ភ្នំពេញ៖ ក្លិបកីឡាវាយសីការពារអាកាស ជ/គ ដណ្តើមបានមេដាយ២គ្រឿង ខណៈសម័្ពន្ធកីឡាវាយសីខេត្តប៉ៃលិនទទួលមេដាយ១គ្រឿងលើវិញ្ញាសានារី នៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជាក្រោមការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសានារីឯកត្តជនកីឡាការិនីក្លិបកីឡាវាយសីការពារអាកាសជ/គដណ្តើមមេដាយមាស១គ្រឿង បន្ទាប់យកឈ្នះលើកីឡាការិនីមកពីខេត្តកំពង់សោមក្នុងលទ្ធផល២សិតទល់០ ដូច្នេះកីឡាការិនីមកពីខេត្តកំពង់សោមទទួលបានមេដាយប្រាក់ រីឯកីឡាការិនីខេត្តកំពង់ឆ្នាំងទទួលមេដាយសំរិទ្ធ។ ចំណែកវិញ្ញាសាវាយគូនារីវិញ ក្រុមកីឡាការិនីខេត្តកំពង់ចាមទទួលមេដាយមាស ក្រុមកីឡាការិនីក្លិបកីឡាវាយសីការពារអាកាសជ/គទទួលបានមេដាយប្រាក់ និងក្រុមកីឡាការិនីសម័្ពន្ធកីឡាវាយសីខេត្តប៉ៃលិនទទួលមេដាយសំរិទ្ធ១គ្រឿង។ កីឡាការិនី លីម គីមហួយរបស់សម័្ពន្ធកីឡាវាយសីខេត្តប៉ៃលិនបាននិយាយថា ...
Sir Alex Ferguson និងលោក Gareth Southgate នៅពេលថ្មីៗនេះ បានពិភាក្សាគ្នាអំពីអនាគតក្នុងនាមជា គ្រូបង្វឹករបស់ Wayne Rooney នាពេលខាងមុខ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃសុក្រម្សិលមិញ Wayne Rooney ត្រូវបានប្រកាសជាគ្រូបង្វឹកផ្លូវការរបស់ក្លឹប Derby County ក្រោយបានមករស់នៅទីនេះ ក្នុងនាមជាកីឡាករអស់មួយរយៈ ព្រមទាំងក្លាយគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល២ខែចុងក្រោយនេះ បន្ទាប់ពីលោក...
ភ្នំពេញ ៖លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានស្នើគ្រូតា អាជ្ញាកណ្តាល ចៅ ក្រមត្រូវតែមានភាពសុក្រឹតយុត្តិធម៌ ក្នុងពេលប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២២ ដល់ ២៤ ខែមករា ឆ្នាំ ២០២១ បន្ទាប់ការប្រកួតនោបានពន្យាពេលអស់ជាច្រើនខែដោយសារមេរោគCOVID-19 លោកបណ្ឌិតសភាចារ្យលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៥មករា២០២១ ស្តីពីការរៀបចំបើកប្រកួតកីឡាល្បុកតោជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាចុងខែនេះ ។...
យើងអាចមើលឃើញគ្រប់គ្នា ហើយថាមកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធ Gareth Bale គឺហាក់ដូចជាមិនអាចបង្ហាញ ទំរង់លេងល្អ ដូចការរំពឹងទុកជូនក្លឹប Spurs ឡើយចាប់តាំងតែពីបានផ្ទេរ ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid។ យោងតាមការចេញផ្សាយ របស់ the times នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាក្លឹប Spurs ទំនងជានឹងមិនអាចសម្រេចចិត្ត ក្នុងការបន្តកុងត្រាខ្ចីជើងនេះ រហូតទៅរដូវកាលទី២ឡើយបើស្ថានភាព...
the goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Schalke កំពុងតែព្យាយាមក្នុងការចរចា ដើម្បីអាចឈានៅទៅដល់ការ នាំយកកីឡាករខ្សែប្រយុទ្ធហូឡង់ មួយរូបពីក្លឹប Vedad Ibisevic មកវិញ។ គេជឿជាក់ថាកីឡាករ Klaas Jan Huntelaar គឺបានក្លាយទៅជាជម្រើសអទិភាព ទី២របស់ក្លឹប Schalke ដើម្បី អាចជួយពង្រឹងសមត្ថភាពប្រយុទ្ធឡើងវិញ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ the...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ធ្វើសន្និសីទ សារព័ត៌មាន ស្តីពីការប្តូរព្រឹត្តិការណ៍ទិវាអន្តរជាតិ រត់ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តនៅខេត្តសៀមរាប ទៅជាព្រឹត្តិការណ៏ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១រត់ដោយស្ម័គ្រចិត្តខ្លួនឯងវិញ ខណៈស្ថានភាពនៃមេរោគCOVID-19 នៅមិនទាន់ស្ងប់ស្ងាត់នោះ ។...
ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០២១បានបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូWTនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ផ្នែកវិញ្ញាសាសម្តែងមេគុន នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ លោក ជាតិ ខេមរា អ្នកសម្របសម្រួលវគ្គបាននិយាយថា វគ្គបណ្តុះបណ្តាលមានសិក្ខាកាម ចូលរួមចំនួន៣០នាក់...
អង់គ្លេស ៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កីឡាករវាយកូនបាល់ លំដាប់ពិភពលោក និងជាម្ចាស់ពានរង្វាន់ Grand Slam ៣ សម័យកាល គឺកីឡាករ Andy Murray ជនជាតិអង់គ្លេស បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-១៩ មុនពេលលោកធ្វើដំណើរ ទៅចូលរូមប្រកួតនៅប្រទេសអូស្ត្រាលី យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ កីឡាករវាយកូនបាល់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយាន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ធ្វើសន្និសីទ សារព័ត៌មាន ប្រកាសជាផ្លូវការព្រឹត្តិការណ៍ កីឡាទេសចរណ៍តំបន់ឆ្នេរ ” ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មី បំផុសចលនាទេសចរណ៍...
the Goal នៅថ្ងៃនេះបានសរសេរថាលោក Richard Garlick ដែលធ្លាប់បំពេញតំណែងដូចគ្នានេះ កាលពីគ្រានៅជាមួយនឹងក្លឹប West Brom នោះនឹងត្រូវធ្វើដំណើរ មកចូលរួមក្នុងឈុតដឹកនាំ ក្លឹបជាមួយនឹងកាំភ្លើងធំ Arsenal ។ Emirates បានប្រកាសថាលោក Garlick នឹងត្រូវមកបំពេញតំណែងជាប្រធានផ្នែក កីឡារបស់ក្លឹបកាំភ្លើងធំ Arsenal និងចាប់ដៃគូគ្នាធ្វើការជាមួយនឹងលោកគ្រូបង្វឹក Arteta...