ថា Real Madrid បានបដិសេធកុងត្រា ដែលាមនតម្លៃដល់ទៅ៣០០លានអឺរ៉ូដែលក្លឹប Al Hilal បានផ្តល់ទៅឲ្យកីឡាករ Rodrygo និងក៏ត្រូវបានគេស្គាល់ថាជាកុងត្រា ដែលធ្លាប់បានត្រៀម...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបនៅលីគកំពូលប្រេស៊ីល Flamengo នៅតែបន្តសង្ឃឹមថានឹងអាចចរចានាំយកកីឡាករ Jorginho មកចូលរួមក្លឹបនៅមុនទីផ្សារដោះដូរខែមករានេះត្រូវបានបញ្ចប់។ ប្រធានបច្ចេកវិទ្យារបស់ក្លឹបលោក Jose Boto បានបង្ហាញអំពីភាពវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្លឹបដើម្បីផ្ទេរកុងត្រារបស់ Jorginho ហើយមកទល់ពេលនេះវិដេអូទំនាក់ទំនងគ្នារវាងក្លឹបនិងកីឡាករត្រូវបានបង្ហាញជាច្រើនមកហើយ។ កីឡាករវ័យ៣៣ឆ្នាំរូបនេះបច្ចុប្បន្នមិនសូវបានបង្ហាញខ្លួនបានញឹកញាប់នោះទេជូនឈុតធំរបស់ Arsenal ហើយកុងត្រារបស់គាត់ក៏កាន់តែខិតជិតមកដល់ផងដែរនៅត្រឹមចុងរដូវកាលនេះដូច្នេះការចាកចេញគឺជារឿងដែលត្រូវតែធ្វើនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី
ខេត្តកណ្តាល៖ លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាបាល់ទាត់មានសកម្មភាពផុសផលច្រើនជាងគេគួរឲ្យកត់សម្គាល់។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសកម្មរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលស្រឡាញ់ និងចូលចិត្តលេងកីឡាផ្ទាល់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី...
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ យុវជន សុ្រកមុខកំពូល គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់យុវជនក្រោម ១៨ ឆ្នាំជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ ក្រោយពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទាត់ វិទ្យាល័យជ័យវរ្ម័នទី៧ កើតនៅផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ទល់នឹង ១ នៅកីឡដ្ឋានបាល់ទាត់ខេត្តនៅក្រុងតាខ្មៅ ដោយការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមប្រចាំខេត្ត។ ក្នុងឱកាសប្រគល់ជយលាភី និងមេដាយជូនក្រុមកីឡាករបាល់ទាត់នាថ្ងៃទី៣១ ខែមករា...
LAUSANNE ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្តីសង្ឃឹម បទពិសោធន៍ សុចរិតភាព និងការចូលរួមជាមួយយុវជន នាពេលបច្ចុប្បន្ននេះ ជាសារមួយចំនួន ដែលបេក្ខជនទាំង ៧ រូប បានប្រកួតប្រជែង ដើម្បីឲ្យក្លាយជាប្រធាន គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” ថ្មី ដែលផ្ញើជូនសមាជិកមិត្ត រួមក្រុមកាលពីថ្ងៃព្រហស្បតិ៍។...
ភ្នំពេញ ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា តំណាងសហព័ន្ធកីឡាជាតិទំាង ១៤ និងប្រធាន អនុប្រធាន...
បិសាចក្រហម Manchester United បានបន្តរក្សាកំណត់ត្រា មិនចាញ់សោះនៅ Europa League បន្ទាប់ពីប្រកួតទី៨យកឈ្នះទៅលើ FC SB ២-០ កាលពីយប់ថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ ២គ្រាប់របស់បិសាចក្រហម រកបានដោយ Diogo Dalot នៅនាទីទី៦០និង K.Mainoo...
Unai Hernandez ជាមិត្តសំឡាញ់របស់ Lamine Yamal ដែលពួកគេដុតខាត់ចេញពីយុវជនថ្នាលរបស់ Barcelona ជាមួយគ្នា ហើយកាលពីពេលថ្មីៗនេះយុវជន២០ឆ្នាំរូបនេះ ក៏បានធ្វើការសម្រេចចិត្ត ដោយយល់ព្រមចាកចេញទៅកាន់ Al Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតទៅវិញ ។ ក្នុងនាមជាយុវជនដូចគ្នា Yamal បាននិយាយថា Unai Hernandez គេមានទេពកោសល្យល្អណាស់...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹប Al Nassr បច្ចុប្បន្នកំពុងរៀបចំឯកសារ ដើម្បីសុំចរចានាំយក កីឡាករ Mateo Kovacic ដែលកំពុងលេង ឲ្យក្លឹប Man City នៅឡើយ។ អតីតកីឡាករ Real Madrid រូបនេះ ធ្លាប់លេងជាមួយនឹង...
Aston Villa ចាប់ផ្ដើមលក់ជាបន្តបន្ទាប់ហើយគិតមកដល់ពេលនេះពួកគេបានលក់ Jhon Duran ទៅឲ្យក្លិប Al Nassr ក្នុងតម្លៃខ្ពស់រហូតដល់ទៅ៧០លានអឺរ៉ូ ដែលតម្លៃនេះក្លិបទាំងពីរបានព្រមព្រៀងគ្នាអស់ហើយ។ ការពិនិត្យសុខភាព នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត ។ កីឡាករជម្រើសជាតិកូឡុំប៊ីរូបនេះលេងតំណែងជាខ្សែប្រយុទ្ធ ដែលមានវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ។ ការផ្ទេរនេះស្ទើរតែមិនគួរឲ្យជឿ ដ្បិតកីឡាករដែលកំពុងលេងបានល្អ និងបង្ហាញសមត្ថភាពនៅទឹកដីអង់គ្លេស បែរជាសម្រេចចិត្តទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ Jhon Duran...